-
បើបងប្អូនខ្លះមិនយល់ពីយុទ្ធវិធីទាហាន សូមកុំគិតថារាជរដ្ឋាភិបាល មិនបានយកចិត្តទុកដាក់លើកងទ័ព

-
រាជរដ្ឋាភិបាលកម្ពុជា៖ ដើម្បីធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌

មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ មិថុនា ២០២៥ កម្ពុជាបានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការ ICJ នៅទីក្រុងឡាអេ។ ការសម្រេចនេះទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃដដែលនោះ។ កម្ពុជា នឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ មិថុនា ២០២៥ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងនេះក្តី ករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបាន ដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំJBC នាពេលខាងមុខនេះទេ។ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរកដំណោះស្រាយបញ្ហានេះ ដោយស្ងប់ស្ងាត់ អត់ធ្មត់ និងសូមកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ ជាតិសាសន៍ ឬជាតិនិយមជ្រុល។ ៥ មិថុនា ២០២៥ #ams1minute
-
សម្តេច តេជោ ប្រធានព្រឹទ្ធសភាសម្រេច៖

១. យកដី ២ហិកតា សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។ ២. ការសាងសង់សម្រាប់និស្សិតស្រ្តី ស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ ស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កាន្តបាយ)។ ៣. កសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ។ ក្រោយការសាងសង់នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។ #ams1minute
-
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម Nguyen Tan Cuong

វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា” ឯកឧត្តមអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺជាសរសរស្ដម្ភមួយដ៏សំខាន់ ក្នុងការរួមចំណែកពូនជ្រំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ សម្តេចធិបតី បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ លើវិស័យសំខាន់ៗ ដូចជា៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ #ams1minute
-
កងទ័ពរបស់យើង មានស្មារតីរឹងមាំណាស់

-
នៅពេលខាងមុខ កម្ពុជានឹងមានរោងចក្រដំឡើងគ្រឿងបង្គុំរបស់រថយន្ត Mercedes ដើម្បីនាំចេញទៅក្រៅប្រទេស

-
សម្តេចតេជោ៖ “ការពារសន្តិភាពដែលមាន ប្រសើរជាងស្វែងរកសន្តិភាពដែលបាត់បង់”

-
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់ថែទាំបងប្អូនពលករ និងជួយសម្រួលកិច្ចការងារលើឯកសារផ្សេងៗឱ្យបានល្អ និងទាន់ពេលវេលា

-
សម្ដេចតេជោ ហ៊ុន សែន ព្រមានភាគីថៃ កុំប្រើផែនទីចោរឆ្នាំ២០០៨ មកបំពានដែនអធិបតេយ្យកម្ពុជា

-
“រៀនឱ្យចប់ រៀនឱ្យចេះ”
