Category: ព័ត៌មានជាតិ

  • ទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា

    ទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកជំទាវបណ្ឌិត បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់របស់លោកជំទាវបណ្ឌិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។ សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើន មានជាអាទិ៍ ការផ្លាស់ប្តូរដំណេីរទស្សនកិច្ចថ្នាក់នាំគ្រប់កម្រិត វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខនិងការពារជាតិ ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ និងការភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ព្រមទាំងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖…

  • អង្គការ WWF បង្ហាញការប្តេជ្ញាចិត្តធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូដើម្បីអភិរក្សសត្វក្តាន់

    អង្គការ WWF បង្ហាញការប្តេជ្ញាចិត្តធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូដើម្បីអភិរក្សសត្វក្តាន់

    (ភ្នំពេញ)៖ សត្វក្តាន់ គឺជាប្រភេទថនិកសត្វដែលគួរឱ្យស្រលាញ់ ដែលធ្លាប់រស់នៅតំបន់ដីសើម និងវាលស្មៅនៅអាស៊ីអាគ្នេយ៍យើងនេះ ។ បើតាមអង្គការ WWF-កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២៤ថាមានកត្តាប្រឈមជាច្រើនរបស់សត្វកម្រភេទនេះ ដូចជាការបាត់បង់ទីជម្រក ការធ្លាក់ចុះនៃចំនួនសត្វក្តាន់ និងការបរបាញ់ បានជំរុញឱ្យសត្វក្តាន់ ឈានដល់ការផុតពូជនៅក្នុងប្រទេសថៃ ឡាវ វៀតណាម និងចិន ។ នៅប្រទេសកម្ពុជា ក៏ត្រូវបានសន្និដ្ឋានថាបានផុតពូជផងដែរ រហូតដល់មានការរកឃើញឡើងវិញនៃវត្តមានសត្វក្តាន់ នៅខេត្តក្រចេះក្នុងឆ្នាំ២០០៦ និងខេត្តកោះកុងក្នុងឆ្នាំ២០០៨ ដែលបានក្លាយក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ។ តាមរយៈការស្រាវជ្រាវដែលកំពុងបន្តលើសត្វក្តាន់នៅខេត្តក្រចេះ ចាប់តាំងពីឆ្នាំ ២០២០ អង្គការ WWF-កម្ពុជា បានបញ្ជាក់ថា នៅសល់សត្វក្តាន់ តិចជាង ១០០ ក្បាល។ យើងត្រូវការវិធានការបន្ទាន់ដើម្បីកុំឱ្យប្រភេទសត្វក្តាន់នេះផុតពូជ ។ តាមពិតទៅសត្វក្តាន់ទាំងនេះក៏ចូលចិត្តស៊ីស្មៅដែលងាប់ៗដែរ សត្វទាំងនេះកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងផងដែរ ស្នែងរបស់ពួកវាអាចដុះរហូតដល់ប្រវែងមួយម៉ែត្រ ស្នែងជាអាវុធរបស់វាក្នុងពេលប្រយុទ្ធគ្នា ឬក៏ការពារខ្លួនចំពោះមុខសត្រូវ។ ក្រៅពីអាវុធលើក្បាលដែលគួរឱ្យញញើតរបស់ពួកវា សត្វក្ដាន់មានរូបរាងស្លូតបូតគួរឱ្យស្រឡាញ់។ ជើង និង ដងខ្លួនស្តើងស្រឡូនរបស់ពួកវា ធ្វើឱ្យពួកវាមានភាពរហ័សរហួន និងគួរឱ្យកត់សម្គាល់ ។ គួរបញ្ជាក់ថា សត្វក្តាន់ប្រភេទពូជសត្វពិសេសនេះ មានដើមកំណើតនៅតំបន់ជាច្រើនក្នុងទ្វីបអាស៊ីហើយបច្ចុប្បន្ននេះវាត្រួវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជា…

  • ការស្រាវជ្រាវ កេសរកូលព្រៃនៅកម្ពុជារកឃើញជាង ៥០០ប្រភេទ និងបានកំណត់ឈ្មោះបានជាង ៣០០ប្រភេទ

    ការស្រាវជ្រាវ កេសរកូលព្រៃនៅកម្ពុជារកឃើញជាង ៥០០ប្រភេទ និងបានកំណត់ឈ្មោះបានជាង ៣០០ប្រភេទ

    (ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវវិទ្យាសាស្ត្រទៅលើប្រភេទរុក្ខជាតិ រួមទាំងកេសរកូលព្រៃ អស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយមានការសហការជាមួយដៃគូអភិវឌ្ឍនានា។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានស្រាវជ្រាវរកឃើញកេសរកូលព្រៃជាង ៥០០ប្រភេទ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយការសិក្សាស្រាវជ្រាវនេះនៅតែបន្តស្វែងរកប្រភេទថ្មីៗបន្ថែមទៀត។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤នេះការសិក្សាស្រាវជ្រាវ ប្រមូលសំណាកកេសរកូលព្រៃ គឺវិភាគទានដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត មន្ត្រីរាជការ និងដៃគូអភិវឌ្ឍន៍នានា ប្រើប្រាស់ជាមគ្គុទេសក៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ។ ការងារនេះ ក៏កំពុងលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារ ថែរក្សា ស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រភេទកេសរកូលព្រៃទាំងនេះ ដែលខ្លះមានរកឃើញវត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ កញ្ញា ណៃ ស៊ីខឿន អនុប្រធានការិយាល័យនៃរដ្ឋបាលព្រៃឈើក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងការស្រាវជ្រាវកន្លងមកគេបានរកឃើញកេសរកូលច្រើនប្រភេទ ដែលក្នុងនេះមានកេសរកូលខ្លះគេគិតថាមិនមានវត្តមាននៅកម្ពុជា ប៉ុន្តែក្រុមអ្នកជំនាញបានរកឃើញ ហើយបានយកប្រភេទកេសរកូលទាំងនេះមកដាក់តាំងបង្ហាញឱ្យក្មេងៗជំនាន់ក្រោយបានឃើញ។ជាមួយគ្នានេះកញ្ញាបានចងក្រងដើម្បីផ្ទុកជាឯកសារ ហើយវាក៏ជាសមិទ្ធផលដែលកញ្ញាពេញចិត្តយ៉ាងខ្លាំង។ អនុប្រធានការិយាល័យនៃរដ្ឋបាលព្រៃឈើរូបនេះបានឱ្យដឹងបន្ថែមថា៖”ការស្រាវជ្រាវកេសរកូល ព្រៃគឺបានចាប់ផ្តើមតាំងតែពីឆ្នាំ ២០១៣ ដោយក្នុងនេះក្រុមការងារបានចុះទៅខេត្តកោះកុង ដើម្បីសិក្សាអំពីជីវចម្រុះ ហើយក៏បានប្រមូលសំណាកដើម្បីឱ្យបានដឹងឈ្មោះថាប្រភេទកេសរកូលប្រភេទបែបហ្នឹងមាននៅកម្ពុជាផងដែរ។ បន្ទាប់មកទៀតឆ្នាំ២០១៥រហូតមកដល់បច្ចុប្បន្នពួកយើងនៅតែចុះស្រាវជ្រាវតាមបណ្តាខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា។ដោយសារកេសកូលមានវត្តមាននៅកម្ពុជាគឺមិនមែនមានដុះតែរយៈកម្ពស់ខ្ពស់ៗនៅលើភ្នំ ឬកំពូលភ្នំដែលមានសីតុណ្ហភាពត្រជាក់ទេសូម្បីតែតំបន់ក្តៅបំផុតក៏មានវត្តមានរបស់វាដុះដែរ គ្រាន់តែប្រភេទវាផ្សេងគ្នាប៉ុណ្ណោះ”។ មន្រ្តីរូបនេះបានលើកឡើងឱ្យដឹងថា”រហូតមកដល់ពេលនេះយើងប្រមូលបានជាង…

  • កាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយអំពីកសិកម្មទំនើបដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

    កាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយអំពីកសិកម្មទំនើបដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

    (ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា បានសហការជាមួយក្រសួងកសិកម្ម បានចុះផ្សព្វផ្សាយអំពីកសិកម្មទំនើបដល់ប្រជាពលរដ្ឋ ចំនួន ១៤៥នាក់ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងបរិវេណសាលាបឋមសិក្សាប៊ុនរ៉ានីសែនជ័យដណាក់ទ្រយឹង ឃុំប្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ឯកឧត្តម ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ដោយបានលើកឡើងថា ៖ ការជួយជ្រោមជ្រែងមិនមានតែពេលនេះទេ គឺកាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុក្ខដាក់ឧបត្ថម្ភគាំទ្រគិតគូរគ្រប់បែបយ៉ាងចំពោះប្រជាពលរដ្ឋនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងមានតាំងពីលំនៅដ្ឋាន ទឹកស្អាត បង្គន់អនាម័យ និងឧបត្ថម្ភគាំទ្រសព្វបែបយ៉ាងទៀតរាប់ទាំងពីការបង្កើតមុខរបរតាមរយៈប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជាដើម ។ ទន្ទឹមនិងនេះ ឯកឧត្តម ខូយ រីដា ជាអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាខេត្តក៏បានឱ្យមន្ទីរទាំងអស់ចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនប្រជាពលរដ្ឋនៅទីនេះដោយក្នុងនោះមួយមន្ទីរចងសម្ព័ន្ធមេត្រីភាព ១៨គ្រួសារ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋនៅទីនេះ ស្របនិងការឧបត្ថម្ភគាំទ្រដល់សាលារៀន និងមណ្ឌលសុខភាព។ លោក ជា សាំងដូណា ប្រធាននាយកដ្ឋានសហគមន៍ នៃក្រសួងកសិកម្ម បានលើកឡើងថា ៖ សូមថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យខ្ញុំបាទបានមកផ្សព្វផ្សាយនាពេលនេះ។ សហគមន៍កសិកម្មទំនើបគឺជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលបានដាក់ចេញដើម្បីអភិវឌ្ឍបម្រើផលប្រយោជន៍ដល់ប្រជាកសិករបានកាន់តែច្រើន។ សហគមន៍កសិកម្មទំនើបគឺជាក្រុមហ៊ុនរបស់កសិករ មានន័យថាកសិករទាំងអស់គឺជាម្ចាស់ ដែលអាចធ្វើការដាំដុះបន្លែ ស្រូវ…

  • ទិវាអន្តរជាតិ នៃអ្នកស្មគ្រចិត្ត ក្រោមប្រធានបទ ៖ “រួមគា្នស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព”

    ទិវាអន្តរជាតិ នៃអ្នកស្មគ្រចិត្ត ក្រោមប្រធានបទ ៖ “រួមគា្នស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព”

    (ពោធិ៍សាត់)៖ ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ឆ្នូ ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ៖ “រួមគា្នស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ។ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ៖ ការប្រារព្វទិវានេះមិនគ្រាន់តែបានផ្តល់កិត្តិយសដល់អ្នកស្ម័គ្រប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តមួយកម្រិតថែមទៀតដល់អ្នកស្ម័គ្រចិត្ត ដែលជាកម្លាំងមនុស្សធម៌មុតស្រួចមានសារៈសំខាន់ក្នុងការបន្តបេសកកម្មជួយដល់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះបំផុតដោយគ្រោះមហន្តរាយផ្សេងៗដោយកត្តាមនុស្សនិងកត្តាធម៌ជាតិនៅតាមសហគមន៍ព្រមទាំងបានឆ្លើយតបបានទាន់ពេលវេលា ។ លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា ៖ នៅក្នុងបរិបទរបស់ព្រះរាជាណាចក្រកម្ពុជាវិញ កាកបាទក្រហមកម្ពុជា បានប្រារព្ធទិវា អន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្តដើម្បីភាពធន់សហគមន៍ ក្នុងសន្តិភាព” នៅទីក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ដែលធ្លាប់ជាសមរភូមិចុងក្រោយ នៃការ អនុវត្តនយោបាយឈ្នះ ឈ្នះ ដោយមានបោះជំរំយុវជនថ្នាក់ជាតិ អន្តរជាតិ រយៈពេល៥ ថ្ងៃ ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣…

  • ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍ​ត្រើយខាងកើត​នៃរាជធានីភ្នំពេញ

    ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍ​ត្រើយខាងកើត​នៃរាជធានីភ្នំពេញ

    គឺ​សំដៅដល់​ការលើក​កម្ពស់ និង​បង្ខិត​គម្លាត​នៃជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ ដោយគិត​គូរដល់សេវា​សាធារណៈ អាគារលំនៅ​ឋាន និងផ្ទះ​ដែលមាន​តម្លៃសមរម្យ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ #ams1minute

  • យុវជនជំនាន់ក្រោយ ត្រូវខំរៀនសូត្រ ដើម្បីចាប់យកឱកាសការងារ និងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចជាតិ

    យុវជនជំនាន់ក្រោយ ត្រូវខំរៀនសូត្រ ដើម្បីចាប់យកឱកាសការងារ និងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចជាតិ
  • និស្សិតបងប្អូនស្រីភ្លោះមកពីខេត្តត្បូងឃ្មុំប្រឹងប្រែងចាប់ជំនាញវិស្វកម្មអគ្គិសនី ដោយមិនខ្វល់ពីអ្នកភូមិរិះគន់

    និស្សិតបងប្អូនស្រីភ្លោះមកពីខេត្តត្បូងឃ្មុំប្រឹងប្រែងចាប់ជំនាញវិស្វកម្មអគ្គិសនី ដោយមិនខ្វល់ពីអ្នកភូមិរិះគន់

    (ភ្នំពេញ)៖ និស្សិតបងប្អូនស្រីភ្លោះពីរនាក់មកពីខេត្តត្បូងឃ្មុំ កំពុងខិតខំប្រឹងប្រែងចាប់យកជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដោយមិនខ្វល់ពីអ្នកភូមិរិះគន់ ខណៈដែលជំនាញមួយនេះមិនសូវមានការចាប់អាម្មណ៍ពីសិស្សនិស្សិតជានារីនោះទេ។ និស្សិតបងប្អូនភ្លោះទាំងពីរបានបញ្ចាក់ដូចគ្នាថា៖«វាជារឿយៗអ្នកជិតខាងខ្ញុំតែងតែសួរថា រៀនធ្វើអីនារីរៀនខាងអគ្គិសនី រៀងខាងជាងភ្លើង? ប៉ុន្ដែពួកខ្ញុំប្រាប់ពួកគាត់ថា ឥឡូវនឹងជឿនលឿនហើយ ពួកខ្ញុំទៅរៀនជំនាញបច្ចេកទេស មិនមែនត្រឹមតែឡើងលើបង្គោលភ្លើងហ្នឹងនោះទេ ហើយពួកខ្ញុំធ្វើការងារតែជាមួយកុំព្យូទ័រដែលទាក់ទងនឹងការងារវិស័យអគ្គិសនីហ្នឹង មិនមែនទៅឡើងបង្គោលភ្លើងដូចមីងគិតនោះទេ»។ កញ្ញា គូ ចន្ថាត ជានិស្សិតនៅវិទ្យាស្ថាន NPIC នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយថា នៅពេលសួរអំពីការសម្រេចចិត្តបន្តការសិក្សាផ្នែកវិស្វកម្មអគ្គិសនី កញ្ញាបានបង្ហាញពីទំនុកចិត្តខ្ពស់ទាក់ទងនឹងទីផ្សារការងារដ៏ធំក្នុងវិស័យនេះ ដោយសារបានស្វែងយល់ពីឱកាសការងារដែលមានសក្តានុពលតាមរយៈសិស្សច្បងណែនាំកញ្ញាបានស្គាល់ជំនាញនេះកាន់តែច្បាស់។ កញ្ញាបន្តថា ការចាប់ផ្ដើមនៃការសិក្សារដំបូង គឺមិនសូវយល់ច្បាស់ពីមេរៀនដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀននោះទេ ហើយថែមទាំងមានមេរៀនទាក់ទងនឹងបច្ចេកទេស ដែលត្រូវការអនុវត្តជាមួយនឹងប៊ិចភ្លើង ព្រីភ្លើង និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងវិស័យអគ្គិសនីថែមទៀត។ បំណាច់ស្រលាញ់ជំនាញមួយនេះ កញ្ញា ចន្ថាត បានដាក់ចិត្តដាកកាយខិតខំប្រឹងប្រែងរហូតមានរយៈពេលពីរឆ្នាំ ហើយថា កញ្ញាបានត្រៀមខ្លួន ដើម្បីទទួលយកភាពជោគជ័យក្នុងការប្រឡងជាបន្តបន្ទាប់ខាងមុខនេះ ដែលជាការសាកល្បងសមត្ថភាព ខណៈកញ្ញាមានជំនឿចិត្តចំពោះការប្រឹងប្រែងរបស់ខ្លួនកន្លងមកនេះ។ កញ្ញានិយាយដោយជឿជាក់ថា ការប្រឹងប្រែងរបស់ខ្លួននឹងនាំទៅរកលទ្ធផលជាវិជ្ជមាន ខណៈដែលកញ្ញាបានទន្ទឹងរង់ចាំ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។ ការសិក្សានេះ នឹងផ្តល់បទពិសោធន៍គ្រប់គ្រាន់ ដើម្បីជួយឱ្យកញ្ញាមានជំនាញ និងមានឱកាសស្វែងរកការងារ។ ចំណែកកញ្ញា គូ ចន្ថាន ដែលត្រូវជាប្អូនស្រីរបស់កញ្ញា ចន្ថាត ក៏មានក្ដីសង្ឃឹមផងដែរថា…

  • ឯកឧត្តមអភិសន្តិបណ្ឌិត បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀតបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

    ឯកឧត្តមអភិសន្តិបណ្ឌិត បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀតបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

    (ព្រៃវែង)៖ នៅខេត្តព្រៃវែង មានសិស្សនិស្សិត រួមទាំងព្រះសង្ឃចំនួន៥៧២អង្គ/នាក់ទៀតហើយបានបញ្ចប់ដោយបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ស្របតាមទស្សនៈវិស័យដឹកនាំដ៏ត្រឹមត្រូវ និងជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី២ និងបើកវគ្គបន្តជំនាន់ទី៣ រៀបចំនៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីត្រេកអរ និងរំភើបរីករាយចំពោះលទ្ធផលជោគជ័យនៃវគ្គបណ្ដុះបណ្ដាលវគ្គទី២នេះ និងបានជំរុញឱ្យក្រុមការងារពង្រឹងគុណភាពនៃបណ្ដុះបណ្ដាលបន្ថែមទៀត ស្របតាមតម្រូវការ និងឱកាសទីផ្សារការងារ ។ ឯកឧត្តមអភិសន្តិបណ្ឌិត វគ្គបណ្តុះបណ្តាលដែលប្រកបទៅដោយគុណភាព និងគ្រូឧទ្ទេសពោរពេញទៅដោយចំណេះជំនាញ ប៉ិនប្រសប់ក្នុងការពន្យល់ ជាក់ស្តែង ដូចដែលក្រុមការងារបានរៀបចំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ហើយសិក្ខាកាមដែលបញ្ចប់វគ្គសិក្សា ក៏នឹងពិតជាទទួលបានចំណេះជំនាញពិត យកទៅអនុវត្ត និងជាស្ពានក្នុងការកសាង គ្រួសារនិងសង្គមជាតិ។ ឯកឧត្តមបន្តថា អ្នកដែលចេះពិតប្រាកដ រមែងទទួលបាននូវផ្លែផ្កា។ ដូចនេះសម្រាប់វគ្គទី៣ សិក្ខាកាម គប្បីយកចិត្តទុកដាក់ សិក្សាឈ្វេងយល់លើជំនាញទាំងអស់នេះឱ្យអស់សក្ដានុពល ។ គួរបញ្ជាក់ថា សិស្ស-និស្សិតដែលទទួលបានជ័យលាភីជំនាន់ទី២ មានការកើនឡើងដល់ទៅ៩៦អង្គ/នាក់។ ក្នុងនោះជំនាន់ទី១មានចំនួន…

  • ក្រសួងសុខាភិបាល រៀបចំកិច្ចប្រជុំជាមួយម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពមូលដ្ឋានសុខាភិបាលឯកជន

    ក្រសួងសុខាភិបាល រៀបចំកិច្ចប្រជុំជាមួយម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពមូលដ្ឋានសុខាភិបាលឯកជន

    (ភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំនាញឯកទេស សម្រាប់ការតាមដានត្រួតពិនិត្យការបម្រើសេវាសុខាភិបាលផ្នែកឯកជន រួមជាមួយឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជារដ្ឋលេខាធិការទទួលបន្ទុកកិច្ចការតាមជំនាញឯកទេស បានធ្វើការជួបជុំជាមួយនឹងម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញចាប់ពីមន្ទីរសម្រាកព្យាបាលគ្រប់ប្រភេទ មន្ទីរពហុព្យាបាល មន្ទីរពេទ្យ សរុបចំនួន ៤៣០ ទីតាំង ដែលការជួបប្រជុំនេះធ្វើឡើងនៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ។ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ ដើម្បីឲ្យការផ្តល់សេវាសុខាភិបាលផ្នែកឯកជនឲ្យកាន់តែមានភាពប្រសើរឡើង ។ ជាការពិតភាពជាដៃគូរវាងរដ្ឋ និងឯកជន ពិតជាចាំបាច់ណាស់ ព្រោះថាការផ្តល់សេវាសុខាភិបាលនៅផ្នែកសាធារណៈក្នុងមូលដ្ឋានរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិចំនួន១២ មន្ទីរពេទ្យបង្អែកចំនួន៨ និងមណ្ឌលសុខភាពចំនួន៤៦ និងមន្រ្តីសុខាភិបាល ចំនួនជាង១៤០០នាក់ រីឯសេវាសុខាភិបាលឯកជន មន្ទីរពេទ្យឯកជនចំនួន១៧-គ្លីនិកឯកជន ដោយចាប់រាប់ពីមន្ទីរសម្រាកព្យាបាល ពហុព្យាបាល សម្ភព ចំនួនជាង៤០០។ ហើយក៏ជាការប្រសើរឡើងនូវស្ថានភាពសុខភាពក្នុងរាជធានីភ្នំពេញ ដែលជាការរួមចំណែករបស់សេវាសុខាភិបាលឯកជនផងដែរ។ ឯកឧត្តមបណ្ឌិត ងី មានហេង បានបន្ថែមថា តាមការអង្កេតប្រជាសាស្រ្តសុខភាព នៅឆ្នាំ២០២១-២០២២ បានបង្ហាញថានៅរាជធានីភ្នំពេញស្រ្តីដែលសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាល…