-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ជប៉ុនគឺជាមិត្តចាស់របស់កម្ពុជា

ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងការជួយគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជាក្រោយបញ្ចប់សង្គ្រាម។ ក្នុងជំនួបផ្លូវការរវាង ខ្ញុំនិងឯកឧត្តម Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន យើងបានប្ដេជ្ញាចិត្តដើម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិនិងប្រជាជនយើងទាំងពីរកម្ពុជា-ជប៉ុន”។ #ams1minute
-
ប្រមុខការទូតកម្ពុជា-ថៃ៖ ឯកភាពប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០០

ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្តោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ នៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកកេ លើកទី៣០ ស្តីពី “អនាគតរបស់អាស៊ី”។ ៣០ ឧសភា ២០២៥ #ams1minute
-
ប្រជាជនកម្ពុជាយើងត្រូវរួមសាមគ្គីគ្នា ឆ្លងកាត់ព្យុះភូមិសាស្ត្រនយោបាយ សន្តិសុខ សេដ្ឋកិច្ច ដើម្បីនាំនាវាកម្ពុជា បន្តដំណើរទៅមុខសម្រេចគោលដៅរបស់យើង

-
ប្រជាជនដែលមានការអប់រំខ្ពស់, មានសុខភាពល្អ, និងមានសីលធម៌ ជាទ្រព្យសកម្មរបស់សង្គមជាតិ

-
“វិទ្យាស្ថាន ERIA បន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បម្រើដល់ការវិនិយោគជាក់លាក់ តាមប្រភេទឧស្សាហកម្ម ឬ ប្រទេស នៅកម្ពុជា”

លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះ។ សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានលើកទឹកចិត្តដល់វិទ្យាស្ថាន ERIA បន្តភ្ជាប់ទំនាក់ទំនង ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីដំណើរការនៃការរៀបចំអភិវឌ្ឍ SEZ នេះ។ #ams1minute
-
ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់របស់កម្ពុជា ក្រុមហ៊ុន Shinto Holdings Inc.,

-
ក្រុមហ៊ុន YACHIYO Engineering Co., Ltd. បង្ហាញបំណងពង្រីកការវិនិយោគលើគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ

ដោយបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនេះនឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់កម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា និងបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលគាំទ្រគោលបំណងពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់នេះ។ #ams1minute
-
ធនាគារ AIIB មានចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅក្នុងកម្ពុជារួមមាន៖

វិស័យថាមពល ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ លោកប្រធានធនាគារ Jin Liqun បានបញ្ជាក់ថា ធនាគារ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយកម្ពុជា លើវិស័យទាំងនេះ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។ #ams1minute
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានឯកភាពគ្នាដោយ “ភាគីកម្ពុជា នឹងមិនដកថយ

-
ការចងក្រង និងរក្សាទុកឯកសារ មានសារៈសំខាន់ ដើម្បីធានានូវនិរន្តរភាពនៃចំណេះដឹង បទដ្ឋានការងារ និងការអភិវឌ្ឍជាបន្តបន្ទាប់
