-
ក្រសួងការពារកម្ពុជា៖ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រឹកថ្ងៃទី២៨ ឧសភា ២០២៥ នៅក្នុងខេត្តព្រះវិហារ

គឺកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់។ យើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើ ឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសារជាថ្មីម្តងទៀត។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។ ២៨ ឧសភា ២០២៥ #ams1minute
-
កម្ពុជាស្វាគមន៍ការវិនិយោគពីគ្រប់បណ្តាប្រទេសដោយគ្មានការរើសអើង

-
កុំផ្ដោតតែភ្ញៀវទេសចរក្រៅស្រុក ភ្ញៀវក្នុងស្រុកក៏មានសក្ដានុពលខ្ពស់

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់

-
ចង់ឈ្នះជារឿងគេ តែកុំរំលោភដែនដីរបស់ខ្ញុំ

-
ផ្តើមចេញពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លីនៅតំបន់បឹងទន្លេសាប

នៅថ្ងៃនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំធាតុចូលពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីមានការឯកភាពគ្នាជាគោលការណ៍លើការរៀបចំផែនទីនៃការប្រើប្រាស់ដីនៅតំបន់បឹងទន្លេសាប និងកំណត់យន្តការអនុវត្តការងាររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការគ្រប់គ្រង និងអភិរក្សតំបន់បឹងទន្លេសាបឱ្យបានត្រឹមត្រូវ និងរក្សាទុកបន្តជំនាន់ ។ ២៦ ឧសភា ២០២៥ #ams1minute
-
គ្រូបង្រៀនមានសមត្ថភាពជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន

-
សន្តិភាពមានតម្លៃដូចជាខ្យល់ ព្រោះពេលបាត់បង់ទើបដឹងពីគុណតម្លៃកាន់តែច្បាស់

-
សម្តេចបវរធិបតី៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា

-
សម្តេចធិបតី ៖ “ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ

ដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនាដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស”។ សម្តេចធិបតី បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ហើយដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះ វាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២៣ ឧសភា ២០២៥ #ams1minute