-
សម្តេចធិបតី ណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បី អន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “កិច្ចចរចាជុំទី១ គ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហាមួយចំនួនប៉ុណ្ណោះ

ពីព្រោះការចរចាពាណិជ្ជកម្មមានភាពស្មុគស្មាញដែលត្រូវការពេលវេលា ដោយគ្រប់ប្រទេស ទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នា ហើយសង្ឃឹមថា កិច្ចចរចាជុំទី២ នឹងទទួលបានលទ្ធផលជាវិជ្ជមាន”។ សម្តេចធិបតី ក៏បានកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដែលបានខិតខំបំពេញការងារនេះ បានយ៉ាងល្អ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២៣ ឧសភា ២០២៥ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រំពឹងថា ក្នុងពេលឆាប់ៗខាងមុខ កម្ពុជានឹងមានច្បាប់និងលិខិតបទដ្ឋានគ្រប់គ្រាន់ល្មម

សម្រាប់គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរាល់វិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់ធានានិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេលវែង។ បន្ថែមលេីច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ក្រសួងបាននិងកំពុងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ភូមិបាលថ្មី ច្បាប់ស្តីពីការរៀបចំដែនដី ច្បាប់ស្តីពីនគរូបនីយកម្ម ច្បាប់ស្តីលំនៅឋាន ច្បាប់ស្តីពីការវាស់វែងនិងការផលិតផែនទី ក៏ដូចជាច្បាប់ស្តីពីវិជ្ជាជីវៈស្ថាបត្យករផងដែរ។ ២២ ឧសភា ២០២៥ #ams1minute
-
ក្រៅពីមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ពលរដ្ឋក៏ត្រូវចូលរួមអប់រំ ទប់ស្កាត់កូនចៅសាច់ញាតិនានាកុំឱ្យប្រព្រឹត្តបទល្មើស

-
សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦

-
ផ្លូវនេះមិនមែនផ្លូវលើក្រដាស តែជាផ្លូវនៅលើដីជាក់ស្តែង ជូនដល់ប្រជាជនបានឃើញ និងបានប្រើជាប្រយោជន៍

-
“អបអរសាទរខេត្តព្រះសីហនុ ដែលទទួលបានក្រុមហ៊ុនវិនិយោគដល់២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ”

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ការទទួលបានក្រុមហ៊ុន ចំនួន ២០០នេះ គឺកេីតចេញពីការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហេីយ រាជរដ្ឋាភិបាលនិតីកាលទី៧ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ក្នុងការបង្កើតឱកាសការងារ ដេីម្បី ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងកាន់តែល្អប្រសើរព្រមទាំងមានចំណូលកាន់តែខ្ពស់។ រាជរដ្ឋាភិបាល មានគោលជំហរក្នុងការចាប់យកការវិនិយោគមកពីគ្រប់ប្រទេស និងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង រោងចក្រ សហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ។ គូសបញ្ជាក់ដែរថា តំបន់សេដ្ឋកិច្ចពិសេសនេះ បានបង្កើតការងារជូនកម្មករនិយោជិតរហូតដល់ជាង ៣ម៉ឺននាក់ ដែលធ្វេីឱ្យតំបន់សេដ្ឋកិច្ចពិសេសទាំង ៥ ក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា ផ្តល់ប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណជាង ១៧៨លានដុល្លា និងបានចូលរួមចំណែកដល់បង្កើតការងារនៅទូទាំង ប្រទេសប្រមាណជាង ១.៨ លាននាក់”។ #ams1minute
-
តំបន់វាលវែងពីមុនសម្បូរដោយសំណល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ប៉ុន្តែវាលវែងឥលូវ ក្លាយជាតំបន់អភិវឌ្ឍន៍ មានសាលា មានផ្សារ មានភូមិឋាន មានមនុស្សរស់នៅកុះករ

-
សន្ដិភាព ជាឱកាសសម្រាប់កូនខ្មែរបង្កើនសមត្ថភាព និងបង្កើតសមិទ្ធផល

-
សូមបងប្អូនទាំងអស់ផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយការទទួលខុសត្រូវ ជៀសវាងការផ្សាយព័ត៌មានមិនពិតនាំអោយមានការយល់ច្រលំ
