-
កម្ពុជា អោយតម្លៃខ្ពស់ពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវជាមួយប្រទេសចិន
សម្តេចធិតី ហ៊ុន ម៉ាណែត បាននិយាយប្រាប់ទូរទស្សន៍ CCTV ចិន នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៩ ខែតុលាថា ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគដោយប្រទេសចិន និងគាំទ្រដោយចំណេះដឹងរបស់ចិន តាមរយៈកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
-
រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកអោយចរាចរស្ពានកោះនរាទាំងសងខាង ចាប់ពីវេលាម៉ោង ១៨:០០ ថ្ងៃទី២៣ តុលា នេះតទៅ
#ams1minute
-
៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន៖
១. សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ២. ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងឱ្យចលនាតស៊ូហ៊្វុនស៊ិនប៉ិច ៣. លោក សឺន សាន តំណាងឱ្យរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ៤. លោក ខៀវ សំផន តំណាងឱ្យក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ ✍️ SHS #ams1minute
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI)
លើទស្សនទានសំខាន់ៗពាក់ព័ន្ធអគារបៃតង (green building) និងការរៀបចំក្រុងដែលមានការបំភាយកាបូនទាបបំផុត (low carbon urban design) ដើម្បីការរស់នៅប្រកបដោយសុខដុមក្នុងទីក្រុងទំនើប ស្អាត ឆ្លាត នៃសង្គមសហសម័យក្រោមម្លប់សន្តិភាព។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តក្នុងការស្វែងរកប្រភពហិរញ្ញប្បទានបៃតង (green finance) ដើម្បីរួមចំណែកក្នុងការរៀបចំក្រុង និងនគរូបនីយកម្មប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល លោកស្រី Kim Shomi ២៣ តុលា ២០២៣ #ams1minute
-
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស សម្រេចឡើងនាថ្ងៃទី ២៣ តុលា ១៩៩១ ដែលបើកផ្លូវឱ្យមានការបោះឆ្នោត ឆ្នាំ១៩៩៣
ការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី ២៤ កញ្ញា ប៉ុន្តែសន្តិភាពនៅមិនទាន់រកឃើញនៅឡើយទេ ដោយកម្លាំងខ្មែរក្រហមនៅតែបន្តគ្រប់គ្រងដែនដីមួយផ្នែករបស់កម្ពុជា ហើយអសន្តិសុខ និងជម្លោះប្រដាប់អាវុធនៅតែកើតមាន។ សម្តេចតេជោ ហ៊ុន សែន បានបន្តបេសកកម្មដើម្បីស្វែងរកសន្តិភាពជូនកម្ពុជារហូតដល់សម្រេចបានទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ តាមរូបមន្តខ្មែរសុទ្ធសាធ ហើយសន្តិភាព ក៏បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសរហូតសព្វថ្ងៃ។ ✍️ ប៉ែន បូណា #ams1minute
-
នៅពេលគេនិយាយពីកិច្ចព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំខាន់ពីរគឺ៖
តួអង្គព្រះមហាវីរៈក្សត្រ ព្រះបរមរតកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និងតួអង្គ សម្តេចតេជោ ហ៊ុន សែន។ បើគ្មានការលះបង់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់តួអង្គទាំងពីរនេះទេ កិច្ចព្រមព្រៀងនេះក៏មិនអាចកើតមានដែរ។ ✍️ ប៉ែន បូណា #ams1minute
-
ជំនួប សីហនុ-ហ៊ុន សែន លើកដំបូង នៅថ្ងៃទី២ ធ្នូ ១៩៨៧ នៅ FERE-EN-TARDENOIS ប្រទេសបារាំង
🎥 សច្ចធម៌ប្រវត្តិសាស្រ្ត #ams1minute
-
អបអរសាទរខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣
មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគីមកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាជាមូលដ្ឋានគ្រឹះក្នុងការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម” #ams1minute
-
សម្ដេចធិបតី លើកទឹកចិត្តអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ក្នុងការស្វែងរកប្រភពកំណើនថ្មីៗ
នៅក្នុងវិស័យគន្លឹះដូចជា៖ ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល អន្តរកាលថាមពលបៃតង ហិរញ្ញវត្ថុ និង ធនាគារ ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ បញ្ញាសិប្បនិម្មិត និង នវានុវត្តន៍ ឱ្យសមស្របទៅនឹងនិន្នាការសេដ្ឋកិច្ចសតវត្សរ៍ទី២១ និងការឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជាសកល។ #ams1minute
-
នាយករដ្ឋមន្ត្រីកម្ពុជា-អារ៉ាប៊ីសាអូឌីត បានស្នើឱ្យមានការពិចារណារៀបចំកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ
ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបានឯកភាពលើទិសដៅនៃការបង្កើតយន្តការ ពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ #ams1minute