-
ភាពជាដៃគូរវាងវិស័យឯកជន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើឧស្សាហកម្មអចលនទ្រព្យមានភាពចាំបាច់ដែលយើងត្រូវពិនិត្យឱ្យបានឆាប់បំផុត
#ams1minute
-
នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី
គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។ #ams1minute
-
ចិន-កម្ពុជា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ 🇨🇳🇰🇭
#ams1minute
-
ក្រុមហ៊ុន Alibaba ដែលមានអតិថិជនសរុបចំនួនប្រមាណ ១ ៣០០ លាននាក់ នៅទូទាំងសកលលោក
ក៏បានដាក់លក់នូវផលិតផលកម្ពុជា នៅលើថ្នាលពាណិជ្ជកម្មរបស់ខ្លួន ដូចជា អង្ករ និងផ្លែមាន ជាដើម។ #ams1minute
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ រាជរដ្ឋាភិបាល នីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ
អ្វីដែលយើងត្រូវធ្វើសម្រាប់ថ្ងៃអនាគតគឺ ធ្វើយ៉ាងណាឱ្យឬសកែវ នៃដួងព្រលឹងជាតិកាន់តែរឹងមាំបន្ថែមទៀត។ #ams1minute
-
សារលិខិតថ្លែងអំណរព្រះរាជគុណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ២០ តុលា ២០២៣ #ams1minute
-
សារលិខិតថ្លែងអំណរព្រះរាជគុណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី ថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ២០ តុលា ២០២៣ #ams1minute
-
សម្តេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid នៃទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាព
១៩ តុលា ២០២៣ #ams1minute
-
ប្រធានាធិបតីចិន Xi Jinping ៖ ភាគីចិនជំរុញការតភ្ជាប់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”
ជាមួយ និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។ 📷 CCFR #ams1miute
-
ស្ពានខ្សែកាបកោះពេជ្រ – កោះនរា នឹងដាក់ឱ្យធ្វើដំណើរជាបណ្តោះអាសន្ន
ចាប់ពីព្រឹកស្អែក ថ្ងៃទី២០ តុលា ២០២៣ នេះតទៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ នៅស្ពានព្រះមុនីវង្ស 🌉 📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍ #ams1minute