Category: ព័ត៌មានជាតិ

  • សម្តេចធិបតី គាំទ្រចំពោះ “ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ច” ដែលផ្តោតលើប្រជាជន

    សម្តេចធិបតី គាំទ្រចំពោះ “ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ច” ដែលផ្តោតលើប្រជាជន

    និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងអនុតំបន់ និងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំងជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន និងភាពប្រកួតប្រជែងរយៈពេលវែងរបស់តំបន់យើង។ #ams1minute

  • គោលដៅចំបង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍ របស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី ៖

    គោលដៅចំបង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍ របស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី ៖

    ១. សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព ២. ការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាព ការអភិវឌ្ឍ។ ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ “ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង” តាមប្រព័ន្ធវីដេអូ។ ២៥ ធ្នូ ២០២៣ #ams1minute

  • គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានចេញប្រកាសថា

    គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានចេញប្រកាសថា

    មិនមានករណីចាប់ខ្លួន ព្រះភិក្ខុ វនរាសី ចន្ទមុនី ដូចដែលគណនីខាងលើបានបង្ហោះនោះទេ។ សមត្ថកិច្ចកំពុងចាត់វិធានការដើម្បីតាមស្វែងរកជនដែលបានបង្ហោះព័ត៌មានក្លែងក្លាយខាងលើនេះ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រលំ! ២៥ ធ្នូ ២០២៣ #ams1minute

  • សម្តេចតេជោ៖ ខ្ញុំត្រូវជួយដល់ចៅ អន ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង

    សម្តេចតេជោ៖ ខ្ញុំត្រូវជួយដល់ចៅ អន ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង

    ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពីឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុកម្តាយបារម្ភពីផានិតដែលរៀននៅភ្នំពេញ។ ឪពុកម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន និងក្រុមគ្រួសារ។ ឯចៅផានិតវិញ ពិតជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ #ams1minute

  • សមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពីការព្យាបាល និងធ្វើឱ្យប្រសើរឡើង ការលើសជាតិខ្លាញ់ក្នុងឈាម

    សមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពីការព្យាបាល និងធ្វើឱ្យប្រសើរឡើង ការលើសជាតិខ្លាញ់ក្នុងឈាម

    សៀមរាប៖ នៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៣ សមាគមគ្រូពេទ្យបេះដូងកម្ពុជាសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលា ស្ដីពីការលើសជាតិខ្លាញ់ក្នុងឈាម ជូនដល់មន្ត្រីសុខាភិបាលមូលដ្ឋានសាធារណៈក្នុងខេត្តសៀមរាប ចំនួន ៥០នាក់ មកពីមន្ទីរពេទ្យស្រុកចំនួន៤ និងមន្ទីរពេទ្យបង្អែកខេត្ត និងជ្រើសរើសពីមន្ទីរពហុព្យាបាលឯកជនក្នុងខេត្តសៀមរាបចំនួន ៤០នាក់ទៀត។ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបមានប្រសាសន៍ថា សិក្ខាសាលាថ្វីត្បិតតែជាលើកដំបូង និងមានរយៈពេលខ្លីតែក៏ផ្តល់សារៈសំខាន់ណាស់ដល់មន្ត្រីសុខាភិបាលទាំងផ្នែករដ្ឋនិងឯកជនទទួលចំណេះដឹងនិងយល់ដឹងកាន់តែច្រើនថែមទៀតទៅលើការផ្តល់សេវា ផ្តល់ការប្រឹក្សាឱ្យបានច្បាស់លាស់អំពីស្ថានភាពជំងឺរបស់អ្នកមកទទួលសេវា ជាពិសេសបញ្ហាលើសជាតិខ្លាញ់ក្នុងឈាម ដោយសារតែការបរិភោគរសអាហារមានលើសជាតិខ្លាញ់ លើសផ្អែម លើសជាតិប្រៃនិងកង្វះលំហាត់ប្រាណឱ្យបានទៀងទាត់។ លោកសាស្ត្រាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានបង្ហាញថា ការលើសជាតិខ្លាញ់ជាប្រភេទជំងឺមិនឆ្លង ក្នុងចំណោមជំងឺទឹកនោមផ្អែម លើសឈាម និងមហារីកជាដើម ហើយជំងឺមិនឆ្លងនេះ មានកត្តារួមផ្សំជាច្រើនទៀតបានសម្លាប់ជីវិតមនុស្ស ។ លោកសាស្ត្រាចារ្យ បន្តទៀតថា ជំងឺមិនឆ្លងទាមទារការព្យាបាលមានភាពច្បាស់លាស់ដោយគ្រូពេទ្យជំនាញមានសមត្ថភាពខ្ពស់ដើម្បីព្យាបាលឱ្យចំគោលដៅ។ ដោយឡែកជំងឺលើសជាតិខ្លាញ់ កំពុងមានការកើនឡើងនិងជាពិសេសកើនឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាជាដើមនេះ ដោយសារតែភាពជឿនលឿននិងសម្បូរបែប មនុស្សបានផ្លាស់ប្តូររបៀបរស់នៅនិងបរិភោគចំណីអាហារទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ញ៉ាំច្រើន បញ្ចេញពលកម្មតិច បណ្តាលឱ្យជាតិខ្លាញ់មានការកើនឡើង ហើយកត្តាលើសជាតិខ្លាញ់វាជាគ្រោះថ្នាក់និងនាំឱ្យកើតជំងឺបេះដូង ជាពិសេសជំងឺស្ទះសរសៃឈាមខួរក្បាល។ លោកសាស្ត្រាចារ្យ សុខ ជួរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យលើសជាតិខ្លាញ់សូមកុំពិសារអាហារសម្បូរជាតិខ្លាញ់ កាត់បន្ថយការបរិភោគអាហារចំអិនភ្លាមៗ…

  • មន្ត្រីជំនាញក្រសួងការងារ បន្តផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាល ជំនាញ ដល់ប្រធានសហជីពមូលដ្ឋាន

    មន្ត្រីជំនាញក្រសួងការងារ បន្តផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាល ជំនាញ ដល់ប្រធានសហជីពមូលដ្ឋាន

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអប់រំ បណ្តុះ បណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃ អាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិ ស្តីពីការ បណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ ចំនួន ១.៥ លាននាក់ដល់តំណាងសហជីពមូលដ្ឋានមកពីបណ្តា រោងចក្រ រាជធានីខេត្តចំនួន ៣៥០រូប។ លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា កម្មវិធីជួបជុំនេះ គឺធ្វើឡើងដើម្បីបន្ត ផ្សព្វ ផ្សាយស្តីពីកម្មវិធី ថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន ដាក់ ចេញ នូវគោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រចំនួន១.៥លានដើម្បីផ្តល់ជំនាញជាក់លាក់ក្នុងរយៈពេលខ្លី និងឆាប់ទទួលបានការងារសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ក្រោយបានស្តាប់ពីអត្ថប្រយោជន៍នៃគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល តំណាងសហជីពមូលដ្ឋានទាំង ៣៥០ បានសម្តែងក្តីរំភើប និងសន្យាថា បន្តផ្សព្វ ផ្សាយ ដល់ក្រុមគោលដៅ ក៏ដូចជាផ្សព្វផ្សាយដល់កម្មករ និយោជិតឱ្យបានដឹង…

  • លោកគ្រូ អ្នកគ្រូ នៅសាលារៀនបាត់ដំបងប្តេជ្ញាលុបបំបាត់ និង បណ្តុះបណ្តាលសិស្សមិនឱ្យប្រើថង់ប្លាស្ទិក និង ប្រអប់ស្នោ

    លោកគ្រូ អ្នកគ្រូ នៅសាលារៀនបាត់ដំបងប្តេជ្ញាលុបបំបាត់ និង បណ្តុះបណ្តាលសិស្សមិនឱ្យប្រើថង់ប្លាស្ទិក និង ប្រអប់ស្នោ

    ខេត្តបាត់ដំបង៖ តាមរយៈការមើលឃើញពីផលប៉ះពាល់កើតចេញពីថង់ប្លាស្ទិក និងក៏ដូចជាចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជាលោកគ្រូ អ្នកគ្រូ និងរួមទាំងសិស្សានុសិស្សនៃសាលាបឋមសិក្សាសម្តេចជាស៊ីម ស្ថិតនៅក្រុងបាត់ដំបងបានបង្ហាញការប្តេជ្ញាមិនឱ្យយកថង់ប្លាស្ទិកចូលសាលារៀន និងខិតខំបណ្តុះបណ្តាលសិស្សមិនឱ្យប្រើថង់ប្លាស្ទិកឬប្រអប់ស្នោទៀតឡើយ។ ថ្លែងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានចំនួន២៥ស្ថាប័នក្នុងយុទ្ធនាការបញ្រ្ជាបចំណេះដឹង ស្តីពី «ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា” ក្នុងពេលបំពេញទស្សកិច្ចស្វែងយល់ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា អ្នកស្រី ខូ យ៉ារ៉ាន់ នាយិកា នៃសាលាបឋមសិក្សាសម្តេចជាស៊ីម ស្ថិតនៅ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង បានឱ្យដឹងថា៖ចាប់ពីពេលនេះទៅនឹងមិនឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រើប្រាស់ប្លាស្ទិកបន្តទៀតឡើយ។កាលពីឆ្នាំ២០១៨កន្លងមកសាលារៀនសម្តេចជាស៊ីមបានឈប់ប្រើប្រាស់ថង់ប្លាស្ទិករួចមកហើយ ប៉ុន្តែពេលនោះការអនុវត្តបានប្រមាណ៨០ភាគរយទេ។សម្រាប់នាពេលនេះការប្តេជ្ញាចិត្តអនុវត្តឱ្យបាន១០០ភាគរយតែម្តង”។ នាយិការូបនេះបានលើកឡើងដោយបញ្ជាក់ថា៖ការផ្សព្វផ្សាយបញ្ជ្រាបពីយុទ្ធនាការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកនេះដំបូងសាលាធ្វើឡើងតាមរយៈលោកគ្រូ អ្នកគ្រូ បន្ទាប់មកទៀតបានបញ្ជ្រាបចំណេះដឹងនេះតាមរយៈសិស្សានុសិស្ស និងពិសេសជាងនេះបានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយដល់ឪពុកម្តាយទៀតផង។ នាយិកានៃ សាលាបឋមសិក្សា សម្តេចជាស៊ីម បានលើកឡើងដោយបញ្ជាក់ដែរថាប្លាស្ទិក និងសំរាមគឹជាប្រភពបង្កមេរោគ បើយើងកាត់បន្ថយប្លាស្ទិក និងសំរាមតាមសាលារៀនបានគឹមានន័យថាក៏ជាការជួយកាត់បន្ថយការចម្លងមេរោគមួយផ្នែកដល់សិស្សានុសិស្សដែរ។ ដោយឡែកអ្នកគ្រូ ហូសូរិយ៉ាន គ្រូបង្រៀនប្រចាំសាលាបឋមសិក្សាសម្តេច ជាស៊ីមបានឱ្យដឹងថា៖”សាលារៀនមួយនេះចាប់តាំងតែពីឆ្នាំ ២០១៨មកមិនឱ្យប្រើថង់ប្លាស្ទិក ឬប្រអប់ស្នោទេ។ពេលនេះសិស្សានុសិស្សកាន់តែយល់ដឹងពីគ្រោះថ្នាក់កើតចេញពីថង់ប្លាស្ទិក ហើយពួកគេឈប់ប្រើថង់ប្លាស្ទិកស្ទើរគ្រប់គ្នា” ។ គួរបញ្ជាក់ថាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំង គ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី០១ កញ្ញា រហូតដល់ ថ្ងៃទី២៣ ខែធ្នូ…

  • តៀមកាហ្វេសហសម័យ Starbucks

    តៀមកាហ្វេសហសម័យ Starbucks

    ផ្សារត្រី ខេត្តកំពត #ams1minute

  • អ្នកភ្នំពេញ

    អ្នកភ្នំពេញ

    📷 SSA #ams1minute

  • ការរៀបចំក្រុង នគរូបនីយកម្ម ខេត្តព្រះសីហនុ

    ការរៀបចំក្រុង នគរូបនីយកម្ម ខេត្តព្រះសីហនុ

    🎥 ពពក/Wans #ams1minute