-
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនស្ថិតនៅក្នុងបញ្ជីកម្មវិធី/គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣ និង២០២៤

នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង២០២៤ ក្រោមក្របខណ្ឌនៃការខ្ចីពីដៃគូអភិវឌ្ឍន៍ទេ ព្រោះគម្រោងនេះ នឹងត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កាលពីថ្ងៃទី៦ កក្កដា ២០២៣ កន្លងមក គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យបន្តរៀបចំអភិវឌ្ឍតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships – PPP) ឬតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផេ្ទរ (BOT) ដែលទម្រង់នេះក៏ត្រូវបានអនុវត្តដោយប្រទេសជាច្រើន នៅលើពិភពលោក ហើយជាក់ស្ដែងនៅកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអនុវត្តតាមរូបភាពនេះ ដោយជោគជ័យរួចមកហើយ។ ក្រសួងសង្កត់ធ្ងន់ថា ឆ្លងតាមការចុះផ្សាយព័ត៌មានរបស់កាសែតឌឹខេមបូឌាដេលី បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចេតនាទុច្ចរិត ផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពបញ្ជាក់ច្បាស់លាស់ ក្នុងគោលដៅបង្កើតការយល់ច្រឡំ និងបំភាន់មតិសាធារណជន ដើម្បីបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ឬនិន្នាការនយោបាយជ្រុលនិយមណាមួយប៉ុណ្ណោះ។ #ams1minute
-
តំបន់បឹងជើងឯក ពីវាលកប់ខ្មោចកាលពីរបបខ្មែរក្រហម កំពុងក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងរស់រវើករបស់រាជធានីភ្នំពេញ

-
វត្តបទុមវង្សា ហៅ វត្តកំពង់ភ្នំក្រៅ

-
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មានលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន ៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ

-
គម្រោងព្រែកជីកហ្វូណនតេជោ គឺត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships – PPP)

-
សម្ដេចធិបតី ថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក

-
អង្គការ PAFID ចង់ឲ្យវិស័យឯកជនបង្កលក្ខណៈងាយ ស្រួល ក្នុងការផ្តល់ឱកាស ដល់ជនមានពិការភាព ចូលបម្រើការងារ

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី “ ការបង្កើនសមត្ថភាព ក្នុងការស្វែងរកការងារសម្រាប់ជនមានពិការភាព នាព្រឹកថ្ងៃទី២៦ ធ្នូឆ្នាំ ២០២៣ លោក ខេង វីរៈ នាយកប្រតិបត្តិនៃអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍ ដោយបរិយាបន្ន មានប្រសាសន៍ថា ឱកាសទទួលបានការងារធ្វើ នៅតែមាន កម្រិតនៅឡើយ សម្រាប់ជនពិការ ខណៈជនពិការនៅកម្ពុជា មានច្រើន ហើយ ភាគច្រើនរស់នៅតាមទីជនបទ កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬលើភាព ក្រីក្រ តិចតួច។ ជនពិការនៅតែ ជួបបញ្ហាប្រឈមពីរនាំងសង្គម ការរើស អើងពីគ្រួសារ និងសហគមន៍ ដែលទាមទារឲ្យមានការចិត្តទុកដាក់បន្ថែម។ លោកនាយកអង្គការរូបនេះ បានលើកទឹកចិត្ត ឲ្យវិស័យឯកជន ចូលរួមចំណែកឲ្យកាន់តែច្រើនថែមទៀត សំដៅ ផ្តល់ឱកាសការងារសម្រាប់ជនមានពិការភាព។ លោកបន្តថា ការរៀបចំសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដ៍សំខាន់ៗ ក្នុងការពង្រឹងកិច្ចសហការរវាងអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍបរិយាបន្ន ( PAFID) និងនិយោជក ដើម្បីផ្តល់ឧកាសការងារដល់ជនមានពិការភាព។ ជាមួយគ្នានេះ បង្កើតទំនាក់ទំនងរវាងនិយោជក និងនិយោជិតជាជន មាន ពិការភាព ដើម្បីស្វែងយល់ពីឧកាសការងារប្រកបដោយបរិយាបន្ន បង្កើន…
-
សម្តេចធិបតី៖ ធនធានមនុស្ស ជាកត្ដាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

-
ប្រាសាទព្រះបាលិលេយ្យ កសាងឡើងនៅចុងសតវត្សទី១២

-
កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ បានអនុម័តឯកសារសំខាន់ចំនួន ៣ គឺ៖

១. សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ២. ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០២៣-២០២៧) ៣. គំនិតផ្តួចផ្តើមរួមស្តីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានសារៈសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។ #ams1minute