-
សមាគមកាយប្ញទ្ធិនារីកម្ពុជា ដឹកនាំយុវជនធ្វើទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក

-
សម្ដេចធិបតី៖ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ គឺ

-
សម្ដេចធិបតី៖ កំពង់ផែខេត្តព្រះសីហនុដែលជាចំណុចកណ្ដាលនៃការឆ្លងកាត់របស់នាវាដឹកទំនិញនៃប្រទេសនានាក្នុងតំបន់

-
គ្រូបង្រៀនជាសសរស្តម្ភនៃការកែទម្រង់សាលាឆ្ពោះទៅរកឧត្តមភាព

-
ប្រធានសមាគមជប៉ុន-កម្ពុជា Fumiaki Takahashi បង្ហាញបំណងក្នុងការបង្កើតការិយាល័យសមាគមជប៉ុន-កម្ពុជា

និងនាំក្រុមហ៊ុនជប៉ុនខ្នាតធំមកកម្ពុជាឱ្យបានច្រើនថែមទៀត បន្ថែមពីលើក្រុមហ៊ុនខ្នាតតូច និងមធ្យម ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង។ លោកក៏បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម ជប៉ុនមានចំណាប់អារម្មណ៍ លើវិស័យបច្ចេកទេសផ្សេងៗ ជំនាញក្នុងការជួសជុល និងថែទាំរថយន្ត បច្ចេកវិទ្យាព័ត៌មានវិទ្យា គិលានុបដ្ឋាយិកា និងការកែសម្ភស្ស ជាដើម។ #ams1minute
-
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ជំរុញ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ក្នុងវិស័យវិស័យកម្មន្តសាល

-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា

ដោយឈរលើមូលដ្ឋាន០២ គឺ៖ថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាង និងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅ”។ វិស័យការងារ គឺជាវិស័យដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ចូលរួមជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីឱ្យប្រជាជនទទួលបាននូវការលើកកម្ពស់ទាំងកម្រិតជីវភាព និងកិច្ចគាំពារសង្គម។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញសូចនាករជាគោលដៅធំៗចំនួន ៥ដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល ៥ ឆ្នាំ ទៅមុខ។ #ams1minute
-
ដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះគឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា ជប៉ុន

ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នាដើម្បីធ្វើកិច្ចសហការលើវិស័យជាច្រើនបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាពឱ្យកម្ពុជា។ ដោយសារការជួយពីភាគីប្រទេសជាមិត្តទាំងអស់ វប្បធម៌នៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ បានចាក់រឹសក្នុងក្រអៅបេះដូងនៃប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយចលនាជ្រុលនិយមត្រូវបានបញ្ចប់។ ជប៉ុនជួយស្ដារគ្រប់ខឿនទាំងអស់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងនោះបានផ្តល់សម្ភារៈបច្ចេកទេសក្រោមទឹកប្រាក់ជាច្រើន ដើម្បីជួយពន្លឿនការចុះបញ្ជីដីធ្លីទាំងអស់នៅកម្ពុជា ដែលជាការងារអាទិភាពសម្រាប់អាណត្តិថ្មីនេះ ដាក់ចេញដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី។ ជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុនឯកជនជប៉ុន ដឹកនាំដោយលោកបណ្ឌិត Hiroto IZUMI អតីតទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន និងជាអ្នករៀបចំគោលនយោបាយលើវិស័យលំនៅឋានជប៉ុន ២០ វិច្ឆិកា ២០២៣ 📷 MLMUPC #ams1minute
-
ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុីប្រចាំកម្ពុជា Santo Darmosumarto បេ្តជ្ញាចិត្តបន្តពង្រឹងពង្រីកទំនាក់ទំនង

-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវផ្សារភ្ជាប់ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម

មានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងក្នុងស្រុក ក្នុងតំបន់ និងសកលលោក សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យណាមួយតែមួយមុខនោះឡើយ យើងចាំបាច់ត្រូវមានពិពិធកម្ម ព្រមជាមួយនឹងការព្យាយាមធ្វើទំនើបកម្មវិស័យនានា ក្នុងនោះវិស័យកសិកម្ម ត្រូវធ្វើទំនើបកម្មពីកសិកម្មដែលពឹងផ្អែកដោយពលកម្មតាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។ #ams1minute