-
ព្រះមហាក្សត្រកម្ពុជា លើកឡើងពីចំណុចសំខាន់ៗដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតទៅលើការអប់រំ

និងបណ្ដុះបណ្តាលធនធានមនុស្ស ពិសេសលើជំនាញដូនតាខ្មែរ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណ ការបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីរក្សាការពារ នូវតម្លៃអង្គរ និងបានស្នើសុំអង្គការយូណេស្កូបញ្ចូនអ្នកជំនាញ បច្ចេកទេសមកកម្ពុជា ដើម្បីផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការលើការងារទាំងនេះ។ ជាកិច្ចឆ្លើយតប អគ្គនាយិកាអង្គការ យូណេស្កូ Audrey Azoulay បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ ព្រះករុណា ព្រះមហាក្សត្រ ហើយប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលជាសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃនៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរតាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវ តម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។ សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ ទីក្រុងប៉ារីស ១៥ វិច្ឆិកា ២០២៣ #ams1minute
-
ទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ៖ “ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី គាំទ្រពាណិជ្ជកម្មដោយសេរីនិងបើកចំហ”

-
សម្តេចធិបតី៖ “ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២

មិនត្រឹមមានបង្ហាញទៅកាន់អន្តរជាតិអំពីការរីកចម្រើនរបស់កម្ពុជា នោះទេ តែបានគាស់រំលើងស្មារតីអង្គរ និងជំរុញឱ្យប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេសបំផុសស្មារតីឱ្យស្រឡាញ់ជាតិ”។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីអាស៉ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មិនត្រឹមមានបង្ហាញទៅកាន់អន្តរជាតិអំពីការរីកចម្រើនរបស់កម្ពុជា តែក៏បានបង្ហាញនូវអត្តសញ្ញាណ និងបេតិភណ្ឌជាតិមួយចំនួនដូចជាប្រាសាទអង្គរ និងកីឡាល្បុក្កតោជាដើម។ #ams1minute
-
កម្ពុជារង់ចាំរយៈពេល ៦៤ឆ្នាំ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា “ទ្រព្យព្រេងសំណាងរបស់កម្ពុជា”

ខណៈដែលពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែង និងពិបាកដោះស្រាយ ដែលមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយម ជួនកាលបង្កប់នៅក្នុងនយោបាយ ឬក្នុងសាសនានោះ។ សន្តិភាព កំពុងតែចាក់ឫសយ៉ាងជ្រៅនៅទូទាំងកម្ពុជាក្រោមការការពារ និងពូនជ្រុំយ៉ាងយកចិត្តទុកដាក់ និងម៉ឺងម៉ាត់បំផុតពីថ្នាក់ដឹកនាំតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ សុខដុមរមនាខាងសាសនាក៏កើតមានពេញផ្ទៃប្រទេសដែលធ្វើឱ្យកម្ពុជាត្រូវបានចាត់ទុកជាប្រទេសគំរូនៃការរស់នៅជាមួយគ្នាដោយឥតមោះហ្មងរវាងសហគមន៍សាសនា។ សុខដុមនីយកម្មខាងសាសនាមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាកើតចេញពីភាពឈ្លាសវៃរបស់មេដឹកនាំក្នុងការបង្រួបបង្រួមសាសនិកគ្រប់សាសនាទាំងអស់ឱ្យរួមរស់ជាមួយគ្នាដោយសុខសាន្ត។ #ams1minute
-
សម្តេចធិបតី ចង់ឱ្យគ្រប់អចលនទ្រព្យនៅកម្ពុជាមានបណ្ណសម្គាល់។

-
ទស្សនរើសអើង និងទស្សនជ្រុលនិយម មិនថានៅក្នុងផ្នែកសាសនា និងផ្នែកនយោបាយនោះទេ គឺត្រូវតែលុបបំបាត់ឱ្យអស់

ដើម្បីរក្សាសុខសន្តិភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ និងសាសនិក សម្តេចធិបតី៖ “គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺទប់ស្កាត់ និងលុបបំបាត់នូវការប្រកាន់គោលជំហររើសអើង ឬមួយទស្សនជ្រុលនិយមមិនឱ្យកើតមាននៅលើទឹកដីកម្ពុជា បូករួមទាំងការចូលរួមរបស់សហគមន៍ផងនោះ ធ្វើឱ្យទូទាំងប្រទេសកម្ពុជាបន្តថែរក្សានូវសុខសន្តិភាព និងសុខដុមរមនាក្នុងវិស័យសាសនា “។ សង្គ្រាមមិនចាំបាច់កើតឡើងដោយសារអាវុធនោះទេ អ្វីដែលកើតឡើងមុនគេគឺ ជម្លោះនៅក្នុងចិត្តរបស់មនុស្ស ការប្រកាន់នូវការរើសអើង ការលាបពណ៌គ្នា ការឱ្យស្អប់សញ្ជាតិនេះ សាសនានោះ គឺជាកត្តាដែលធ្វើឱ្យមនុស្សឈានទៅដល់ការស្អប់ និងបង្កជម្លោះ។ ផ្ទុយទៅវិញ ប្រសិនជាមានភាពកក់ក្ដៅ យោគយល់គ្នា ការស្រឡាញ់គ្នា គឺរក្សានូវសុខដុមរមនា ការគោរពគ្នាទៅវិញទៅមក ដែលអាចឱ្យយើងថែរក្សានូវសន្តិភាពបាន។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកនោះ គ្រប់សាសនាទាំងអស់នៅកម្ពុជាចាប់ផ្ដើមរស់រានឡើងវិញដូចគ្នា ទទួលឱកាសក្នុងការគោរពប្រតិបត្តិដូចគ្នា និងមានការជំរុញលើកទឹកចិត្តដូចគ្នា ដោយមិនមានការរើសអើងនោះឡើយ។ #ams1minute
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ “ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវធានាដោយរដ្ឋធម្មនុញ្ញ

ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រណិប័តន៍សាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា គ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវបានធ្វើទុកបុកម្មេញដោយសារតែគោរពជំនឿសាសនារបស់ពួកគាត់ឡើយ”។ ការមិនមានជម្លោះសាសនានៅកម្ពុជា ជាតកភាពមួយដែលគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុរម្មនីយកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុងសហគមន៍សាសនា រហូតដល់បង្កើតជាសង្គ្រាម ធ្វើឱ្យមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត។ សូមជម្រាបថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានវត្តអារាម ចំនួន ៥ ១៣៣វត្ត និងមានព្រះសង្ឃចំនួន ៦ ៨៩៦៧អង្គ វិហារសាសនាឥស្លាម និងសាសនាគ្រឹះជាច្រើនទៀត។ #ams1minute
-
ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា

-
ទីម័រលេស្តេ ចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូង
