-
ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) Charles Yang ៖ “សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាម

និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេស បណ្តាប្រទេសមួយចំនួនដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់” ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី លោក Charles Yang បានស្នើសុំការគាំទ្រពីសំណាក់ សម្តេចធិបតី ចំពោះ “ធម្មនុញ្ញសន្តិភាពសកល” របស់អង្គការនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់អំពីការចូលរួមចំណែកគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ “ធម្មនុញ្ញសន្តិភាពសកល” ខណៈដែលកម្ពុជា និងអង្គការ UPF មានគោលដៅរួមតែមួយ គឺការកសាងនូវសន្តិភាព សាមគ្គីភាព និងការរីកចម្រើនរួមរបស់សង្គម ។ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីសង្ឃឹមថា អង្គការ UPF នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកនូវសកម្មភាពកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនៅក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ #ams1minute
-
បណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ឈ្មោះ Doulos Hope កំពុងធ្វើដំណើរឆ្ពោះមកកាន់ក្រុងព្រះសីហនុ

នាវា Doulos Hope ផ្ទុកសៀវភៅរាប់ពាន់ក្បាល ដែលអ្នកអានគ្រប់គ្នាអាចទិញបាន ហើយត្រូវបាន។ Doulos Hope បង្កើតឡើងជាពិសេស ដើម្បីលើកកម្ពស់អក្ខរកម្ម ការអប់រំ និងកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌នៅទូទាំងអាស៊ីអាគ្នេយ៍ នឹងបើកឱ្យចូលទស្សនាជាសាធារណៈ នៅកំពង់ផែព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ធ្នូ ២០២៣ – ១១ មករា ២០២៤ ជារៀងរាល់ថ្ងៃអង្គារ៍-អាទិត្យ ពីម៉ោង ២រសៀល ដល់ ៩យប់ ប្រភព៖ Khmer Times #ams1minute
-
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ “កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន និងទី១៣ ក្នុងចំណោម១២០ប្រទេស

ដែលបានបញ្ជូនទាហានស្រ្តីក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។ កម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេស១០ ក្នុងពិភពលោកដែលសម្រេចគោលដៅអភិវឌ្ឍសហស្សរ៍លើសុខភាពមាតា។ ហើយបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២កម្ពុជាមានលំដាប់លេខ៤១ ក្នុងចំនោម១៤៦ប្រទេស ជាកម្មសិទ្ធិឬគ្រប់គ្រងដោយស្រ្តី នៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលជាអត្រាខ្ពស់ក្នុងតំបន់ ។ ជារួមមកស្រ្តីកម្ពុជាផ្តល់តម្លៃនិងទទួលស្គាល់នៅសហគមន៍អន្តរជាតិសម្រាប់ការចូលរួមថែរក្សាសុវត្ថិភាពនិងសន្តិភាព។ #ams1minute
-
ប្រធានរដ្ឋសភាកម្ពុជា៖ “សភានិងរាជរដ្ឋាភិបាល មានឆន្ទៈមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី”

រដ្ឋសភាបានកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ តាមរយៈគំនិតផ្តួចផ្តើម និងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត។ ទោះជាមានកិច្ចខិតខំប្រឹងប្រែងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើន ពិសេសចំនួនស្រ្តីក្នុងវិស័យនយោបាយនិងសាធារណៈ។ សម្តេចប្រធានរដ្ឋសភា ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ការពង្រឹងវិសមភាពយេនឌ័រ មានដូចជា៖ ១.ការពង្រឹងអភិបាលកិច្ចដោយទទួលស្គាល់ និងប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់ស្ត្រី ២. ការលើកកម្ពស់ឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នា ៣. ការដោះស្រាយសមភាពយេនឌ័រ ក្នុងការអប់រំ និងការអភិវឌ្ឍជំនាញ ៤. ការពង្រឹងសមភាពយេនឌ័រនៅគ្រប់កម្រិត។ #ams1minute
-
សម្តេចធិបតីអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល” ដែលមាន ៣ គោលដៅ៖

-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា

-
“អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេទី៩ នៅលើពិភពលោក”

ក្នុងបទបង្ហាញរបស់ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីរបស់អង់គ្លេស Foster and Partners ដែលត្រូវបានជ្រើសរើសរចនាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃជាង ១ ៥០០ លាន ដុល្លារ មានទីតាំងនៅព្រំប្រទល់ខេត្តកណ្តាល និង តាកែវនោះបានបង្ហាញថា ស្ថានីយ នេះ នឹង អាច ផ្ទុក អ្នក ដំណើរ ពី ១៣-១៥ លាន នាក់ ក្នុង មួយ ឆ្នាំ។ បន្ទាប់មកអាចត្រូវបានពង្រីកដើម្បីឆ្លើយតបនឹងអ្នកដំណើរចំនួន ៣០ លាន នាក់ នៅឆ្នាំ ២០៣០ និងរហូតដល់ ៥០ លាន នាក់ នៅឆ្នាំ ២០៥០។ ✍🏼មាស សុខសេនសាន #ams1minute
-
ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ

ពូជនេះត្រូវបានអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម អភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់ពូជស្រូវរំដួល ជាប្រភេទកណ្តាលដែលប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវCNI 9024 ជាស្រឡាយស្រូវស្រាល និងមិនប្រកាន់រដូវ។ តាមផែនការ វិទ្យាស្ថាន CARDI គ្រោងប្រមូលផលពូជស្រូវ “ចំប៉ីស៧០” ឱ្យបាន ៦០០តោន ក្នុងឆ្នាំ២០២៤ ដើម្បីចែកបន្តនៅតាមមន្ទីរកសិកម្ម និងសហគមន៍កសិករនៅទូទាំងប្រទេស រួមទាំងក្រុមហ៊ុនឯកជនមួយចំនួន។ សមិទ្ធផលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌការគិតគូររយៈពេល ៥ឆ្នាំដំបូង ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាកិច្ចការអាទិភាពទី៣ នៅក្នុងបញ្ចកោណទី៤។ #ams1minute
-
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖

“ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិកចូលកាន់កាប់ កាលពីវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី១៩ វិច្ឆិកា ២០២៣នេះ”។ ក្រុមការងារកំពុងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទាមទារយកទំព័រមកវិញ និងរកជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់។ អាស្រ័យហេតុនេះ សូមសមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពលើបណ្តាញសង្គម ដែលចេញពីទំព័រខាងលើ។ ✍🏼Hun Many #ams1minute
-
ក្រៅពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កម្ពុជាបាននឹងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិចំនួន ២ទៀត
