-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣

-
ការបណ្ដុះបណ្តាលបង្កើនសមត្ថភាពដល់វិស្វករ ជាកត្តាសំខាន់ ដើម្បីដើរឱ្យទាន់ បច្ចេក វិទ្យាទំនើប បង្កើតគំនិតថ្មីៗ ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ

ភ្នំពេញ៖ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប នេះ ការបណ្ដុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិជំនាញ វិជ្ជាជីវៈ ដល់យុវវិស្វករ វិស្វករ ជាកត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យា ទំនើប និងចូលរួមបង្កើតគំនិតថ្មីៗ ទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាទំនើបទាំងនោះ ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ ។ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គលេខាធិការរង ទីប្រឹក្សា និងវាគ្មិនបរទេស ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍ក្នុងវិស័យសំណង់» ដោយមានការចូលរួមពីសិក្ខាកាមជាវិស្វករចុះបញ្ជី និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជំនាញសំណង់ស៊ីវិល ស្ថាបត្យករ មេកានិច និងអគ្គិសនីចំនួន ៣៥០នាក់ នៅសាលប្រជុំអាគារ A នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា តិចណូ នាថ្ងៃទី១៧តុលា ។ ឯកឧត្តម សុខុម រិទី្ធវុធ បានបន្តថា វិស្វករ ជាធនធានបញ្ញវ័ន្តវិស្វកម្ម និងជាកំលាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាព ដែលតម្រូវឱ្យមានការសិក្សាស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។…
-
សម្តេចធិបតី ស្នើ ប្រធានាធិបតីវៀតណាម Vo Van Thuong ពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ

-
សម្តេចធិបតី ជួបជាមួយ លោក Vo Van Thuong ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

-
ប្រតិភូអប់រំកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន នៅប្រទេសបារាំង

ភ្នំពេញ៖ក្នុងសប្តាហ៍នេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នឹងដឹកនាំគណៈប្រភូអប់រំកម្ពុជាក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន ដែលរៀបចំឡើងដោយលោកប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាទីក្រុងប៉ារីស ពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៣នេះ។នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោក(WFP) ដែលផ្សាយចេញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ដោយទទួលស្គាល់ពីសក្តានុពលនៃការផ្តល់អាហារតាមសាលារៀន ដើម្បីពង្រើកការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងលើប្រព័ន្ធអាហារក្នុងស្រុក ប្រទេសកម្ពុជា បានចូលជាសមាជិករបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀននៅឆ្នាំ២០២១ ស្របពេលដែលសម្ព័ន្ធរដ្ឋនេះបានប្រកាសឱ្យប្រើប្រាស់នៅក្នុងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិ គឺជាការផ្តួចផ្តើមសកលមួយដែលមានប្រទេសបារាំង និងប្រទេសហ្វាំងឡង់ជាសហប្រធាន។ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនរបស់កម្ពុជា ដែលបានចាប់ផ្តើម នៅឆ្នាំ២០២០ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏បានទាក់ទាញឱ្យកុមារជាច្រើន មកសាលារៀន ព្រមទាំងគាំទ្រដល់ការសិក្សា ការទទួលបានអាហារូបត្ថម្ភល្អ និងការគិតគូរពីសុខភាព និងសុខុមាលភាពរបស់ពួកគាត់ ផងដែរ។ ឯកឧត្តមបានបន្តថា ៖ «កម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងធ្វើការជាមួយ អាជ្ញាធរជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតនូវលក្ខខណ្ឌ ប្រកបផ្សេងៗ សម្រាប់គាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងទាំងស្រុង លើកម្មវិធីកម្មវិធីជាតិផ្តល់អាហារតាមសាលារៀនរបស់កម្ពុជា គឺការធានាឱ្យបានថា កម្មវិធីផ្តល់អាហារតាមសាលារៀន…
-
សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ រៀបចំដោយ ប្រធានាធិបតីចិន Xi Jinping នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

-
អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនជាង១៧ម៉ឺននាក់ បានចុះឈ្មោះប្រឡងបាក់ឌុប នៅឆ្នាំ២០២៣នេះ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា យោងតាមតួលេខបឋម សម្រាប់បេក្ខជន ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹងចូលរួមប្រឡងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ មានចំនួនជាង១៧ម៉ឺននាក់។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំនៅថ្ងៃទី១៧ ខែតុលា បានប្រាប់ឱ្យដឹងថា តួលេខបឋម សម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងតាមរាជធានីខេត្តទូទាំងប្រទេសមានចំនួន ១៧៣ ៤១៣ នាក់ ។ក្នុងនោះស្រីចំនួន៧៣ ២៧៩នាក់។ លោកស្រី បានបន្ថែមថា ក្រសួងអប់រំក៏បានត្រៀមមណ្ឌលប្រឡងក្នុងឆ្នាំនេះ ចំនួន ២២៧ មណ្ឌល ដោយស្មើ ៥ ៥៤៥ បន្ទប់។ លោកស្រីអះអាងថា តួលេខនេះ នឹងមានការប្រែប្រួលនៅពេលណាមួយ ប្រសិនជាឃើញមានអ្វីត្រូវផ្លាស់ប្តូរ ហើយបើគ្មានការផ្លាស់ប្តូរទេនោះ ក្រសួងអប់រំ គ្រោងនឹងធ្វើសិន្និសិទកាសែត យ៉ាងយូរនៅថ្ងៃទី២៧ ខែតុលា អំពីទិន្នន័យតួលេខខាងលើឱ្យបានច្បាស់បន្ថែមទៀត។ ជាមួយគ្នានេះ លោកស្រី ឃួន វិច្ឆិកា ក៏បានលើកឡើងដែរថា ក្រសួងអប់រំ គ្មានឡើយការបន្ធូរដៃចំពោះវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលបានកំណត់ថ្ងៃប្រឡងនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនោះឡើយ។ អ្នកនាំពាក្យដដែលបានបន្ដទៀតថា…
-
សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba

ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា លោកស្រី Wen Jia ប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group ក៏បានបញ្ជាក់ពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុន Alibaba ដែលមានអតិថិជនសរុបចំនួនប្រមាណ ១ ៣០០ លាននាក់ ហើយក្រុមហ៊ុនបានដាក់លក់នូវផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួនដូចជា អង្ករ និងផ្លែមាន។ ក្រុមហ៊ុនក៏មានថ្នាលតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិនប្រើប្រាស់ក្នុងការស្នើសុំទិដ្ឋាការកម្ពុជា ដែរ។ #ams1minute
-
ពិធីចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជនចិន៖

១. ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ២. ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ៣. ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន។ ១៧ តុលា ២០២៣ #ams1minute
-
នាយករដ្ឋមន្ត្រីចិន Li Qiang ឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងគម្រោងឆ្នាំ២០២៤
