-
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួន៖ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការ វិនិយោគ កម្ពុជា-ចិន ២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការ បង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ៣. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប ៤. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨ ៥. លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ៦. កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ ៧. អនុស្សរណៈនៃការយោគយល់ ស្តីពីការ បង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន។ ៨. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ១៧ តុលា ២០២៣ #ams1minute
-
សម្តេចធិបតី ជួបជាមួយ លោក Li Qiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

-
លោក Cai Qi ប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន

រំឭកអំពីសមិទ្ធផលដ៏ត្រចះត្រចង់មួយចំនួន ដែលកកើតឡើងពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន អស់រយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ តួយ៉ាងដូចជា៖ ១. ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ២. ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៣. អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី៤. គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ លោក Cai Qi បញ្ជាក់អំពីឆន្ទៈក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន China Railway Construction Corporation (CRCC) នៅកម្ពុជា

ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើគោលដៅចំនួនពីរ ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេសគឺ៖ ១. ការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ ២.ការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប និងការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រក្រុមហ៊ុន China Metro Group

-
អនុប្រធានក្រុមប្រឹក្សាភិបាល CP Group បានបង្ហាញអំពីគោលបំណងក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប

-
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ ០០០ លានដុល្លារ លើវិស័យថាមពលហ្គាស

-
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរមណីយនានាក្នុងខេត្តកំពង់ឆ្នាំងមានភ្ញៀវមកកម្សាន្តជាង១៦ ម៉ឺននាក់

កំពង់ឆ្នាំង៖ បុណ្យភ្ជុំបិណ្ឌមិនត្រឹមតែឱកាសនៃប្រារព្ធពិធីប្រពៃណី ជាតិប៉ុណ្ណោះទេ តែក៏ជាឱកាសនៃដំណើរកម្សាន្តផងដែរ ដោយ សារ តែមន្រ្តីរាជការ កម្មករ និយោជិតទទួលបាននូវការអនុញ្ញា ត ឈប់ សម្រាក ជាច្រើនថ្ងៃ។ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យ ភ្ជុំបិណ្ឌពីថ្ងៃទី ១៣,១៤និង១៥ ខែតុលា រមណីយដ្ឋាននានាក្នុងខេត្តកំពង់ ឆ្នាំងមាន ប្រជាពលទាំងក្នុងខេត្តនិងក្រៅខេត្តនិងភ្ញៀវអន្តរជាតិផងបាន មក កម្សាន្ត ជាង ១៦ម៉ឺននាក់ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានឱ្យ ដឹងថា រយៈពេលបី ថ្ងៃពី ថ្ងៃទី ១៣, ១៤ និង ថ្ងៃទី១៥ ខែតុលា ភ្ញៀវ ទេសចរ ជាតិ អន្តរជាតិ បានមក កម្សាន្តតាមរមណីយដ្ឋាននា នាទូទាំង ខេត្ត កំពង់ឆ្នាំងមានចំនួន១៦៨ ០៦១នាក់ ។ក្នុងនោះភ្ញៀវអន្តរ ជាតិ ២៨២នាក់។ភ្ញៀវទាំងនោះបានទៅលេងតា មទី រមណីយ ដ្ឋាននានា ដូចជា…
-
សម្តេចធិបតី អនុញ្ញាតឱ្យ លោក Tse Ping អគ្គនាយករងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand (CP) Group ជួបសម្ដែងការគួរសម

-
សម្តេចធិបតី អនុញ្ញាតឱ្យ លោក Wang Bo ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Machinery Engineering Corporation ជួបសម្ដែងការគួរសម
