-
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល៖ “ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី

មានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៉ី (4E) ដែលមានសមត្ថភាពទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul Flights)”។ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី មាន ៣៨ ចំណត ទទួលអ្នកដំណើរបាន ៧ លាននាក់ក្នុងឆ្នាំ២០២៤ និង ១២ លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខ អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០ ០០០តោនក្នុងឆ្នាំ ២០២៤ និង ២៦ ០០០តោនក្នុងឆ្នាំ២០៤០ខាងមុខ ហើយគ្រោងទទួលជើងហោះហើរបានចំនួន ៦៥ ០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២ ០០០ជើង នៅក្នុងឆ្នាំ២០៤០ តាមការព្យាការណ៍ទុក។ #ams1minute
-
សម្តេចធិបតី អនុញ្ញាតឱ្យ លោក Ge HaiJiao ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារចិនគ្រុប ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

-
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd.៖ ប្តេជ្ញាបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លាបន្ថែមទៀត

-
ឧបនាយករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី៖ “ការបើកឱ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ

គឺជាការបើកទំព័រថ្មីមួយកម្ពុជា ក្នុងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍” អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១ ១០០លានដុល្លារ ផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន ស៊ី ជិនពីង ហើយគោលនយោបាយនេះ កំពុងបន្តពូនផ្តុំ និងថែទាំដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុន CNEE របស់ចិន លើវិស័យថាមពល

-
ការពន្លឿនការចេញប្លង់កម្មសិទ្ធដីជូនប្រជាពលរដ្ឋ និងការកំណត់និតិវិធីសមស្របដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ដែលសាងសង់រួចតែពុំទាន់មានច្បាប់អនុញ្ញាតិ

គឺជាដំណោះស្រាយបន្ទាន់ ដើម្បីផ្តល់ជូនប្រជាជនយើងនូវសន្តិសុខ សុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់។ ទាំងនេះជាឬសរយាង ដុះចេញពីឬសកែវនៃសុខសន្តិភាព។ កិច្ចប្រជុំជីវភាពក្រុមការងារចុះវាយតម្លៃសំណង់សម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ក្រុងសំពៅពូន ក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ ១៦ តុលា ២០២៣ #ams1minute
-
សម្តេចធិបតី អនុញ្ញាតឱ្យ លោក Zuo Lei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Co.,Ltd. ជួបសម្ដែងការគួរសម

-
អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ វិច្ឆិកា ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា

-
សម្តេចធិបតី អនុញ្ញាតឱ្យ លោក Kang Hubiao ប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មការនាយកក្រុមហ៊ុន Genertec International ជួបសម្ដែងការគួរសម

-
សម្ដេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព
