-
ផ្លូវដែកភ្ជាប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ នឹងសម្រួលដល់ការដឹកជញ្ជូន

-
បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដចំនួន៩ និងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទិញរថយន្ដដែលមានក្រុមហ៊ុនក្នុងស្រុក ដើម្បីងាយស្រួលប្ដូរគ្រឿងបន្លាស់ និងសេវាកម្ម

-
ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍វិនិយោគបន្ថែមនៅកម្ពុជា លើវិស័យដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍

ជាការឆ្លើយតប សម្តេចធិបតីបានបញ្ជាក់ថា ក្រៅពីវិស័យដែលក្រុមហ៊ុនបាន ចាប់អារម្មណ៍ ក្រុមហ៊ុនក៏អាចពិចារណា និងសិក្សាវិនិយោគលើវិស័យសក្តានុពលផ្សេងទៀត ដូចជា វិស័យកសិ-ឧស្សាហកម្ម ទេសចរណ៍វិស័យ ហិរញ្ញវត្ថុ និងវិស័យអប់រំ។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើន កិច្ចសហប្រតិបត្តិការ និងពង្រីកទីផ្សារជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេស ការជំរុញការនាំចេញផលិតផលកម្ពុជា ទាំងផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ #ams1minute
-
ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ ដោយឈរលើគោលដៅជួយគ្នា គោរពអធិបតេយ្យភាពគ្នា និងគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយមិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងរវាងគ្នានោះឡើយ

-
សង្គមមួយដែលចាត់ទុកថាជាសង្គមស៊ីវិល័យ

-
“កម្ពុជា និងថៃ បានសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ”

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានប្តេជ្ញាចិត្តជាថ្មី ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា នយោបាយ ការពារជាតិនិងសន្តិសុខ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការងារ អប់រំ វប្បធម៌ ទេសចរណ៍ ការតភ្ជាប់ បរិស្ថាន បច្ចេកវិទ្យានិងនវានុវត្តន៍ និងការផ្លាស់ ប្តូរវាងប្រជាជននិងប្រជាជន។ នាយករដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើនជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងលើស ១០ ពាន់លានដុល្លារអាម៉េរិកជាលើកដំបូង កាលពីឆ្នាំកន្លងទៅហើយមានបំណងសម្រេចឱ្យបានគោលដៅ ១៥ពាន់លានដុល្លារអាម៉េរិក ក្នុងពេលដ៏ខ្លីខាងមុខ។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានស្វាគមន៍ចំពោះកំណើននៃចំនួនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបន្តធ្វើការសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញយន្តការ”ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលថៃ ដែលសម្រេចប្រគល់នូវវត្ថុបុរាណខ្មែរចំនួន ២០ដុំ ដែលបាន រឹបអូសពីក្រុមជនទុច្ចរិត នៅឆ្នាំ១៩៩៩ ត្រឡប់មកកម្ពុជាវិញផងដែរ។ #ams1minute
-
នាំគ្នាប្រណាំងប្រជែងបង្ហាញសមិទ្ធផលវិជ្ជមានជូនប្រជាពលរដ្ឋ គឺជារឿងល្អ

-
“មនុស្ស ចរន្តសេដ្ឋកិច្ច និងភាពតភ្ជាប់” គឺជាទិដ្ឋភាពដែលត្រូវគិតគូរព្រមគ្នា ហើយពិបាកនឹងខ្វះខាតចំណុចណាមួយបាន

-
ក្រសួងពាណិជ្ជកម្ម កម្ពុជា៖ “កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ

-
“កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត”

វត្តមានរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះគម្រោងសម្ពោធជាផ្លូវការនូវ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាប ក៏ដូចជា គម្រោងសម្ពោធជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់ បាណង់ អ៊ាន) នាពេលខាងមុខដ៏ខ្លី។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ ថាមពល សន្តិសុខ និងការពារជាតិ វប្បធម៌ ទេសចរណ៍ អប់រំ ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម ( Complementary SEZ) នៅតាមបណ្តោយព្រំដែន។ #ams1minute