-
សូមក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលទ្ធភាពក្នុងការបង្កើនស្ថានីយ៍EV (សាកអគ្គិសនី) ដើម្បីលើកទឹកចិត្តក្នុងការប្រើប្រាស់រថយន្តអគ្គិសនីបន្ថែមទៀត

-
ជំហរនយោបាយការបរទេសរបស់កម្ពុជា គឺការរក្សាទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់នៅលើពិភពលោក

-
ខេត្តពោធិ៍សាត់ នឹងក្លាយជាខេត្តដែលពោរពេញដោយរោងចក្រឧស្សាហកម្ម និងបង្កើនការងារជូនប្រជាពលរដ្ឋ

-
អបអរសាទរ ខួបលើកទី២៦ កម្ពុជាចូលជាសមាជិកអាស៊ាន 💐🇰🇭

-
ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យាទំនើប

-
“នាវាកម្ពុជា នឹងនៅតែបន្តដំណើរទៅមុខ បើយើងរួបរួមសាមគ្គីគ្នា”

-
ស៊ូឱ្យមានត្រីច្រើនលក់ក្នុងតម្លៃថោកដល់ពលរដ្ឋជាជាងគ្មានត្រី ហើយតម្លៃថ្លៃ

-
សម្តេចធិបតី៖ “ផ្លូវ-ថ្នល់ ជាសរសៃឈាមយ៉ាងសំខាន់ ដែលធានាដល់ភាពរស់នៅប្រចាំថ្ងៃ ហើយការវិនិយោគលើការកសាងផ្លូវ-ថ្នល់ ស្ពាន

ជាជម្រើស ដ៏ ត្រឹមត្រូវបំផុតក្នុងការចែករំលែកភាគលាភនៃការរីកចំរើនទៅដល់ប្រជាពលរដ្ឋពិតប្រាកដ និងស្មើ ភាព។ បច្ចុប្បន្ននេះ យើងទទួលបានមនុញ្ញផល ជាផ្លែផ្កានៃផ្ការីកនៃចលនាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍពីខេត្តមួយទៅខេត្តមួយ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែល្អប្រសើរ។ អ្នកដែលបានផលពីការអភិវឌ្ឍនេះ គឺប្រជាពលរដ្ឋផ្ទាល់នៅក្នុងខេត្ត អ្នកឆ្លងកាត់ និងធ្វើដំណើរធុរកិច្ច ហើយបានប្រែក្លាយកម្ពុជា ជាគោលដៅវិនិយោគ និងទេសចរណ៍កាន់តែច្រើន ដើម្បីទាញផល មកជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ពោលគឺការពង្រាយនូវការអភិវឌ្ឍឱ្យបានគ្រប់ទីកន្លែង”។ #ams1minute
-
សម្តេចធិបតី៖ “ជីវិតប្រជាពលរដ្ឋមានតម្រូវការស្នូល ៣ សំខាន់ គឺ៖

១. សុខភាព ២. ចំណេះដឹង ៣. ជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវការ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព ហើយរាជរដ្ឋាភិបាលក៏បានបើកចំហក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្រប់បណ្តា ប្រទេសទាំងអស់ ខិតខំទាញយកពីគ្រប់សក្កានុពលទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍ និងការពារនូវអ្វីៗដែលមានស្រាប់ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត”។ #ams1minute
-
កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ សំដៅដល់ការអភិវឌ្ឍប្រទេស និងដើម្បីទាញប្រយោជន៍បន្ថែមទៀតជូនប្រជាពលរដ្ឋ
