-
គណៈប្រតិភូប្រទេសស៊ែប៊ី មកទស្សនកិច្ចស្វែងយល់ឱកាសវិនិយោគនៅខេត្តសៀមរាប
សៀមរាប៖គណៈប្រតិភូធុរជន ភ្នាក់ងារទេសចរណ៍ និងអ្នកសារព័ត៌មានមួយក្រុមដឹកនាំដោយលោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក(Jovana Majstorovic)ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ី សហព័ន្ធរុស្ស៊ីនៃសភាពាណិជ្ជកម្មស៊ែប៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចនិងទស្សនារមណីយដ្ឋានអង្គរ ។ គណៈប្រតិភូអមដំណើរដោយឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋស៊ែប៊ី។ក្នុងឱកាសស្នាក់នៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ គណៈប្រតិភូបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងចូលរួមដោយមន្រ្តីពាក់ព័ន្ធនឹងទេសចរណ៍ ពាណិជ្ជកម្មក្នុងខេត្ត។ លោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ី សហព័ន្ធរុស្ស៊ី នៃសភាពាណិជ្ជកម្មស៊ែប៊ីបានបញ្ជាក់ទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគ ។ពិសេសសក្តានុពលនៃគោលដៅទេសចរណ៍ និងការលើកទឹកចិត្តដល់វិនិយោគិនបែបណាខ្លះ ក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តបានជម្រាបគណៈប្រតិភូអំពីស្ថានភាពប្រជាសាស្ត្រ ភូមិសាស្ត្ររបស់ខេត្តសៀមរាប និងស្ថានភាពនៃការប្រកបអាជីវកម្ម ការងារបង្កបង្កើនផល។លោកបញ្ជាក់ថាខេត្តមានប្រភពសក្តានុពលសេដ្ឋកិច្ចសំខាន់ចំនួនពីរ គឺវិស័យកសិកម្ម និងវិស័យទេសចរណ៍ វប្បធម៌ធម្មជាតិ។ លោកអភិបាលរងខេត្តក៏បានលើកឡើងពីគម្រោងផែនការមេ និងទិសដៅសម្រាប់អភិវឌ្ឍក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃនិងផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល សំដៅទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកកាន់ខេត្តសៀមរាប។ ទន្ទឹមនេះរដ្ឋបាលខេត្តក៏មានការលើកទឹកចិត្តដល់វិនិយោគិនលើវិស័យទេសចរណ៍ផងដែរ ។ បើតាមឯកឧត្តម តាន់ ប៊ុនប៉ា…
-
ឯកអគ្គរដ្ឋទូតចប់អាណត្តិវៀតណាម Nguyen Huy Tang វាយតម្លៃខ្ពស់ចំពោះការសម្រេចបាន នូវ សមិទ្ធផលជាច្រេីនរបស់កម្ពុជា
សម្ដេចធិបតី និង ឯកឧត្តមឯកអគ្គរដ្ឋទូតចប់អាណត្តិក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រេីន នៃកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរ លើវិស័យពាណិជ្ជកម្ម វិនិយោគ ការពារជាតិនិងសន្ដិសុខ ទេសចរណ៍ អប់រំ វប្បធម៌ និងការតភ្ជាប់រវាងប្រជាន និងប្រជាជន។ #ams1minute
-
មន្ទីរកិច្ចការនារីខេត្តរតនគិរីបន្តយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ «រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាព សង្គម និងពិភពលោក»
រតនគិរី ៖មន្ទីរកិច្ចការនារីខេត្តរតនគិរី បានបន្តធ្វើយុទ្ធនាការ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ ២០២៤ ក្រោមប្រធានបទ «រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក» នៅស្រុកវើនសៃ ក្រោមវត្តមានលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី និងមានការចូលរួមពីអាជ្ញាធរស្រុកវើនសៃ លោកស្រី ប្រធានមន្ទីកិច្ចការនារីខេត្ត អាជ្ញាធរមូលដ្ឋានភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ ក្នុងកម្មវិធីដែលប្រារព្ធកាលពីថ្ងៃទី៩ ខែធ្នូ លោកស្រី ញាន ទិត្យចិន្តា បានបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ គឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និង ឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែក សាសនា សិល្បៈ វិស័យឯកជន ។លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និង អ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ។ ក្រសួងកិច្ចការនារី បានធ្វើកិច្ចការនេះជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំយុទ្ធនាការ១៦ ថ្ងៃឡើងជារៀងរាល់ឆ្នាំ…
-
រដ្ឋបាលខេត្តបាត់ដំបងអនុស្សរណៈជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការស្ដីពីកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក)កាលពីថ្ងៃទី៩ ខែធ្នូបានចុះ ហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។ពិធីបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបងកាលពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.កនិងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌។ តាមស្មារតីអនុស្សរណៈរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងន័យដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការណ៍នេះដើម្បីជួយគ្នាក្នុងការដោះស្រាយទំនាស់នានានិងដើម្បីទប់ស្កាត់កុំឱ្យទំនាស់ដែលបានដោះស្រាយរួចកើតឡើងវិញសារជាថ្មី ។ នេះ គឺជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យយុត្តិធម៌និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទាក់ទងនឹងអនុស្សរណៈនេះដែរ ឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការអ.ដ.ក និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កិច្ចការនេះមិនមែនទៅជំនួស ឬក៏លុបបំបាត់យន្តការដែលមានស្រាប់នោះទេ។ អ្វីដែលរដ្ឋបាលខេត្ត- ក្រុង ស្រុក ឃុំ-សង្កាត់ ធ្លាប់ធ្វើពីមុនមក គឺនៅតែបន្តការងាររបស់ខ្លួនដដែល។ ប៉ុន្តែយន្តការថ្មីនេះគឺបង្កើតឡើងដើម្បីគាំទ្រ និងបំពេញបន្ថែមទៅលើយន្តការដែលមន្រ្តីដែលកំពុងបំពេញការងារនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា…
-
ទូតវៀតណាមចប់អាណត្តិ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រេីនដែលកម្ពុជា សម្រេចបាន
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាន នូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក ហេីយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជា រក្សាបាននូវសុខសន្ដិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងធានាបាន នូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាសកល និងអសកល, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២, ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិ សំខាន់ៗនាពេលថ្មីៗ…
-
អត្តពលិកតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុប ០៧គ្រឿង ពីព្រឹត្តិការណ៍ប្រកួតនៅ ប្រទេសវៀតណាម
(ភ្នំពេញ)៖ អត្តពលិកកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ដែលដណ្តើមបានមេដាយសរុប៧គ្រឿង ក្នុងព្រឹត្តិការណ៍ THE VIETNAM 2024 ASIAN OPEN POLICE TAEKWONDO CHAMPIONSHIPS នៅ ប្រទេសវៀតណាម បានធ្វើដំណើរមាតុភូមិនិវត្តមកដល់កម្ពុជាវិញហើយ នារសៀលថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២៤។ មេដាយសរុប ៧គ្រឿងដែលអត្តពលិកតេក្វាន់ដូ WTក្រសួងមហាផ្ទៃដណ្តើមបានពីព្រឹត្តិការណ៍អន្តរជាតិនៅវៀតណាមនេះ មានមេដាយ មាស០៤ ប្រាក់០២ និងសំរឹទ្ធ០១គ្រឿង ដោយការប្រកួតបានដំណើរចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៤នៅខេត្ត Quang Ninh ប្រទេសវៀតណាម។ លោក វរសេនីត្រី ឆូយ ពុទ្ធ ប្រតិភូដឹកនាំ បានគូបញ្ជាក់ថា សមិទ្ធផលដែលទទួលបានពីព្រឹត្តិការណ៍នេះ មិនមែនជាសមិទ្ធផលថ្មីសម្រាប់អត្តពលតេក្វាន់ដូក្រសួងមហាផ្ទៃឡើយ ។ ពោល គឺការដណ្តើមបានមុនៗគឺចំនួនប្រហាក់ប្រហែលដូចគ្នានេះដែរ។ លោក វរសេនីត្រី ឆូយ ពុទ្ធាប្រតិភូដឹកនាំ បានអះអាងទៀតថា សម្រាប់ការចូលរួមក្រោយៗទៀតក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិដែលថ្នាក់ដឹកបញ្ជូនទៅចូលរួមក្រុមតេក្វាន់ដូWTក្រសួងមហាផ្ទៃប្តេជ្ញាចិត្តនឹងដណ្តើមឱ្យបានលទ្ធផលល្អជាងនេះបន្ថែមទៀត ដើម្បីលើកមុខមាត់អង្គភាពលើឆាកអន្តរជាតិ។ជាមួយគ្នានេះ លោក តំណាងឱ្យក្រុមទាំងមូលសូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម…
-
ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចមានថវិកាច្រើន តែមានទំហំមហាសាល សម្រាប់សុខុមាលភាពប្រជាជន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី “បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល” នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា ទំហំនៃការវិនិយោគ នៃការសាងសង់មន្ទីរពេទ្យ និងសាកលវិទ្យាល័យពេលនេះ អាចមានទំហំថវិកាច្រើន តែរាជរដ្ឋាភិបាល បានតម្កល់ផលប្រយោជន៍ដែលទទួល ពីការវិនិយោគនេះ មានទំហំមហាសាល សម្រាប់បម្រើដល់សុខមាលភាពប្រជាជន ជាពិសេសរាជរដ្ឋាភិបាលបានចាត់ទុកមូលធនមនុស្ស គឺជាទ្រព្យសកម្មដ៏ធំរបស់សង្គមជាតិ ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា គោលដៅរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតបច្ចុប្បន្ន គឺបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក ដោយឈរលើកត្តា ៣៖ ១/ ពង្រឹងវិស័យសុខាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ, ២/ អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៅក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និង៣/ កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។…
-
សម្តេចធិបតី៖ “ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចច្រើន តែផលដែលទទួលបានពីការវិនិយោគ
គឺមានទំហំមហាសាលសម្រាប់សុខុមាលភាពប្រជាជន ហើយរាជរដ្ឋាភិបាលចាត់ទុកមូលធនមនុស្សជាទ្រព្យសកម្មដ៏ធំ និងបានកំណត់គោលដៅក្នុងការបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក ដោយឈរលើកត្តា ៣៖ ១. ពង្រឹងវិស័យសុខាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវា នៅ មណ្ឌល សុខ ភាព និងមន្ទីរពេទ្យ ២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ៣. កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និនិងប្រសិទ្ធភាពខ្ពស់”។ #ams1minute
-
រាជរដ្ឋាភិបាលពុំមានគោលនយោបាយដណ្ដើមដីធ្លីប្រជាជននោះទេ មានតែគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ពលរដ្ឋដែលអត់មានដីធ្លីពិតប្រាកដ
#ams1minute
-
ភាគីពាក់ព័ន្ធត្រូវសហការសិក្សាស្តង់ដា ដើម្បីគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ហ្គាស នៅតាមអគារឱ្យបានល្អ
#ams1minute