-
ប្រធានាធិបតីចិន Xi Jinping បានផ្ញើសារលិខិតបញ្ជាក់ជំហរខិតខំប្រឹងប្រែងរួមគ្នា

-
ការរៀបចំផែនការថវិកាឱ្យស្របទៅនឹងគោលដៅគោលនយោបាយរបស់ក្រសួង “សមរភូមិ៖ ការបង្កើតបរិយាកាសគ្មានវិវាទ”

-
សម្តេចតេជោ៖ ៥០ឆ្នាំមុន ពេលនេះកំពុងប្រយុទ្ធគ្នា និងត្រូវរបួសភ្នែក។ ៥០ឆ្នាំក្រោយ គ្រប់ទីកន្លែងនាំគ្នាលេងកម្សាន្តសប្បាយគ្មានការភ័យខ្លាច។ ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព!

-
តបតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលថៃបានឯកភាពលើកលែងការយកកម្រៃសេវាចេញចូល(re-entry fee)

ពីប្រជាពលករខ្មែរដែលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនា ដែលអនុវត្តចាប់ពីថ្ងៃទី១ មេសា- ថ្ងៃទី១៥ ឧសភា ២០២៥។ សូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ជួយសម្រួលដល់លំហូររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកប្រទេស និងធ្វើដំណើរត្រឡប់ទៅវិញ ជាពិសេសគឺមិនឱ្យមានការយកកម្រៃនោះទេ។ #ams1minute
-
ត្រូវបន្តពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិរបស់កម្ពុជា ដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិ

-
ក្រសួងរៀបចំដែនដី ក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង

ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង បានឯកភាពគ្នាក្នុងការសម្របសម្រួលដោះស្រាយ ដើម្បីបិទបញ្ចប់ករណីវិវាទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង តាមគ្រប់យន្តការ គ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងករណី បងប្អូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំមកគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ខេត្ត។ ១១ មេសា ២០២៥ #ams1minute
-
ការពង្រឹងបរិមាណ គឺត្រូវធ្វើយ៉ាងណាឱ្យសិស្សនៅគ្រប់ទីកន្លែងទូទាំងប្រទេសបានចូលរៀនសូត្រទាំងអស់គ្នា

-
ទំនាក់ទំនងកម្ពុជា-ចិន នៅតែជាទំនាក់ទំនងដ៏ជិតស្និទ្ធ រឹងមាំ និងរីកចម្រើន មិនមានការធ្លាក់ចុះដូចការលើកឡើងរបស់អ្នកអត្ថាធិប្បាយមួយចំនួនទេ

-
ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនេះ មិនមែនសម្រាប់តែសិស្សានុសិស្សនោះទេ ប៉ុន្ដែក៏សម្រាប់លោកគ្រូ អ្នកគ្រូដែរ

-
សម្ដេចធិបតី ផ្ដល់អនុសាសន៍ ៤ចំណុច ដល់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ៖

១. ត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុម ដោយប្រកាន់ខ្ជាប់នូវអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយក្រុមការងារត្រូវធានាឱ្យបាននូវសង្គតិភាព ពីថ្នាក់លើដល់ថ្នាក់ក្រោម និងអនុវត្តឱ្យបានលឿន ២. ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគនេះ ឱ្យបានទូលំទូលាយ ៣. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត ពិសេស វិស័យឯកជន ក៏ត្រូវចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ក្នុងស្មារតីកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធី ៤. ក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការអនុវត្តការងារគាំទ្រផ្សេងៗ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យនៅខេត្តជាប់ព្រំដែនដែលមានច្រកអន្តរជាតិ ការពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ ការបែងចែកតំបន់សម្រាប់វិនិយោគឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការអភិវឌ្ឍអ្វីមួយប៉ះពាល់ដល់វិស័យអាទិភាពផ្សេងទៀតនៅក្នុងតំបន់។ #ams1minute