-
ការដាក់ឱ្យ អនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨”

គឺដើម្បីជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច ការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនឱ្យ ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “លក្ខណៈពិសេសសម្រាប់កម្មវិធីពិសេស នៅភូមិភាគឦសាន រួមមាន ៖ ១. ផ្តល់ការលើកទឹកចិត្តលើសពីច្បាប់វិនិយោគ ហើយបើកវិសាលភាពធំទូលាយ រួមទាំងការងារពាក់ព័ន្ធនឹងពន្ធ ២. យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង ដែលវិនិយោគិន អាចដាក់ពាក្យ ស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗទៀតជាមួយក្រុមការងារតែម្តង ៣. ជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដោយបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគ ៤. ផ្តល់ហិរញ្ញប្បទានគាំទ្រដោយរាជរដ្ឋាភិបាលនឹងត្រៀមថវិកាមួយចំនួន ដើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ ៥. ខិតខំជំរុញធនធានមនុស្ស ដោយរាជរដ្ឋាភិបាលបាន សម្រេចផ្តល់ការលើកទឹកចិត្ត ដោយ កំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២ លាន រៀល និងបម្រើការងារនៅក្នុងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ( គ.ល.គ.) ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយ នៃខេត្តទាំងបួន នៅភូមិភាគឦសាន”។ #ams1minute
-
“ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា”

នាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ខ្ពស់ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ហើយយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយបរិស្ថាន និងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅនៅកម្ពុជា។ សម្តេចធិបតីក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ #ams1minute
-
ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ក៏ដូចជាជំនួយរបស់ភាគីមិត្តឱ្យបានល្អ ស្ថិរភាព និងមានប្រសិទ្ធភាព

-
សមិទ្ធផលថ្ងៃនេះ គឺសម្រាប់សិស្សានុសិស្សរបស់យើងបន្តជំនាន់ទៅមុខទៀត

-
ការងារកាន់តែធំ ត្រូវមើលកាន់តែល្អិតល្អន់

-
ការពង្រឹងមូលដ្ឋានអប់រំ គឺជាកិច្ចការសំខាន់ ជាពិសេសការគិតគូរពីអាហារូបត្ថម្ភ

-
បើគ្មានគ្រូបង្រៀនមានសមត្ថភាព និងសម្ភារៈបច្ចេកទេសចាំបាច់ វិស័យអប់រំមិនអាចឈានទៅមុខឡើយ

-
យើងគួរដាក់មន្ត្រីដែលមានជំនាញ និងឆន្ទៈទៅបំពេញការងារត្រូវជំនាញ និងទីតាំង

-
“កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស”

សម្តេចធិបតី នាយករដ្ឋមន្រ្តី៖ “ការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម មិនបានធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យ ហើយគ្មានអ្នកណាការពារអធិបតេយ្យកម្ពុជា ជំនួសកម្ពុជា នោះទេ។ ជាងនេះទៅទៀត គ្មានផ្នែកណាមួយនៃមូលដ្ឋានទ័ពរាមនឹងក្លាយជាកម្មសិទ្ធិរបស់បរទេសណាឡើយ គឺមូលដ្ឋានទ័ពរាមគឺជាកម្មសិទ្ធិរបស់កម្ពុជាតែមួយគត់។ មូលដ្ឋានទ័ពរាមនឹងបើកចំហស្វាគមន៍ឱ្យកងទ័ពមកពីគ្រប់បណ្ដាប្រទេសមិត្តចូលចតបានទាំងអស់ ឱ្យតែស្របតាមលក្ខណៈបច្ចេកទេស ហើយកម្ពុជានឹងផ្ដល់ទាំងកន្លែងស្នាក់នៅបន្ថែមទៀត។ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ហើយនឹងលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ស្របតាមបាវចនានៃគោលដៅជាយុទ្ធសាស្រ្តលើវិស័យការពារជាតិរបស់កម្ពុជា គឺ សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ”។ #ams1minute
-
“ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន”

រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ Bendito dos Santos Freitas បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់កម្ពុជានេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេងណាស់សម្រាប់ទីម័រឡេស្តេ ហើយប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្តេចធិបតីបានរំលឹកអំពីទំនាក់ទំនងដ៏ល្អ កម្ពុជា-ទីម័រឡេស្តេ និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រេីន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងអប់រំ។ #ams1minute