-
ដើម្បីជួយសហគមន៍ឱ្យជោគជ័យ ទាល់តែពលរដ្ឋនៅសហគមន៍នោះមានឆន្ទៈចង់ធ្វើ

-
សិស្សានុសិស្សទាំងអស់ត្រូវប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ

-
យើងម្នាក់ៗមានសិទ្ធិសេរីភាពរបស់យើង តែកុំប៉ះពាល់ដល់អនាគតខ្លួនឯង គ្រួសារ និងសង្គម

-
ខេត្តព្រះសីហនុ គឺជាខេត្តពោរពេញដោយសក្តានុពល ដែលរាជរដ្ឋាភិបាល មានគោលដៅក្នុងការរៀបចំជាមជ្ឈមណ្ឌលភស្តុភារកម្មនាពេលខាងមុខ

-
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារលិខិតថ្វាយ ព្រះករុណា MAHA VAJIRALONGKORN ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងជូនចំពោះ ឯកឧត្តម MIN AUNG HLAING ប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដី ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងរងបួស ព្រមទាំងបង្កការខូចខាតជាច្រេីនអនេក ដល់ប្រជាជាតិនៃប្រទេសជាមិត្តទាំង២ របស់កម្ពុជា។ 📸 Royal du Cambodge #ams1minute
-
ប្រមុខការទូតកម្ពុជា៖ “កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារ (១០ម៉ឺនដុល្លារ អាម៉េរិក) ដល់ប្រទេសមីយ៉ាន់ម៉ា

-
“សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង”

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ខ្ញុំសូមចូលរួមនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីថ្ងៃទី២៨ មីនា ២០២៥នេះ។ ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងក្រសួងការងារ តាមរយ:ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗ។ ខ្ញុំសូមអំពាវនាវផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសនីមួយៗ”។ #ams1minute
-
ដើម្បីពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន គឺទាមទារឱ្យមានការត្រួតពិនិត្យ និងការវាយតម្លៃជាចាំបាច់ ផ្អែកលើអភិក្រម “ពង្រឹងជាជាងពង្រីក” និងអភិក្រម “រៀបចំផ្ទះឱ្យរៀបរយ”

-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអ្នកវិនិយោគកុំសាងបុរីបន្ថែមនៅលើភ្នំ ដែលជាគោលដៅទេសចរណ៍ធម្មជាតិ

-
សម្ដេចបវរធិបតី ជំរុញឱ្យក្រសួង-ស្ថាប័នត្រៀមការធ្វើជំរឿនមន្ត្រី និងរៀបចំជាប្រព័ន្ធឌីជីថលឱ្យបានច្បាស់លាស់
