-
នេះជាពេលវេលាសម្រាប់តម្រង់ទិសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

លើការកំណត់ចំណុចរួម និងឯកភាពគ្នាដើរតាមគន្លងនេះក្នុងការធ្វើកិច្ចការនគរូបនីយកម្ម ដែលជានិមិត្តរូបនៃការរីកលូតលាស់ និងការរស់រានមានជីវិតរបស់កម្ពុជា ។ “គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម”នេះ បានផ្តល់ការគាំទ្របច្ចេកទេសលើកិច្ចការ ២សំខាន់ គឺ៖ ការកសាងផែនការ និងសមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយផ្តើមចេញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវ លើការរៀបចំកម្ពុជាឱ្យទៅជាកម្ពុជាមាតុភូមិខ្ញុំ បណ្តុះគំនិតឱ្យប្រជាជនស្រលាញ់ទឹកដី និងជាតិនិយម ដោយធ្វើការកំណត់អត្តសញ្ញាណរបស់ជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា។ សិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម។ ២៧ មីនា ២០២៥ #ams1minute
-
ការរៀបចំបុណ្យទន្លេ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយផលិតផលទេសចរណ៍នៃបណ្ដាខេត្តគោលដៅទៅកាន់ឆាកអន្ដរជាតិ

-
សម្តេចធិបតី៖ “ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍ

ដែលបានជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះរាជរដ្ឋាភិបាលបានកំណត់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺកំពង់ផែទឹកជ្រៅដែលមានសក្តានុពលសេដ្ឋកិច្ច តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីកសក្តានុពលភស្តុភារកម្មតំបន់។ រាជរដ្ឋាភិបាល ក៏បានផ្តល់អាទិភាពក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង ដោយផ្តោតលើកត្តាអាទិភាព ក្នុងការផ្តល់ជូនប្រជាជន៖ សុខភាពល្អ, មានចំណេះដឹង និងរកឱកាសការងារ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន ពិសេសធានាលំនឹងស្ថេរភាពសម្រាប់ជីវភាពរស់នៅ”។ #ams1minute
-
គ្មានឪពុកម្តាយណាដែលចង់ឱ្យកូនអាក្រក់នោះទេ ហើយក៍គ្មានលោកគ្រូ អ្នកគ្រូណាដែលមិនចង់ឃើញសិស្សខ្លួនជោគជ័យនោះដែរ

-
អនុសាសន៍មួយចំនួនដើម្បីលើកកម្ពស់វិស័យទេសចរណ៍៖

១. រក្សាសន្ដិភាព ព្រោះទេសចរណ៍រីកលូតលាស់បានដោយសារប្រទេសមានសន្ដិភាព២. យកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានជាប់លាប់៣. ផ្ដល់អាទិភាពដល់ការអភិវឌ្ឍតំបន់ ជាពិសេសបណ្ដាខេត្តតាមដងទន្លេមេគង្គ និងបឹងទន្លេសាប៤. ជំរុញការផលិតឱ្យបានសំបូរបែប ដើម្បីផ្គត់ផ្គង់ក្នុងវិស័យទេសចរណ៍៥. លើកទឹកចិត្តដល់អ្នកដែលបង្កើតមាតិកាក្នុងបណ្ដាញសង្គម ឱ្យបន្ដផ្សព្វផ្សាយមាតិកាទេសចរណ៍ល្អៗពីកម្ពុជា៦. រៀបចំព្រឹត្តិការណ៍អបអរសង្ក្រាន្ដឆ្នាំថ្មីឱ្យបានគ្រប់ខេត្ត-ក្រុង៧. ប្រជាជនគ្រប់ជាន់ថ្នាក់គួររួបរួមគ្នាដើម្បីទេសចរណ៍ #ams1minute
-
“សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត”

គណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ឯកឧត្តម វ៉ា សុធា បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ជាមួយនឹងបណ្ដាស្ថាប័នប្រដាល់អន្តរជាតិនានា នៅតាមបណ្តាប្រទេស មួយចំនួន និងការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់តេជោសន្តិភាពលើកទី ៣ រវាងកីឡាករកម្ពុជា និងកីឡាករមកពីសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ មីនា ២០២៥ នៅខេត្តសៀមរាប នាពេលខាងមុខនេះ។ សម្ដេចធិបតី បានគូសបញ្ជាក់អំពីភាពសម្បូរបែបនៃសិល្បៈក្បាច់គុនបុរាណខ្មែរ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះ ស្ថាប័នប្រដាល់សេរីពិភពលោក (WCK) ដែលបានចាប់អារម្មណ៍ទៅលើសិល្បៈគុនបុរាណខ្មែរ ដែលនេះគឺជាវប្បធម៌របស់កម្ពុជា មិនត្រឹមជាសិល្បៈការពារខ្លួន និងសិល្បៈក្នុងការប្រយុទ្ធប៉ុណ្ណោះទេថែមទាំងជាស្ពានក្នុង ការកសាងមិត្តភាព និងបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការគាំទ្រសិល្បៈក្បាច់គុនបុរាណខ្មែរ ជាដើម។ #ams1minute
-
“ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”

នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា វៀតណាម និងឡាវ Mariam J. Sherman បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានជម្រាបជូនសម្ដេចធិបតី អំពីការអនុម័តលេីឯកសារស្តីពី”ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩”។ សម្តេចធិបតី និងលោកស្រីនាយិកាក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ដោយក្នុងនោះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវវិធានការចាំបាច់របស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងការអប់រំជាមូលដ្ឋាន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការពង្រឹងវិស័យសុខាភិបាល ព្រមទាំង ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ #ams1minute
-
មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

-
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងចំនួន២ គឺ៖

១. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ប្រមាណ ១៣.៣០០.០០០ ដុល្លារអាមេរិកសម្រាប់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក និង ២. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ប្រមាណ ៤.៣២០.០០០ ដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ #ams1minute
-
មនុស្សម្នាក់ដែលគ្មានសង្ឃឹម
