-
សម្តេចតេជោ ហ៊ុន សែន៖ កុំព្យាយាមបំបែកផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា អ្នកកាន់តែព្យាយាមបំបែក គឺអ្នកកាន់តែបែកខ្លួនឯង

-
“ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា”

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) Masato Kanda បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីឱកាសនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១ របស់ឯកឧត្តម មកកាន់កម្ពុជា ដើម្បីស្វែងយល់អំពីគម្រោងនៃការពង្រឹងភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា ហើយភាពជោគជ័យនៃការអនុវត្តគម្រោងនេះ ជា ឧទាហរណ៍មួយក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា។ ឯកឧត្តមប្រធាន ក៏បានគូសបញ្ជាក់ផងដែរថា ការអនុម័តអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ របស់ ADB មានភាពស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ #ams1minute
-
បន្ទាប់ពីបានចុះបញ្ជីដីបង្ហើយនៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានបង្កើតក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ដើម្បីសិក្សាស្រាវជ្រាវ ដោះស្រាយបញ្ហាប្រឈម និងកំណត់សក្តានុពលនៃផ្ទៃដីបឹងទន្លេសាប សម្រាប់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ រដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ២០ មីនា ២០២៥ #ams1minute
-
កម្ពុជាបន្តទាក់ទាញដៃគូវិនិយោគពីក្រៅប្រទេស មកវិនិយោគលើការផលិតគ្រឿងបង្គុំ និងការកែច្នៃផលិតផលនានា

-
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ប្រមាណជិត ១១លានដុល្លារ

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៣ ក្នុងការកែទម្រង់មុខងារសាធារណៈ

ពិសេស ករណីស្រពិចស្រពិលនៃការវិភាគមុខងារ និងក្របខណ្ឌនៃការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺ៖ ១. ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់ គុណភាពការងារ ប្រកបដោយ វិន័យ សីលធម៌ និងវិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព”។ #ams1minute
-
ដំណាក់កាលសំខាន់ៗទាំង៣ ក្នុងដំណើរកម្ពុជា

-
ការការពារជាតិ និងបូរណភាពទឹកដី គឺជាកាតព្វកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាជានិច្ចជាកាលយកចិត្តទុកដាក់ខ្ពស់

-
ប្រជាពលរដ្ឋកម្ពុជាដែលធ្វើការនៅក្រៅប្រទេស អាចស្វែងរកឱកាសធ្វើការងារនៅក្នុងស្រុកវិញ

-
ថ្ងៃនេះ ៥៥ឆ្នាំមុន (១៨ មីនា ១៩៧០) ព្រឹត្តិការណ៍មួយបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា
