-
វិស័យទេសចរណ៍ ជាវិស័យអាទិភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ

-
ធនាគារជាតិនៃកម្ពុជា ឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញសេដ្ឋកិច្ចជាតិ ឱ្យដំណើរការបានល្អ

-
ការបន្ធូរបន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ

-
កត្តាបួនយ៉ាងដែលធ្វើឱ្យកំណែទម្រង់ទទួលបានជោគជ័យ៖

-
ការផ្ដល់សេវាគាប់ចិត្ត ជាកត្តាចម្បងក្នុងការទាក់ទាញអ្នកទេសចរឱ្យបានកាន់តែច្រើន

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិ គណៈកម្មការសុរិយោដីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានឯកភាពនិងសម្រេច ៖ ទី១. កំណត់ការដោះស្រាយបញ្ចប់ករណីទាមទារដីរដ្ឋ ពីបងប្អូនប្រជាពលរដ្ឋដែលបានតាំងទី និងស្នាក់នៅលើទីតាំងដីរបស់រដ្ឋ ដោយត្រូវអនុវត្តតាមគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាល។ទី២. សម្រេចជំរុញដោះស្រាយតាមគ្រប់យន្តការ ពីគ្រប់ថ្នាក់ គ្រប់ផ្នែក ពីអ្នកពាក់ព័ន្ធ ដើម្បីបិទបញ្ចប់ករណីវិវាទដែលនៅសេសសល់ទាំង ១៥ករណី។ យើងរំពឹងថា ខេត្តក្រចេះនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ ។ កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី ក្នុងភូមិសាស្រ្តខេត្តក្រចេះ នាសាលាខេត្តក្រចេះ។ ២១ មីនា ២០២៥ #ams1minute
-
វិស័យឯកជនត្រូវរួបរួមគ្នា ឱ្យក្លាយជាកម្លាំងរបស់ជាតិ ដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំងទៀត

-
“រដ្ឋមន្រ្តីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃ សាធារណរដ្ឋតូហ្គោ

សម្តែងការ អបអរសាទរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់លេីគ្រប់វិស័យរបស់កម្ពុជា” រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតូហ្គោ Robert Dussey បានជម្រាបជូនសម្ដេចធិបតី អំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសតូហ្គោ និងក្រសួងការបរទេសកម្ពុជា ព្រមទាំងអំពីលទ្ធផលនៃជំនួបរវាងឯកឧត្តម និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដេីម្បីសិក្សា និងស្វែងរកនូវកាលានុវត្តភាពក្នុង ការពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងតូហ្គោ មានវិស័យសក្ដានុពលជាច្រើនទៀត ក្នុង ពង្រីកកិច្ច សហប្រតិបត្តិការ ជាមួយគ្នា ទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងរដ្ឋាភិបាល វិស័យឯកជន និងឯកជន ក៏ដូច ជា ការតភ្ជាប់ រវាងប្រជាជន និងប្រជាជន ហើយបានពិភាក្សា ស្វែងយល់ និងចែករំលែកនូវបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រទេសទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពលស្អាត និង អប់រំ។ #ams1minute
-
“ប្រធាន និង ជានាយកប្រតិបត្តិធនាគារជាតិកាណាដា Laurent Ferreira ជឿជាក់ថា ធនាគារ ABA

នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា” លោកប្រធានធនាគារ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពអាជីវកម្មរបស់ធនាគារ ABA ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅកម្ពុជា និង បានគូសបញ្ជាក់ថា ធនាគារ ABA ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ដែលបានចូលរួមចំណែកដល់ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ ធនាគារ ABA ហើយបានលើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាព ក្នុងការគាំទ្រហិរញ្ញវត្ថុទៅដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការបង្កើនតម្លៃបន្ថែម របស់វិស័យនេះ។ #ams1minute
-
“ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត”
