-
ក្រសួងរៀបចំដែនដី បានផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គម្រូក្នុងការរៀបចំ

ដោយធ្វើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ឱ្យមានផាសុកភាព សោភ័ណភាព និងស្របតាមយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មុននឹងឈានទៅរៀបចំសហគមន៍ទាំងអស់នៅតំបន់ឆ្នេរ និងសហគមន៍ដទៃទៀតនៅកម្ពុជា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។ ជាលទ្ធផល សហគមន៍ត្រពាំងសង្កែបានប្រែមុខមាត់ និងទាក់ទាញភ្ញៀវទេសចរមកកំសាន្តប្រមាណ ១ពាន់នាក់ក្នុងមួយសប្តាហ៍ ដែលបានជួយលើកស្ទួយជីវភាពពលរដ្ឋ និងសហគមន៍បានប្រសើរឡើងមួយកម្រិតធំ។ កំពត | ១៣ កក្កដា ២០២៥ #ams1minute
-
ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ បាននិងកំពុងផ្តួចផ្តើមអនុវត្តផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ

ដោយយកបឹងតាកែវជាចំណុចចាប់ផ្តើមក្នុងការរៀបចំក្រុង ដែលបឹងនេះផ្សារភ្ជាប់អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់កម្ពុជាតាំងពីកើតនគរ ហើយការប្រែក្លាយបឹងតាកែវឱ្យទៅជាសួនសាធារណ:ដ៏ធំមួយក្នុងក្រុងដូនកែវ នឹងផ្តល់នូវកន្លែងលំហែកម្សាន្តដល់សាធារណជន និងជាការគិតគូរដល់សុខភាព និងបង្កើននូវគុណតម្លៃជីវិតសម្រាប់អ្នកក្រុងដូនកែវ និងអ្នកខេត្តតាកែវ។ ១ កក្កដា ២០២៥ #ams1minute
-
ភារកិច្ចចម្បងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងអាណត្តិទី៧ គឺបញ្ចប់បញ្ហាដីធ្លីទាំងស្រុង

-
ក្រសួងរៀបចំដែនដី បានផ្តើមការគិតគូរដំណើររបស់កម្ពុជាជារួម និងដាក់ចេញនូវគំនិតត្រិះរិះពិចារណា

ដើម្បីបានការឯកភាពស្រុះស្រួលគ្នា លើកកម្ពស់ការយល់ដឹងពីមុខរបរនិងជំនាញលើវិស័យរបស់ខ្លួន ស្របពេលជាមួយការគិតគូរលើការលើកកម្ពស់គុណភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ប្រកបដោយនិរន្តភាពក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យនេះឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ប្រែក្លាយកម្ពុជាឱ្យទៅជាទ្រនំសុភមង្គល និងភូមិឋានក្សេមក្សាន្ត សម្រាប់ទាំងអស់គ្នា។ សិក្ខាសាលាស្ដីពី “និរន្តរភាពនៃសំណង់តាមរយៈការលើកកម្ពស់ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ប្រកបដោយប្រសិទ្ធភាព” នាទឹស្តីការក្រសួង។ ២៦ មិថុនា ២០២៥ #ams1minute
-
ក្រសួងរៀបចំដែនដី បានធ្វើការចុះបញ្ជីដីរដ្ឋ សរុបចំនួន ១ ០៥៩ក្បាលដី ស្មើនឹង ១ ៧៦៣.៤៣ហិកតា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ

-
ក្រសួងរៀបចំដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម

លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឱ្យស្របទៅតាមប្រសាសន៍សម្តេចធិបតីលើការរៀបចំផ្ទះសំបែងឱ្យរៀបរយ និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ។ កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” ។ សៀមរាប | ៩ មិថុនា ២០២៥ #ams1minute
-
ក្រសួងរៀបចំដែនដី បានធ្វើការវាស់វែងចុះបញ្ជីដីរដ្ឋនឹងដីឯកជន

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត

គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា។ ក្នុងនោះក្រសួងបានជ្រើសរើសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹងជាសាកលវិទ្យាល័យគម្រូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ។ ពិធីជួបជុំសំណេះសំណាលជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ៣១ ឧសភា ២០២៥ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
