-
ផ្តើមចេញពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លីនៅតំបន់បឹងទន្លេសាប

នៅថ្ងៃនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំធាតុចូលពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីមានការឯកភាពគ្នាជាគោលការណ៍លើការរៀបចំផែនទីនៃការប្រើប្រាស់ដីនៅតំបន់បឹងទន្លេសាប និងកំណត់យន្តការអនុវត្តការងាររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការគ្រប់គ្រង និងអភិរក្សតំបន់បឹងទន្លេសាបឱ្យបានត្រឹមត្រូវ និងរក្សាទុកបន្តជំនាន់ ។ ២៦ ឧសភា ២០២៥ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រំពឹងថា ក្នុងពេលឆាប់ៗខាងមុខ កម្ពុជានឹងមានច្បាប់និងលិខិតបទដ្ឋានគ្រប់គ្រាន់ល្មម

សម្រាប់គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរាល់វិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់ធានានិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេលវែង។ បន្ថែមលេីច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ក្រសួងបាននិងកំពុងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ភូមិបាលថ្មី ច្បាប់ស្តីពីការរៀបចំដែនដី ច្បាប់ស្តីពីនគរូបនីយកម្ម ច្បាប់ស្តីលំនៅឋាន ច្បាប់ស្តីពីការវាស់វែងនិងការផលិតផែនទី ក៏ដូចជាច្បាប់ស្តីពីវិជ្ជាជីវៈស្ថាបត្យករផងដែរ។ ២២ ឧសភា ២០២៥ #ams1minute
-
ក្រសួងរៀបចំដែនដី បានចេញសារាចរស្តីពីការអនុវត្តនីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ

-
ក្រសួងរៀបចំដែនដី ជម្រាបជូនម្ចាស់ក្បាលដីដែលពុំបានចូលរួមក្នុងការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពេលកន្លងមក

-
នេះជាពេលវេលាសម្រាប់តម្រង់ទិសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

លើការកំណត់ចំណុចរួម និងឯកភាពគ្នាដើរតាមគន្លងនេះក្នុងការធ្វើកិច្ចការនគរូបនីយកម្ម ដែលជានិមិត្តរូបនៃការរីកលូតលាស់ និងការរស់រានមានជីវិតរបស់កម្ពុជា ។ “គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម”នេះ បានផ្តល់ការគាំទ្របច្ចេកទេសលើកិច្ចការ ២សំខាន់ គឺ៖ ការកសាងផែនការ និងសមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយផ្តើមចេញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវ លើការរៀបចំកម្ពុជាឱ្យទៅជាកម្ពុជាមាតុភូមិខ្ញុំ បណ្តុះគំនិតឱ្យប្រជាជនស្រលាញ់ទឹកដី និងជាតិនិយម ដោយធ្វើការកំណត់អត្តសញ្ញាណរបស់ជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា។ សិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម។ ២៧ មីនា ២០២៥ #ams1minute
-
ធនាគារជាតិនៃកម្ពុជា ឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញសេដ្ឋកិច្ចជាតិ ឱ្យដំណើរការបានល្អ

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិ គណៈកម្មការសុរិយោដីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានឯកភាពនិងសម្រេច ៖ ទី១. កំណត់ការដោះស្រាយបញ្ចប់ករណីទាមទារដីរដ្ឋ ពីបងប្អូនប្រជាពលរដ្ឋដែលបានតាំងទី និងស្នាក់នៅលើទីតាំងដីរបស់រដ្ឋ ដោយត្រូវអនុវត្តតាមគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាល។ទី២. សម្រេចជំរុញដោះស្រាយតាមគ្រប់យន្តការ ពីគ្រប់ថ្នាក់ គ្រប់ផ្នែក ពីអ្នកពាក់ព័ន្ធ ដើម្បីបិទបញ្ចប់ករណីវិវាទដែលនៅសេសសល់ទាំង ១៥ករណី។ យើងរំពឹងថា ខេត្តក្រចេះនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ ។ កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី ក្នុងភូមិសាស្រ្តខេត្តក្រចេះ នាសាលាខេត្តក្រចេះ។ ២១ មីនា ២០២៥ #ams1minute
-
បន្ទាប់ពីបានចុះបញ្ជីដីបង្ហើយនៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានបង្កើតក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ដើម្បីសិក្សាស្រាវជ្រាវ ដោះស្រាយបញ្ហាប្រឈម និងកំណត់សក្តានុពលនៃផ្ទៃដីបឹងទន្លេសាប សម្រាប់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ រដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ២០ មីនា ២០២៥ #ams1minute
-
ការចូលរួមរបស់ស្ត្រីវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសមរភូមិ “ការបង្កើតបរិយាកាសគ្មានវិវាទ” 👩🌸🇰🇭

-
ក្រសួងរៀបចំដែនដី និងអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ បាននឹងកំពុងធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវការងារអនុវត្តគោលនយោបាយសម្បទានសង្គម និងសេដ្ឋកិច្ច និងការចុះបញ្ជីដីរបស់កងទ័ព
