-
លោក សាយ សំអាល់ រដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ថែ្លងថាក្រសួង បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងសមត្ថភាពស្ថាប័ន។ លោកថ្លែងនៅសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំភពផែនដី “Earth Leadership” រៀបចំឡើងនាទីស្តីការក្រសួង នាព្រឹកថ្ងៃទី២ សីហា ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបប្រជុំជាមួយនឹងស្ថាប័នពាក់ព័ន្ធ
ជាពិសេសរដ្ឋបាលស្រុកវាលវែង ដែលរួមមាន ឃុំអូរសោម ឃុំក្រពើពីរ ឃុំអន្លង់រាប ឃុំប្រម៉ោយ និងឃុំថ្មដា ដើម្បីពិនិត្យមើលសេចក្ដីព្រាងប្លង់គោលស្រុកវាលវែង ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ១ សីហា ២០២៤ 📷 MLMUPC #ams1minute
-
កំណែទម្រង់ដីធ្លីនៅកម្ពុជា
🎥 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី។ ២៦ កក្កដា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយនឹងអង្គការមេត្តាធម្មជាតិ
ដើម្បីបញ្ចប់វិវាទនៅតាមបណ្តាសហគមន៍ ហើយបាននិងកំពុងយកករណីដទៃទៀតមកពិនិត្យ និងដោះស្រាយ។ ២៣ កក្កដា ២០២៤ 📷 MLMUPC #ams1minute
-
សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី ៣០ មកធ្វើបច្ចុប្បន្នភាពជាមួយក្រុមការងារក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី២៩ កក្កដា – ០២ សីហា ឆ្នាំ២០២៤ដោយភ្ជាប់ឯកសារសំខាន់ៗ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ នៅរៀងរាល់ម៉ោងធ្វើការ។ 📍 សាលសន្និបាត២០២១ ជាន់ទី២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួមបញ្ហាដីធ្លីជូនបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិអូរឧកញ៉ាហេង
ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សូមគូសបញ្ជាក់ថា កន្លងមកក្រសួងបានធ្វើការដោះស្រាយករណីដីធ្លីជូនពលរដ្ឋនៅទីតាំងនេះ បានចំនួន ៣១០ ក្បាលដី រួចមកហើយ ហើយនាពេលនេះបានធ្វើការដោះស្រាយចំនួន ២៧០ ក្បាលដីបន្ថែមទៀត សរុបទាំងអស់ ៥៨០ ក្បាលដី។ ចំពោះបញ្ហាដែលនៅសេសសល់ ក្រសួងនឹងបន្តធ្វើការដោះស្រាយបញ្ចប់ នាពេលខាងមុខ។ ១៨ កក្កដា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុងរបស់ក្រសួង។ សមិទ្ធផលឌីជីថលថ្មីចំនួន ៤ បន្ថែមទៀត ដែលដាក់ឱ្យប្រើនាថ្ងៃទី២៧ មិថុនា នេះ គឺជាការចូលរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលតាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈក្នុងគោលដៅឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញ និងលើកទឹកចិត្តដល់ដៃគូរ និងការសហប្រតិបត្តិការណ៍ពីអ្នកពាក់ព័ន្ធទាំអស់
ពិសេសអ្នកដែលបាននិងកំពុងរស់នៅក្នុងទីប្រជុំជននោះ ឱ្យមានការចូលរួមដើម្បីប្រែក្លាយទីប្រជុំជនឱ្យក្លាយទៅជាភូមិឋានក្សេមក្សាន្ត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ នៅក្នុងពិធីបើកវេទិកា “Eurocham Tall Building Forum 2024” នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល
ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រី ការកសាងស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនាសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកគុណភាពបេតុង និងការងារពិសោធន៍សម្ភារៈសំណង់ នាថ្ងៃទី២៧ ឧសភា ២០២៤ #ams1minute