-
អត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លីបង្ហើយ

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ

និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សូមជម្រាបជូនករណីរបស់ឈ្មោះ អែម សុភ័ណ្ឌ ឈ្មោះ វ៉ែន ហួត និងឈ្មោះ ឈឿ ឆា ស្នើសុំអន្តរាគមន៍ដោះស្រាយ និងកាត់ឆ្វៀលដី ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីទំហំ ៦ ០១០ ៨០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ ២៧ សីហា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានបន្តបើកវេទិកាដើម្បីពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជម្រុញ និងលើកទឹកចិត្តសិក្ខាកាមទាំងអស់ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលជាប្រវត្តិសាស្រ្តនេះឱ្យបានផុសផុល ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា។ ២៧ សីហា ២០២៤ 📷 MLMUPC #ams1minute
-
ត្រឹមរយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-
គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-
ចំណុចពិសេសរបស់កិច្ចការរៀបចំដែនដី និងនគរូបនីយកម្មនៅខេត្តបាត់ដំបង

គឺភាពប្រសព្វរវាងស្ថាបត្យកម្មខ្មែរសម័យបារាំង និងស្ថាបត្យកម្មខ្មែរនាសហសម័យ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង លោក សាយ សំអាល់ បានជំរុញឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំក្រុងឱ្យកាន់តែស្រស់បំព្រង និងរៀបចំទីប្រជុំជនឱ្យមានទឹកស្អាត ផ្លូវ ភ្លើង ឱ្យបានដល់គ្រប់ភូមិ និងគិតគូរលើការរៀបចំភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលជូនប្រជាពលរដ្ឋ។ ២២ សីហា ២០២៤ 📷 MLMUPC #ams1minute
-
រយៈពេលមួយឆ្នាំដើមអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោះស្រាយបាននូវបញ្ហាចម្រូងចម្រាសក្នុងសង្គមនាពេលបច្ចុប្បន្ន។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីភូមិសាស្រ្តខេត្តប៉ៃលិន លោក សាយ សំអាល់ បានលើកឡើងនូវសមរភូមិ ៤ ធំៗ ដែលក្រសួងបាននិងកំពុងអនុវត្តរួមមាន៖ ២១ សីហា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ

-
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពីការពន្យល់បន្ថែម ទៅលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងសូមថ្កោលទោសដាច់ខាតចំពោះទង្វើទាំងឡាយណា ដែលបំភ្លៃព័ត៌មាន ញុះញង់ បង្កចលាចលសង្គម បំផ្លាញសមិទ្ធផលជាតិ ប្រឆាំងឧត្តមប្រយោជន៍ប្រជាជន ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងរារាំងដំណើរការអភិវឌ្ឍន៍ជាតិ។ #ams1minute