-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានជម្រះចោលសំណុំរឿងចំនួន ៣១៥ករណី ដែលជាការជម្រះបន្ថែម

បើគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំពោះករណីវិវាទដែលនៅសេសសល់មានប្រមាណ៦% ជាករណីដែលមិនមានចរិតជាវិវាទក្រោមការញុះញង់ខាងនោយោបាយនោះឡើយ ហើយក្រុមការងារនឹងធ្វើការបន្តដោះស្រាយជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ។ កិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលនៅសេសសល់ ៦ វិច្ឆិកា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បាននិងកំពុងទទួលបាននូវកិច្ចសហការ និងការគាំទ្រពីក្រសួងមុខងារសាធារណៈ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការពូនជ្រំរដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឱ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។ សិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ២៨ តុលា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួម និងឈានទៅបញ្ចប់លើករណីវិវាទដីធ្លី

-
ក្នុងស្មារតីពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បាននិងកំពុងពិនិត្យការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធ របស់ក្រសួងដើម្បីឱ្យសមស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយថ្មីៗរបស់ក្រសួង ព្រមទាំងឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាទៅពេលអនាគត។ កិច្ចប្រជុំផ្ទៃក្នុងស្ដីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ២២ តុលា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំសាលារៀន

មណ្ឌលសុខភាព ផ្លូវ ទឹក ភ្លើង និងតម្រូវការចាំបាច់ផ្សេងទៀតសម្រាប់គ្រួសារ និងសហគមន៍ ដើម្បីជួយជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ការអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យទីតាំងសហគមន៍ជនជាតិភាគតិចរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ១២ តុលា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។ ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ពាក់ព័ន្ធក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង និស្សិត និងសិក្ខាកាមនៃសកលវិទ្យាល័យការពារជាតិ។ ៩ តុលា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បេ្តជ្ញារួមគ្នាដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់

-
គោលគំនិតនៃការរៀបចំដែនដី

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បាននិងកំពុងកំណត់មុខគ្រឿងបង្គុំសំណង់ដែលបាននិងកំពុងប្រើប្រាស់ជាប្រចាំនៅកម្ពុជា រួមមាន៖ ឫស្សី ស្មាច់ អាកាស្យាជាដើម។សិក្ខាសាលាស្តីពីគោលនយោបាយជាតិស្តីពីឫស្សី មានគោលបំណងសំដៅលើកកម្ពស់ និងតាក់តែងគោលនយោបាយឱ្យបានជាក់លាក់ក្នុងការកំណត់យកឫស្សីជាគ្រឿងបង្គុំសំណង់ដ៏មានសារៈសំខាន់មួយ។ ក្រៅពីនេះទៀត ក្រសួងបានកំណត់គ្រឿងបង្គុំសំណង់ដទៃទៀតដូចជាដីឥដ្ឋ ថ្ម ស៊ីម៉ងត៍ ស្មាច់ គ្រួសក្រហម ផ្កាលម្អជាដើម ដើម្បីលើកកម្ពស់និងរក្សាឧត្ដមប្រយោជន៏របស់កម្ពុជាយូរអង្វែងដែលរបស់ទាំងអស់នេះគឺប្រើប្រាស់ដើម្បីបម្រើឱ្យវិស័យសំណង់។ ១០ កញ្ញា ២០២៤ 📷 MLMUPC #ams1minute
-
អនុស្សារណៈរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

និងបណ្តាសាកលវិទ្យាល័យ ព្រមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មាន គឺជាការប្រមូលផ្តុំនូវបញ្ញាវ័ន្ត ដើម្បីកសាងធនធានមនុស្ស ពង្រឹងស្ថាប័នទាំងក្រសួងនិងដៃគូ និងការលើកទឹកចិត្តមនុស្សឱ្យមានការចូលរួម។ នេះជាការឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកំណត់ធនធានមនុស្សជាកត្តាស្នូល រួមទាំងឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់សាធារណៈដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ។ ពិធីអនុស្សារណៈយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករកម្ពុជា ជាមួយបណ្តាសាកលវិទ្យាល័យ និងអង្គភាពសារព័ត៌មាន នៅព្រឹកថ្ងៃទី ១០ កញ្ញា ២០២៤។ 📷 MLMUPC #ams1minute