-
ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មីដែលផ្សារភ្ជាប់ជាមួយនឹងភូមិចាស់
និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ដែលមានការគិតគូរអំពីសេដ្ឋកិច្ច ស្របតាមអ្វីដែលហៅថាបុរីជនបទ។ ដីឡូត៍ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនសម្បទានិកនាពេលនេះគឺជាទ្រព្យមួយដ៏មានតម្លៃ ដូច្នេះសូមធ្វើយ៉ាងណាកែច្នៃពង្រីកទ្រព្យនេះឱ្យកើនឡើងថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ២០០គ្រួសារ ក្នុងខេត្តស្វាយរៀង នាថ្ងៃទី ១៦ មករា ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានរួមសហការក្នុងការជំរុញឱ្យគម្រោងនេះទទួលបានជោគជ័យយ៉ាងពេញលេញ។ ១៦ មករា ២០២៤ #ams1minute
-
រាជរដ្ឋាភិបាល បាននិងកំពុងប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឱ្យមានប្រសិទ្ធភាព
និងទទួលបានជោគជ័យតាមការគ្រោងទុក សំដៅផ្តល់ជូនប្រជាពលរដ្ឋនូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។ មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥លានបណ្ណរួចរាល់ ហើយនៅមានប្រមាណ ២លានបណ្ណទៀត ដែលបាននិងកំពុងចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៣ ភូមិ ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ មករា ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការជំរុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង
បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លីដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់សម្ភារៈ និងកម្លាំងសរុបរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអ្នកស្ម័គ្រចិត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។ ការងារចុះបញ្ជីដីធ្លីគឺជាកិច្ចការដែលក្រសួង រួមជាមួយមន្ទីររៀបចំដែនដីខេត្ត រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលមូលដ្ឋាន បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន សំដៅធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈបរិក្ខារ សម្រាប់ការងារចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ឆ្នាំង រួមមាន ម៉ាស៊ីន DGPS ចំនួន ៨០គ្រឿង សំម្ភារៈបំពាក់ និងកុំព្យូទ័រយួរដៃចំនួន ១០គ្រឿង សម្ភារៈបំពាក់ និងកុំព្យូទ័រលើតុចំនួន ៧គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៨គ្រឿង។ កិច្ចប្រជុំពិភាក្សា លើការរៀបចំចុះបញ្ចីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ១២ ធ្នូ ២០២៣ #ams1minute
-
ក្រុមប្រឹក្សាជាតិ គឺជាស្ពានតភ្ជាប់ពីក្រសួងជំនាញទៅកាន់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលខេត្ត
សំដៅផ្តល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្តជូនប្រជាពលរដ្ឋ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឱ្យមានក្រុមប្រឹក្សាជាតិមួយដែលប្រមូលផ្ដុំគណៈកម្មាការជាច្រើនឱ្យនៅកន្លែងតែមួយ រួមមាន ផ្នែកសុរិយាដី នគរូបនីយកម្មនិងសំណង់ ដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច និងបទបញ្ញត្តិសំណង់ជាដើម ដើម្បីអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED lll) ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចប្រជុំការងារ LASED lll ៨ វិច្ឆិកា ២០២៣ #ams1minute
-
ការងារចុះបញ្ជីដីធ្លី គឺដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី
ការងារចុះបញ្ជីដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ #ams1minute
-
ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បាននិងកំពុងជំរុញដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការជំរុញការរៀបចំចុះបញ្ជីដីធ្លីបង្ហើយនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តទីពីរ បន្ទាប់ពីខេត្តកំពង់ចាម ក្នុងការរៀបចំការងារចុះបញ្ជីដីធ្លីបង្ហើយ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកម្លាំងសរុបដើម្បីសម្រេចការងារនេះឱ្យបានជោគជ័យតាមការគ្រោងទុកក្នុងអាណត្តិថ្មីនេះ។ ឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈការិយាល័យមួយចំនួន សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ រួមមាន ឧបករណ៍វាស់វែង Sino Gnss និង Controler ចំនួន ២១ គ្រឿង កុំព្យូទ័រលើតុចំនួន ៣៦ កំផ្លេ ម៉ាស៊ីនព្រីនខ្នាតតូចចំនួន ១៧ គ្រឿង ម៉ាស៊ីនស្កេនចំនួន ២១ គ្រឿង ម៉ាស៊ីនថតចម្លងចំនួន ៦ គ្រឿង តុការិយាល័យចំនួន ៣១ គ្រឿង កៅអីការិយាល័យចំនួន ៣១ គ្រឿង និងម៉ូតូចំនួន ១២ គ្រឿង។ ១ វិច្ឆិកា ២០២៣ #ams1minute
-
ក្រសួង រៀបចំ ដែន ដី នគរូបនីយកម្ម និង សំណង់ បាន សម្របសម្រួលបញ្ចប់ វិវាទ ដី ធ្លីជូនប្រជាពលរដ្ឋ ចំនួន ៣៤ គ្រួសារ
ស្ថិតនៅភូមិលាជ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៣០ តុលា ២០២៣ #ams1minute
-
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ
និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ ៣០ តុលា ២០២៣ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពបង្កើតយន្តការអចិន្រ្តៃយ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា
ពាក់ព័ន្ធនឹងការកំណត់បទដ្ឋាននៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអនុវត្តឱ្យបានជោគជ័យនូវផែនការនគរូបនីយកម្មទាំងនៅទីក្រុង និងជនបទ។ កិច្ចពិភាក្សាដើម្បីកំណត់ស្តង់ដារសំណង់ និងនគរូបនីយកម្ម នាថ្ងៃទី២៥ តុលា ២០២៣ #ams1minute
-
លោកអ្នកអាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖
នៅលើគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ https://www.mlmupc.gov.kh #ams1minute