-
ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។ ជាមួយគ្នានេះ យើងក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងជំនួបជាមួយមន្ត្រីមន្ទីរដ.ន.ស.ស. ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ #ams1minute
-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយលោក ប៊ែន ហ្កូគធឺរឺ (Bernd Gutterer)

តំណាងអង្គការបូដាកម្ពុជា (BORDA Cambodia) លើគម្រោងរៀបចំតំបន់ដីសើមនៅទីប្រជុំជនប្រទេសកម្ពុជា និងរាយការណ៍អំពីការអនុវត្តគម្រោង “ការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត និងពង្រឹងភាពធន់នៃទីក្រុង តាមរយៈអនាម័យប្រកបដោយចីរភាព” នាព្រឹកថ្ងៃទី១៤ មីនា។ គម្រោងនេះផ្ដោតសំខាន់ទៅលើការគ្រប់គ្រងទឹក និងអនាម័យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធធន់នឹងបម្រែបម្រួលអាកាសធាតុ ដែលបាននឹងកំពុងអនុវត្តនៅក្រុងក្រចេះ ក្រុងច្បារមន និងក្រុងសែនមនោរម្យ ផ្ដល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ)។ 📷 MLMUPC #ams1minute
-
ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមកក្រុមហ៊ុនបុរីពិភពថ្មី

បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ដូចខាងក្រោម៖ ១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល ៣ឆ្នាំ ២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ឆ្នាំ ឬ អតិថិជនអាចរៀបចំឥណទានសារឡើងវិញ ៣. អតិថិជនអាចប្តូររយៈពេលបង់រំលស់ រហូតដល់ ៣០ឆ្នាំ 👉 សូមអតិថិជន អញ្ជើញទំនាក់ទំនងនៅការិយាល័យលក់ផ្ទះបុរីពិភពថ្មីគ្រប់ទីតាំង។ #ams1minute
-
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីការបន្តសុពលភាពជាទីប្រឹក្សាច្បាប់

រវាងក្រសួង និងសហព័ន្ធសមាគមអ្នកច្បាប់ជប៉ុន (JFSSLA) នៅទីស្នាក់ការសហព័ន្ធសមាគមអ្នកច្បាប់ជប៉ុន ក្នុងទីក្រុងតូក្យូ។ កិច្ចសហប្រតិបតិ្តការនេះ នឹងរួមចំណែកលើការរៀបចំតាក់តែងច្បាប់ ដូចជា ច្បាប់ភូមិបាល ច្បាប់លំនៅឋាន ច្បាប់ស្តីពីការរៀបចំដែនដីនិងនគរូបនីយកម្ម ច្បាប់សំណង់ និងលិខិតបទដ្ឋានផ្សេងៗទៀតរបស់កម្ពុជា។ ២១ កុម្ភៈ ២០២៤ 📷 MLMUPC #ams1minute
-
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តការណ៍

រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល” សម្រាប់ការប្រើប្រាស់សេវាកំណត់ទីតាំងជាក់លាក់តាមរយៈផ្កាយរណប QZSS ដោយពុំចាំបាច់ប្រើប្រាស់សេវា Internet ដែលបច្ចុប្បន្នត្រូវបានចែកចាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ 📷 MLMUPC #ams1minute
-
កម្ពុជាស្នើសហភាពអឺរ៉ុបពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស

និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ នាជំនួបពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី១២ កុម្ភៈ ២០២៤ ឯកឧត្តម សាយ សំអាល់ ថ្លែងថាគោលដៅសំខាន់នៃការរៀបចំស្តង់ដារសំណង់នៅកម្ពុជា គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានធម្មជាតិដែលមានស្រាប់នៅកម្ពុជា និងជំរុញការប្រើប្រាស់ផលិតផលសំណង់ក្នុងស្រុក។ ក្រសួងបាននិងកំពុងតាក់តែងច្បាប់ចំនួន ៣ គឺ៖ ច្បាប់ស្តីពីសំណង់ ច្បាប់ភូមិបាល និងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការកាត់បន្ថយវិវាទដីធ្លីទូទាំងប្រទេសបានល្អប្រសើរ។ ឯកឧត្តមត្រៀមលក្ខណៈរួចជាស្រេចដើម្បីផ្តល់ជំនួយឱ្យសមស្របនឹងតម្រូវការក្នុងការសិក្សាស្តង់ដារសំណង់នៅកម្ពុជា។ 📷 MLMUPC #ams1minute
-
ការចុះបញ្ជីដីធ្លី រួមចំណែកបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

ថ្លែងនាឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) នាព្រឹកថ្ងៃទី១២ កុម្ភៈ ២០២៤ ឯកឧត្តម សាយ សំអាល់ ថ្លែងថាក្រសួងមានកិច្ចការជាច្រើនដែលទីភ្នាក់ងារ UNOPS អាចផ្តល់ការគាំទ្រ និងសហការក្នុងការអនុវត្ត។ ការចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន គឺជាគោលនយោបាយអាទិភាពមួយរបស់ក្រសួង។ ការចុះបញ្ជីដីធ្លី បាននិងកំពុងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការចុះបញ្ជីដីធ្លីបញ្ចប់នៅកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស

ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ថ្លែងនាកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នារសៀលថ្ងៃទី៧ កុម្ភៈ ២០២៤ ឯកឧត្តម សាយ សំអាល់ ចាត់ទុកការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនាពេលនេះ គឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស យើងនៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។ ការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លី ដែលជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ បានទទួលការសាទរជាច្រើននៅលើបណ្តាញសង្គម ហើយនេះគឺជាជោគជ័យដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាល៕ #ams1minute
-
គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វេីសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារ

និងអាទិភាពគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួង ក្នុង អាណត្តិទី៧នៃរដ្ឋសភា ជូនគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរសុីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា។ ដោយផ្តេីមចេញពីដំណេីររបស់កម្ពុជា រហូតមានសុខសន្តិភាពដូច ពេលបច្ចុប្បន្ន នៅក្នុងអាណត្តិទី៧នេះ ក្រសួងដ.ន.ស បាននិងកំពុងអនុវត្តវិធានការគោលនយោបាយចំពោះមុខ ៣ចំណុច មានការពន្លឿនការងារចុះបញ្ជីដីរដ្ឋ និងការចេញបណ្ណ ការងារដោះស្រាយវិវាទដីធ្លី និងការផ្តល់សេវាសាធារណៈ។ បន្ថែមពីនេះ ក្រសួង ដ.ន.ស. ក៏បានកំណត់អាទិភាពគោលនយោបាយ ១៥ចំណុច ដោយឈរលេីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និង ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ ជាអាទិ៍ ៖ ការរៀបចំគោលនយោបាយ កសាងស្ថាប័ន -រដ្ឋបាលសាធារណៈ ទំនេីប ការលេីកកម្ពស់សេវាសាធារណៈទំនេីប (គ្រប់គ្រងទិន្នន័យ) ការចុះបញ្ជីដីធ្លី ការរៀបចំដែនដី នគរូបនីយកម្ម ស្ថាបត្យកម្មខ្មែរសហសម័យ ផ្ទះសម្បែងតម្លៃសមរម្យ…
-
អតិថិជនរបស់បុរី វីអាយភី (VIP) ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ
