Category: នគរូបនីយកម្ម

  • ការពន្លឿនការចេញប្លង់កម្មសិទ្ធដីជូនប្រជាពលរដ្ឋ និងការកំណត់និតិវិធីសមស្របដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ដែលសាងសង់រួចតែពុំទាន់មានច្បាប់អនុញ្ញាតិ

    ការពន្លឿនការចេញប្លង់កម្មសិទ្ធដីជូនប្រជាពលរដ្ឋ និងការកំណត់និតិវិធីសមស្របដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ដែលសាងសង់រួចតែពុំទាន់មានច្បាប់អនុញ្ញាតិ

    គឺជាដំណោះស្រាយបន្ទាន់ ដើម្បីផ្តល់ជូនប្រជាជនយើងនូវសន្តិសុខ សុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់។ ទាំងនេះជាឬសរយាង ដុះចេញពីឬសកែវនៃសុខសន្តិភាព។ កិច្ចប្រជុំជីវភាពក្រុមការងារចុះវាយតម្លៃសំណង់សម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ក្រុងសំពៅពូន ក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ ១៦ តុលា ២០២៣ #ams1minute

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា ត្រូវការពារដីដែលប្រជាពលរដ្ឋរុះរើទៅតាំងទីលំនៅថ្មីឱ្យបាន និងទប់ស្កាត់ការចូលមកតាំងទីលំនៅថ្មី។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ត្រូវពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងតំបន់រុនតាឯក ពាក់ស្នែង ឱ្យបានឆាប់រហ័ស និងមិនអនុញ្ញាតិឱ្យមានចរន្តលក់ដូរជាដាច់ខាត។ ឯកឧត្តមរដ្ឋមន្រ្តីស្នើក្រសួងបរិស្ថានដាំកូនឈើឡើងវិញ នៅទីតាំងដែលប្រជាពលរដ្ឋបានរើចេញ និងនៅតំបន់រុនតាឯក។ #ams1minute

  • ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ

    ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ស្នើក្រសួង/ស្ថាប័នពាក់ព័ន្ធទាំងអស់សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេសតាមនីតិវិធីពិសេស ដែលក្រសួងបាននិងកំពុងរៀបចំអនុក្រឹត្យថ្មីស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ។ នីតិវិធីពិសេសនេះអនុញ្ញាតឱ្យក្រសួង/ស្ថាប័នសាមីជាអ្នកកំណត់តំបន់វិនិច្ឆ័យដីរដ្ឋ ដើម្បីឱ្យក្រសួងរៀបចំដែនដី ធ្វើការចុះបញ្ជី និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រង។ អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ជាផែនទីចង្អុលផ្លូវសម្រាប់ការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី ការធ្វើចំណាត់ថ្នាក់ និងការចុះបញ្ជីដីរដ្ឋក្នុងគោលបំណងដើម្បីធានាការពារកម្មសិទ្ធិនិងសិទ្ធិផ្សេងទៀតលើដីរដ្ឋ។ ១០ តុលា ២០២៣ #ams1minute