-
ក្រុមប្រឹក្សាជាតិ គឺជាស្ពានតភ្ជាប់ពីក្រសួងជំនាញទៅកាន់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលខេត្ត

សំដៅផ្តល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្តជូនប្រជាពលរដ្ឋ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឱ្យមានក្រុមប្រឹក្សាជាតិមួយដែលប្រមូលផ្ដុំគណៈកម្មាការជាច្រើនឱ្យនៅកន្លែងតែមួយ រួមមាន ផ្នែកសុរិយាដី នគរូបនីយកម្មនិងសំណង់ ដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច និងបទបញ្ញត្តិសំណង់ជាដើម ដើម្បីអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED lll) ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កិច្ចប្រជុំការងារ LASED lll ៨ វិច្ឆិកា ២០២៣ #ams1minute
-
ការងារចុះបញ្ជីដីធ្លី គឺដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

-
ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បាននិងកំពុងជំរុញដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការជំរុញការរៀបចំចុះបញ្ជីដីធ្លីបង្ហើយនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តទីពីរ បន្ទាប់ពីខេត្តកំពង់ចាម ក្នុងការរៀបចំការងារចុះបញ្ជីដីធ្លីបង្ហើយ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកម្លាំងសរុបដើម្បីសម្រេចការងារនេះឱ្យបានជោគជ័យតាមការគ្រោងទុកក្នុងអាណត្តិថ្មីនេះ។ ឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈការិយាល័យមួយចំនួន សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ រួមមាន ឧបករណ៍វាស់វែង Sino Gnss និង Controler ចំនួន ២១ គ្រឿង កុំព្យូទ័រលើតុចំនួន ៣៦ កំផ្លេ ម៉ាស៊ីនព្រីនខ្នាតតូចចំនួន ១៧ គ្រឿង ម៉ាស៊ីនស្កេនចំនួន ២១ គ្រឿង ម៉ាស៊ីនថតចម្លងចំនួន ៦ គ្រឿង តុការិយាល័យចំនួន ៣១ គ្រឿង កៅអីការិយាល័យចំនួន ៣១ គ្រឿង និងម៉ូតូចំនួន ១២ គ្រឿង។ ១ វិច្ឆិកា ២០២៣ #ams1minute
-
ក្រសួង រៀបចំ ដែន ដី នគរូបនីយកម្ម និង សំណង់ បាន សម្របសម្រួលបញ្ចប់ វិវាទ ដី ធ្លីជូនប្រជាពលរដ្ឋ ចំនួន ៣៤ គ្រួសារ

-
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពបង្កើតយន្តការអចិន្រ្តៃយ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា

-
លោកអ្នកអាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖

-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ អ្នកច្បាប់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-
ភាពជាដៃគូរវាងវិស័យឯកជន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើឧស្សាហកម្មអចលនទ្រព្យមានភាពចាំបាច់ដែលយើងត្រូវពិនិត្យឱ្យបានឆាប់បំផុត

-
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រគល់សម្ភារៈបរិក្ខារសម្រាប់គាំទ្រ និងជំរុញការងារចុះបញ្ជីដីធ្លីជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម

សម្ភារៈបរិក្ខាររួមមាន ម៉ាស៊ីន DGPS ២៨ឈុត ម៉ូតូ ៣០គ្រឿង ម៉ាស៊ីនព្រីនធឺរ ១៤គ្រឿង Laptop ១៤គ្រឿង កុំព្យូទ័រនិងសម្ភារៈបំពាក់ ១៤គ្រឿង និង CANON Plotter ១គ្រឿង។ ក្រសួងរៀបចំដែនដី បាននិងកំពុងពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លី ជាការផ្ដល់នូវសិទ្ធិ និងសុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ និងជាការផ្តល់តម្លៃដីធ្លីជូនប្រជាពលរដ្ឋ។ កិច្ចប្រជុំពិនិត្យ និងជំរុញការចុះបញ្ជីដីធ្លីនៅខេត្តកំពង់ចាម នាថ្ងៃទី១៩ តុលា ២០២៣ #ams1minute