Category: One-Minute

  • អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម អំពាវនាវដល់ម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន

    អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម អំពាវនាវដល់ម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន

    និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែទុរេនស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះណែនាំ និងវាយតម្លៃស្របតាម នីតិវិធីបច្ចេកទេស ហើយគ្រោងនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រ កែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីចិននៅអំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីភាគីចិនពិនិត្យនិង វាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។ #ams1minute

  • ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ

    ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ
  • ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

    ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • សង្គមមួយដែលចាត់ទុកថាជាសង្គមស៊ីវិល័យ

    សង្គមមួយដែលចាត់ទុកថាជាសង្គមស៊ីវិល័យ

    គឺសំដៅលើការរស់នៅរបស់ប្រជាពលរដ្ឋដែលប្រកបទៅដោយសេចក្តីថ្លៃថ្នូរ គុណធម៌ សីលធម៌ល្អ មានការគោរព យោគយល់គ្នា និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មេសា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មេសា ២០២៥

    ១. ក្រសួងកសិកម្ម កំពុងសិក្សាលទ្ធភាពបន្ថែម ដើម្បីបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ក្នុងខេត្តចំនួន៣ រួមមានខេត្តកោះកុង កំពត និងខេត្តកែប – AMS Economy ២. ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ កំពុងអ៊ុតបេតុងកៅស៊ូ ត្រៀមបញ្ចប់ការងារ – FN ៣. ត្រឹមឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុន២៣ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ប្រមូលសាច់ប្រាក់សរុបពី ទីផ្សារចំនួន ៣៨៧លានដុល្លារ – FN ៤. រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទប្រកាន់អតីតប្រធានាធិបតី លោក Moon Jae In ពីបទពុករលួយ – Reuters ៥. ទីក្រុងប៉េកាំងបញ្ជាក់ថា ពុំទាន់មានការចរចាពាណិជ្ជកម្មរវាងចិន និងអាមេរិក ដូចការអះអាងរបស់លោក Donald Trump ឡើយ – CNA #ams1minute

  • “កម្ពុជា និងថៃ បានសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ”

    “កម្ពុជា និងថៃ បានសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ”

    នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានប្តេជ្ញាចិត្តជាថ្មី ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា នយោបាយ ការពារជាតិនិងសន្តិសុខ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការងារ អប់រំ វប្បធម៌ ទេសចរណ៍ ការតភ្ជាប់ បរិស្ថាន បច្ចេកវិទ្យានិងនវានុវត្តន៍ និងការផ្លាស់ ប្តូរវាងប្រជាជននិងប្រជាជន។ នាយករដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើនជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងលើស ១០ ពាន់លានដុល្លារអាម៉េរិកជាលើកដំបូង កាលពីឆ្នាំកន្លងទៅហើយមានបំណងសម្រេចឱ្យបានគោលដៅ ១៥ពាន់លានដុល្លារអាម៉េរិក ក្នុងពេលដ៏ខ្លីខាងមុខ។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានស្វាគមន៍ចំពោះកំណើននៃចំនួនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបន្តធ្វើការសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញយន្តការ”ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលថៃ ដែលសម្រេចប្រគល់នូវវត្ថុបុរាណខ្មែរចំនួន ២០ដុំ ដែលបាន រឹបអូសពីក្រុមជនទុច្ចរិត នៅឆ្នាំ១៩៩៩ ត្រឡប់មកកម្ពុជាវិញផងដែរ។ #ams1minute

  • ទីលម្ហែលំដាប់ផ្កាយ៥ (Apsara Resort)

    ទីលម្ហែលំដាប់ផ្កាយ៥ (Apsara Resort)

    📍កោះរ៉ុង ខេត្តព្រះសីហនុ 🎥 Apsara Resort #ams1minute

  • ភូមិឋានអ្នកបន្ទាយឆ្មារ🏘🌿🇰🇭

    ភូមិឋានអ្នកបន្ទាយឆ្មារ🏘🌿🇰🇭

    📍ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ 🎥 កណ្ដៀរ | តាមខេត្ត

  • ភូមិឋានអ្នកភូមិថ្កូវ 🏘🌿🇰🇭

    ភូមិឋានអ្នកភូមិថ្កូវ 🏘🌿🇰🇭

    📍ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង 🎥 កណ្ដៀរ | តាមខេត្ត #ams1minute

  • សួនបន្លែ លក្ខណៈគ្រួសារ 🥬

    សួនបន្លែ លក្ខណៈគ្រួសារ 🥬

    🎥 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute