-
នាំគ្នាប្រណាំងប្រជែងបង្ហាញសមិទ្ធផលវិជ្ជមានជូនប្រជាពលរដ្ឋ គឺជារឿងល្អ

-
ក្រសួងរៀបចំដែនដី ជម្រាបជូនម្ចាស់ក្បាលដីដែលពុំបានចូលរួមក្នុងការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពេលកន្លងមក

-
ប្រទេសដែលធ្វើការនាំចេញទំនិញច្រើនបំផុតក្នុងពិភពលោក

-
ការរៀបចំផ្លូវថ្មើរជើងថ្មីចូលអង្គរ ខេត្តសៀមរាប

-
“មនុស្ស ចរន្តសេដ្ឋកិច្ច និងភាពតភ្ជាប់” គឺជាទិដ្ឋភាពដែលត្រូវគិតគូរព្រមគ្នា ហើយពិបាកនឹងខ្វះខាតចំណុចណាមួយបាន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មេសា ២០២៥

១. កម្ពុជា សន្យាមិនឱ្យមានកម្លាំងណាមួយប្រើប្រាស់ដែនដីរបស់ខ្លួនប្រឆាំងប្រទេសថៃ – AMS Economy ២. គម្រោងស្ពានបេតុង ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ក្នុងស្រុកភ្នំក្រវាញ ត្រូវបានបើកការដ្ឋានសាងសង់ – FN ៣. ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបាន ១,១៤៨លានដុល្លារ ពីខែមករា ដល់ខែមីនា កើនឡើង ២,២% – កម្ពុជាថ្មី ៤. ចិន ជំរុញឱ្យអង់គ្លេស និងសហភាពអឺរ៉ុប ជួយការពារពាណិជ្ជកម្មពហុភាគី ប្រឈមមុខនឹងពន្ធគយអាមេរិក – Reuters ៥. ហ្វីលីពីន ត្រៀមទទួលបានប្រព័ន្ធមីស៉ីល BrahMos #ams1minute
-
ក្រសួងពាណិជ្ជកម្ម កម្ពុជា៖ “កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ

-
“កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត”

វត្តមានរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះគម្រោងសម្ពោធជាផ្លូវការនូវ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាប ក៏ដូចជា គម្រោងសម្ពោធជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់ បាណង់ អ៊ាន) នាពេលខាងមុខដ៏ខ្លី។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ ថាមពល សន្តិសុខ និងការពារជាតិ វប្បធម៌ ទេសចរណ៍ អប់រំ ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម ( Complementary SEZ) នៅតាមបណ្តោយព្រំដែន។ #ams1minute
-
ស្រុកដងទង់ ខេត្តកំពត

-
ជៀជ័រកៅស៊ូ ខេត្តកំពង់ចាម
