-
“មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ “

ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការហ្វឹកហាត់ និង ការសិក្សារៀនសូត្រ ទៅវិញ ទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ និងគូសបញ្ជាក់ជូនថា កងទ័ពម៉ាឡេស៊ីមានបំណងចង់សិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា ចំពោះកងទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោសសម្អាតមីន។ ជាការឆ្លើយតប សម្តេចធិបតីបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ជាពិសេសលើការបណ្តុះបណ្តាល លំហាត់ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការចែករំលែកបទពិសោធន៍ជោគជ័យនានា ដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។ #ams1minute
-
ក្រសួងពាណិជ្ជកម្ម កម្ពុជា៖ “សេចក្តីសម្រេចរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើការនាំចូលបន្ទះសូឡាពីកម្ពុជា

-
ប្រមុខការទូតកម្ពុជា និងរដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក

របស់ក្រសួងការបរទេសអង់គ្លេស Catherine West សម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងកម្ពុជា និងអង់គ្លេស។ លោកជំទាវ West បានសម្តែងការកោតស្ញប់ស្ញែងចំពោះការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរចនាដោយក្រុមហ៊ុនអង់គ្លេស Foster + Partners ហើយបានចាត់ទុកថា នោះគឺជាគំរូនៃកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការ កើនឡើងនៃទំហំពាណិជ្ជកម្មដែលឈានដល់ជិត១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន។ #ams1minute
-
សម្តេចធិបតី ៖ “ការផលិត ក្នុងស្រុក ជួយឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តដែលផលិតក្នុងប្រទេសកម្ពុជា ជាមួយគុណភាពខ្ពស់ និងតម្លៃ សមរម្យ

ទន្ទឹមនឹងនេះ ក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិ ខេត្ត ត្រូវបង្កលក្ខណៈ បង្កើនការប្រកួតប្រជែង វិជ្ជមាន ដើម្បីធានាដល់ការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗជូន វិនិយោគិន ហើយរាជរដ្ឋាភិបាលកំពុងដាក់គោលនយោបាយ និងលើកទឹកចិត្តក្រុមហ៊ុនឱ្យខិតខំជំរុញការផលិតគ្រឿងបង្គុំក្នុងស្រុក ដែលកម្ពុជាអាចមានលទ្ធភាព និងសមត្ថភាព ផលិតក្នុងស្រុកបាន”។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា

ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅ ហួសមកហួស សកម្មភាពសេដ្ឋកិច្ចក៏ មិនសូវមាន តែបច្ចុប្បន្នបានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារជូនប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ។ ត្រឹម រយៈ ពេល ៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត ២០០នាក់ កើន ដល់ជាង ៤០០នាក់ ហើយឆ្នាំ២០២២ មានរោងចក្រជាង ៣០០ បង្កើតការងារបានជិត ១ម៉ឺននាក់ តែបច្ចុប្បន្នមាន រោងចក្រជាង ៤០០បង្កើតការងារ បានជាង ១,៥ម៉ឺននាក់។ កម្ពុជា ពីមុនជាប្រទេស ដែលនាំចូលស្ទើរទាំងស្រុង តែបច្ចុប្បន្នបានប្រែក្លាយជា ប្រទេសដែលអាចផលិតក្នុងស្រុក ហើយនាំចេញទៅក្រៅប្រទេស។ ភាពជោគជ័យ និងការរីកចម្រើននេះ គឺកើតចេញពីភាពនឹងនរ សន្តិភាព និង ស្ថិរភាពនយោបាយ ដែលជាទំនុកចិត្តដ៏សំខាន់របស់វិនិយោគិន ការជឿទុកចិត្ត និងការមិនមានហានិភ័យ ជំរុញឱ្យមានការវិនិយោគបន្ថែម “។ #ams1minute
-
ក្រុងស្ទឹងត្រែង 🌿🇰🇭

-
ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៖ “ដៃម្ខាងការពារជាតិ ដៃម្ខាងកសាងប្រទេស”

-
របាយការណ៍នៅថ្ងៃទី២១ មេសា

-
សម្ដេចតេជោ ហ៊ុន សែន៖ “កម្ពុជាមានឆន្ទៈខ្ពស់ក្នុងការជំរុញសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅជាមួយប្រទេសចិនលើគ្រប់វិស័យ”

-
ប្រទេសនានាដែលរួមចំណែកដល់ទិន្នផលផលិតកម្មក្នុងសេដ្ឋកិច្ចពិភពលោក
