Category: One-Minute

  • រុស្ស៊ី និង អ៊ុយក្រែនចោទគ្នារឿងរំលោភបទឈប់បាញ់បុណ្យ Easter

    រុស្ស៊ី និង អ៊ុយក្រែនចោទគ្នារឿងរំលោភបទឈប់បាញ់បុណ្យ Easter

    កៀវ ៖ រុស្ស៊ី និង អ៊ុយក្រែន នៅថ្ងៃអាទិត្យ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់បុណ្យ Easter ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ មេដឹកនាំអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សេលេនស្គី និយាយថា កងកម្លាំងរុស្ស៊ីកំពុងបន្តការបាញ់ផ្លោង និង ការវាយលុករបស់ពួកគេនៅតាមខ្សែបន្ទាត់ជួរមុខ បើទោះបីជាលោក ពូទីន បានប្រកាសបទឈប់បាញ់ក៏ដោយ។ ចំណែកក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួនបានវាយបកលើការប៉ុនប៉ងវាយប្រហារដោយអ៊ុយក្រែន និងបានចោទប្រកាន់ទីក្រុងកៀវថា បានវាយលុកដោយយន្តហោះដ្រូន និងគ្រាប់ផ្លោងរាប់រយគ្រាប់ ដែលបណ្តាលឱ្យជនស៊ីវិលបាត់បង់ជីវិតនៅតំបន់ Donetsk។ បទឈប់បាញ់រយៈពេល ៣០ ម៉ោង ដែលចាប់ផ្តើមកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីប្រារព្ធពិធីបុណ្យសាសនា អាចជាការផ្អាកប្រយុទ្ធដ៏សំខាន់បំផុត នៅក្នុងភ្លើងសង្គ្រាមរយៈពេលជាង ៣ ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពប្រឆាំងសង្គ្រាមពន្ធលោក Trump

    ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពប្រឆាំងសង្គ្រាមពន្ធលោក Trump

    វ៉ាស៊ីនតោន ៖ បុគ្គលជាង ៩៧៦ នាក់ រួមទាំងអ្នកសេដ្ឋកិច្ចកំពូលៗរបស់ពិភពលោក និង អ្នកឈ្នះពានរង្វាន់ណូបែល James Heckman និង Vernon Smith បានចុះហត្ថលេខាលើលិខិតមួយប្រឆាំងនឹងគោលនយោបាយពន្ធរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ។ នៅក្នុងលិខិតនេះ អ្នកចុះហត្ថលេខារិះគន់ធ្ងន់ៗលើគោលនយោបាយដាក់ពន្ធទៅវិញទៅមករបស់លោកប្រធានាធិបតី ត្រាំ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស និងតំបន់ជាង ១៨០ ជុំវិញពិភពលោក។ បើតាមលិខិតដដែល អត្រាដាក់ពន្ធទៅវិញទៅមករបស់ប្រធានាធិបតី ត្រាំ បានគណនាដោយប្រើរូបមន្តខុស និង គ្មានមូលដ្ឋានការពិតផ្នែកសេដ្ឋកិច្ច។ ហើយជាលទ្ធផលនោះ គោលនយោបាយពន្ធគយរបស់លោក ត្រាំ បានបង្កព្យុះភ្លៀងដល់ទីផ្សារភាគហ៊ុនសកល ក៏ដូចជាពន្ធសងសឹក និងវិធានការឆ្លើយតបផ្សេងទៀតពីប្រទេសនានា។ ជាមួយគ្នានេះ អ្នកតវ៉ាបានជំរុញឱ្យបញ្ចប់គោលនយោបាយមិនស៊ីសង្វាក់គ្នា និងធ្វើឱ្យខាតបង់ពាណិជ្ជកម្មរបស់លោក ត្រាំ ភ្លាមៗ។ សូមរម្លឹកថា នៅថ្ងៃទី២ ខែមេសា លោក ត្រាំ បានប្រកាសពីពន្ធគយប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់អាមេរិក ដោយហៅវាថា ជាថ្ងៃ “ថ្ងៃរំដោះអាមេរិក”។ ប៉ុន្តែមួយសប្តាហ៍ក្រោយមក លោកបានបញ្ជាឱ្យផ្អាករយៈពេល ៩០ថ្ងៃលើពន្ធខ្ពស់បំផុត តែបន្តរក្សាអត្រាមូលដ្ឋាន ១០…

  • កុងហ្គោបន្ថយចំនួនអ្នកស្លាប់ត្រឹម ៣៣ នាក់ ក្រោយហេតុការណ៍ឆេះ និង លិចទូក

    កុងហ្គោបន្ថយចំនួនអ្នកស្លាប់ត្រឹម ៣៣ នាក់ ក្រោយហេតុការណ៍ឆេះ និង លិចទូក

    គីនហ្សាសា ៖ មន្រ្តីកុងហ្គោបានប្រាប់កាសែត AFP បន្ទាប់ពីហេតុការណ៍ឆេះ និងក្រឡាប់លិចទូកមួយគ្រឿងថា ចំនួនអ្នកស្លាប់ពិតប្រាកដក្នុងសោកនាដកម្មនេះ មានត្រឹមតែ ៣៣ នាក់ប៉ុណ្ណោះ មិនដូចសេចក្តីរាយការណ៍ពីមុន ដែលថា មានរាប់រយនាក់ទេ។ អភិបាលក្រុង អឹបានដាកា លោក វីយ៉េស បាឡូ និយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៣ នាក់ ក្នុងនោះសាកសពមនុស្ស ២៩ នាក់បានបញ្ចុះរួចរាល់ហើយ និង ៤ នាក់ទៀតកំពុងតម្កល់នៅទីបញ្ចុះសពនៅឡើយ។ លោកអភិបាលក្រុងបន្ថែមថា ចំណែកមនុស្សចំនួន ១៩៥ នាក់បានរួចផុតជីវិតពីសេចក្តីស្លាប់ រួមជាមួយជនរងគ្រោះរលាកភ្លើងចំនួន ២២ នាក់ ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ វ៉ាន់ហ្គាតា។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន នៅលើដងទន្លេកុងហ្គោ។ ទូកឈើផ្ទុកអ្នកដំណើរប្រហែល ៤០០ នាក់នោះ ត្រូវភ្លើងឆេះនៅជិតទីក្រុង អឹមបានដាកា ក្រោយចាកចេញពីកំពង់ផែ ម៉ាតាន់គូម៊ូ ទៅកាន់តំបន់ បូឡូមបា ក្នុងខេត្ត អ៊ីក្វាធ័រ។ ប្រភពបានឱ្យដឹងថា ឧប្បត្តិហេតុនេះបង្កឡើងពីអ្នកចម្អិនអាហារនៅលើទូក ហើយអ្នកដំណើរជាច្រើននាក់ រួមទាំងស្ត្រី និងកុមារបានស្លាប់បន្ទាប់ពីលោតចូលទឹក៕…

  • អ៊ីស្រាអែលវាយប្រហារច្រលំ ស្លាប់ពេទ្យ១៥នាក់

    អ៊ីស្រាអែលវាយប្រហារច្រលំ ស្លាប់ពេទ្យ១៥នាក់

    បរទេស ៖ យោធាអ៊ីស្រាអែលបានសារភាពថា ខ្លួនបានវាយប្រហារច្រលំមនុស្ស បណ្តាលឲ្យស្លាប់មន្ត្រីពេទ្យ នៅតំបន់ហ្គាហ្សា ចំនួន១៥នាក់។ របាយការណ៍បញ្ជាក់ថា កំហុសឆ្គងនេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ហើយមេបញ្ជាការ ដែលបញ្ជាការវាយប្រហារ នឹងត្រូវបណ្តេញចេញ។ សេចក្តីសង្ខេបនៃការស៊ើបអង្កេតបាននិយាយថា «ការពិនិត្យបានរកឃើញ ការបរាជ័យផ្នែកវិជ្ជាជីវៈមួយចំនួន បំពានលើការបញ្ជា និងការខកខាន ក្នុងការរាយការណ៍ពេញលេញ អំពីឧប្បត្តិហេតុនេះ»។ ឧត្តមសេនីយទោ Yoav Har-Even ដែលដឹកនាំការស៊ើបអង្កេត បានទទួលស្គាល់ថា ទាហានបានប្រព្រឹត្តកំហុស ដោយអះអាងថា «យើងអាចនិយាយបានថា វាជាកំហុស។ យើងមិនគិតថាវាជាកំហុសប្រចាំថ្ងៃ នោះទេ»។ គួររម្លឹកថា ក្រុមគ្រូពេទ្យ និងបុគ្គលិកសង្គ្រោះផ្សេងទៀត ត្រូវបានសម្លាប់ នៅពេលឆ្លើយតបទៅនឹងការហៅទូរស័ព្ទ ដែលមានទុក្ខព្រួយ នៅជិតទីក្រុង Rafah ភាគខាងត្បូងនៃ តំបន់ Gaza កាលពីខែមីនា ដែលជាថ្ងៃ នៃការវាយលុកជាថ្មី របស់អ៊ីស្រាអែល នៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣-២៤ មេសា ២០២៥

    នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣-២៤ មេសា ២០២៥
  • ការអប់រំពីបំណិនជីវិត នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុនសែន អាចារ្យលាក់ 🏫🌿🇰🇭

    ការអប់រំពីបំណិនជីវិត នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុនសែន អាចារ្យលាក់ 🏫🌿🇰🇭

    🎥 ទ្រនំសុភមង្គល #ams1minute

  • អាមេរិកវាយប្រហារពីលើអាកាសនៅប្រទេសយ៉េមែន ស្លាប់១២នាក់

    អាមេរិកវាយប្រហារពីលើអាកាសនៅប្រទេសយ៉េមែន ស្លាប់១២នាក់

    បរទេស៖ ក្រុម Huthi នៅប្រទេសយេម៉ែន និយាយថា ការវាយប្រហាររបស់អាមេរិកទៅលើទីក្រុង Sanaa នៃប្រទេសយ៉េមែន បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន១២នាក់។ ក្រសួងសុខាភិបាល របស់ពួកឧទ្ទាមហ៊ូធី បាននិយាយ នៅព្រឹកថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសថ្មី របស់សហរដ្ឋអាមេរិក ទៅលើរដ្ឋធានីសាណា របស់យេម៉ែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និងរបួស ៣០នាក់។ ទីភ្នាក់ងារសារព័ត៌មានរបស់ពួកហ៊ូធី Saba បានដកស្រង់ប្រភពពីក្រសួង ដោយអះអាងថា «អ្នកស្លាប់ និងរបួស កើតមានបណ្តាលមកពីការវាយប្រហារពេញមួយយប់ បង្កឡើងដោយពួកសត្រូវ អាមេរិក នៅលើទីផ្សារ និងតំបន់លំនៅដ្ឋានមួយ នៅក្នុងស្រុក Farwa នៃទីក្រុង Sanaa»។ ប្រភពពី Saba បាននិយាយទៀតថា ការវាយឆ្មក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានកើតមាន កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងខេត្ត Marib ភាគកណ្តាល, Hodeida នៅភាគខាងលិច និងបន្ទាយ Huthi ស្ថិតក្នុងទីក្រុង Saada នាភាគខាងជើង។…

  • Trump ជឿថា កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន មានក្នុងសប្តាហ៍នេះ

    Trump ជឿថា កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន មានក្នុងសប្តាហ៍នេះ

    បរទេស៖ លោក Trump ប្រធានាធិបតីអាមេរិកបានថ្លែងថា លោកមានការសង្ឃឹមជឿជាក់ថា រុស្ស៊ី និងអ៊ុយក្រែន នឹងបង្កើតឲ្យមាន «កិច្ចព្រមព្រៀង» នៅក្នុងសប្តាហ៍នេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន “ក្នុងសប្តាហ៍នេះ” ដោយសន្យាថា នឹងមានអាជីវកម្មធំជាមួយសហរដ្ឋអាមេរិក សម្រាប់អ្នកប្រយុទ្ធ ទាំងពីរ ប្រសិនបើបទឈប់បាញ់ត្រូវបានចុះហត្ថលេខា។ លោក Trump បានអះអាងបែបនេះ ក្នុងពេលបង្ហោះនៅលើបណ្តាញសង្គម Truth Social ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីវឌ្ឍនភាពណាមួយ នៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីលោកបានចូលកាន់តំណែងជាប្រធានាធិបតី នៅក្នុងខែមករា នោះទេ។ ការលើកឡើងនេះ បានកើតឡើង ក្រោយពេលដែល លោក Donald Trump ទើបបានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងលែងខ្វល់ខ្វាយពីកិច្ចចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ប្រសិនភាគីទាំងពីរ មិនចង់បញ្ចប់ ឲ្យបានឆាប់រហ័សទេនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន

    គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន
  • ត្រាច់ចរលើកោះរ៉ុង

    ត្រាច់ចរលើកោះរ៉ុង

    🎥​ MLMUPC #ams1minute