-
ក្រុមហ៊ុន China Communications Construction Company (CCCC) បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ

-
ផ្លូវភូមិខ្ញុំ 🏘🌿🇰🇭

-
របាយការណ៍នៅថ្ងៃទី១៧ មេសា

-
“បើរត់ យើងរត់ទាំងអស់គ្នា”

-
កម្ពុជា-ចិន ទទួលស្គាល់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង

និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានបង្ហាញពីបំណងរួម ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ និងការគាំទ្រគ្នាយ៉ាងមោះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះ ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ ភាគីចិន បានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និង អន្តរជាតិ។ ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដី នៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ #ams1minute
-
កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ

រក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការហ្វឹកហ្វឺន និងសមយុទ្ធរួម។ ចំពោះការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងវប្បធម៌ ភាគីចិនបានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្កើនការងារ និងលើកកម្ពស់សហគ្រិនភាព។ ភាគីទាំងពីរបានឯកភាពកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ ក៏ដូចជាបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញកម្មវិធីអភិរក្ស និងស្តារព្រះបរមរាជវាំងបុរាណនៅអង្គរ ប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។ #ams1minute
-
កម្ពុជា-ចិន ឯកភាពធ្វើឱ្យស៊ីជម្រៅនូវការបន្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ

ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងថែមទៀត និងធ្វើការរួមគ្នា ដើម្បីកសាងច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកប ដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីទាំងពីរក៏បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្តបន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ ភាគីចិន បានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ហើយគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ #ams1minute
-
បុរីជនបទ 🏡

-
លោក Trump ចង់បិទស្ថានទូត និងកុងស៊ុលក្រៅប្រទេស ជិត ៣០ទីតាំង

បរទេស៖ រដ្ឋបាលរបស់លោក Trump គ្រោងនឹងបិទទ្វារស្ថានទូតអាមេរិក និង ស្ថានកុងស៊ុលក្រៅប្រទេស ជិត៣០ទីតាំង ខណៈដែលខ្លួនកំពុងផ្លាស់ប្តូរគោលនយោបាយ តាមរយៈការកាត់បន្ថយវត្តមានអ្នកកាទូតនៅបរទេស នេះបើយោងតាមឯកសារផ្ទៃក្នុង របស់ក្រសួងការបរទេសអាមេរិក ចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន CNN ថ្មីៗនេះ។ ផែនការនេះ ត្រូវបានស្នើឡើង ចំពេលដែល នាយកដ្ឋានជំរុញប្រសិទ្ធិភាពរដ្ឋាភិបាល ដឹកនាំដោយលោកមហាសេដ្ឋី Elon Musk ជំរុញឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាត់បន្ថយចំណាយ និង មន្ត្រីសហព័ន្ធដ៏លើសលុប រួមមានទាំង មន្ត្រីរបស់ទីភ្នាក់ងារការទូត នៅបរទេស ផងដែរ។ ស្ថានទូតចំនួន១០ និងស្ថានកុងស៊ុលចំនួន១៧ ដែលគ្រោងនឹងបិទទ្វា ភាគច្រើន គឺមានវត្តមាននៅទ្វីបអឺរ៉ុប និងអាហ្រ្វិក ហើយ ក៏មាននៅអាស៊ី ព្រមទាំង តំបន់ការាបៀនផងដែរ។ ក្រៅពីនេះ ក៏រួមបញ្ចូលទាំងស្ថានកុងស៊ុល ចំនួន៥ នៅប្រទេសបារាំង,អាឡឺម៉ង់, អង់គ្លេស និងនៅកូរ៉េខាងត្បូង ទៀតផង។ យ៉ាងណាមិញ សំណើបិទស្ថានទូត និងស្ថានកុងស៊ុលទាំងនេះ ត្រូវឆ្លងកាត់ការឯកភាព និងចុះហត្ថលេខា ពីសំណាក់រដ្ឋមន្ត្រីការទេសអាមេរិក លោក…
-
ចិនមិនខ្លាចធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកទេ

ប៉េកាំង ៖ ប្រទេសចិនបានព្រមានធ្ងន់ៗថា ខ្លួនមិនភ័យខ្លាចធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកទេ និង បានអំពាវនាវជាថ្មីឱ្យមានការសន្ទនា ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា វាអាស្រ័យលើចិនសម្រាប់ការចរចា។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតី ត្រាំ បាននិយាយថា បាល់គឺនៅក្នុងដៃរបស់ចិន… ចិនត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លេខាធិការសារព័ត៌មាន លោកស្រី Karoline Leavitt។ ប្រទេសចិនបានឆ្លើយតបកាលពីថ្ងៃពុធថា បញ្ហានេះគឺអាមេរិកផ្ទាល់ ដែលបានផ្តួចផ្តើមសង្គ្រាមពន្ធគយនេះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ជំហររបស់ចិនមានភាពច្បាស់លាស់ណាស់… គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធ ឬសង្រ្គាមពាណិជ្ជកម្មនោះទេ… ចិនមិនចង់ប្រយុទ្ធទេ ប៉ុន្តែក៏មិនខ្លាចនឹងប្រយុទ្ធដែរ។ លោក Jian បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកពិតជាចង់ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការចរចា ខ្លួនគួរតែបញ្ឈប់ការដាក់សម្ពាធ បញ្ឈប់ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះ ហើយប្រើភាសាជាមួយចិនដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។ សង្គ្រាមពន្ធដែលកំពុងដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិន បានធ្វើឱ្យទំនិញចិនជាច្រើនជាប់របាំងពន្ធខ្ពស់ ហើយមិនអាចនាំចូលទៅអាមេរិកបានដូចពីមុន។ តាមការវិភាគ តាមការយល់ឃើញទំនិញទាំងនេះ ត្រូវបានគេរកផ្លូវចេញដូចខាងក្រោម៖១. បញ្ជូនទៅទីផ្សារផ្សេងៗចិនបានផ្លាស់ទីផ្សារនាំចេញទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ឬតំបន់ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន…