-
ក្រុមហ៊ុនផលិតមីស៊ីលអឺរ៉ុប Storm Shadow ប្តេជ្ញាបង្កើនផលិតកម្មទ្វេដង

ប៊ែរឡាំង ៖ ក្រុមហ៊ុនការពារជាតិអឺរ៉ុប ហៅកាត់ MBDA ដែលផលិតមីស៊ីលបញ្ជាទិស Storm Shadow មានគោលបំណងបង្កើនផលិតកម្មទ្វេដង បើធៀបនឹងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ MBDA លោក Eric Beranger ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times (FT)។ ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែត TASS លោក Beranger បាននិយាយយ៉ាងដូច្នេះថា ក្រុមហ៊ុន MBDA បានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីយោធា ជាពិសេសនៅបារាំង ដើម្បីពន្លឿនការផ្គត់ផ្គង់មីស៊ីលបាញ់ពីដីទៅលើអាកាស Aster។ ជាមួយគ្នានេះ ពេលវេលាផលិតមីស៊ីល Aster នឹងត្រូវកាត់បន្ថយពីជាង ៣ឆ្នាំ មកត្រឹម ២ឆ្នាំវិញ ហើយ MBDA ក៏កំពុងពិចារណាលើជម្រើសពង្រីកការគ្រប់គ្រងលើសមាសធាតុសំខាន់ៗ រួមទាំងការជ្រើសរើសអ្នកម៉ៅការបន្ថែម និង ធានាការរួមបញ្ចូលគ្នា ដើម្បីបង្កើនល្បឿនផលិតកម្ម។ យ៉ាងណា ផែនការនេះបានប្រឈមមុខនឹងការជំទាស់ពីប្រទេសបារាំង អង់គ្លេស និងអ៊ីតាលី ដែលព្រួយបារម្ភថា ការផ្លាស់ប្តូរនៅក្នុងស្ថាបត្យកម្មផលិតកម្ម អាចធ្វើឲ្យឥទ្ធិពលជាតិចុះខ្សោយនៅក្នុងការប្រតិបត្តិការរវាងប្រទេសជាច្រើន។ MBDA គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន Airbus…
-
ស្រុកអង្គរជ័យ ខេត្តកំពត

-
ការអនុវត្តសមរភូមិទី២ ការបញ្ចប់បរិយាកាសគ្មានវិវាទ ក្នុងចំណោមសមរភូមិទាំង៥

-
“ភាគីចិន បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ហើយប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ

ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់” លោកប្រធានាធិបតីចិន Xi Jinping ប្តេជ្ញាជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើន មកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១ ០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ។ ១៧ មេសា ២០២៥ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មេសា ២០២៥

១. គិតត្រឹមឆ្នាំ២០២៤ អ្នកធ្វើដំណើរតាមជើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានប្រមាណជា ១,៤លាននាក់ – AMS Economy ២. ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជិត២៤លាននាក់ ធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ – FN ៣. កម្ពុជា-ចិន សម្រេចផ្លាស់ប្តូរឯកសារសរុប ៣៧ ឯកសារ លើវិស័យប្រមាណជាង១០ – FN ៤. ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell៖ ការដាក់ពន្ធនាំចូលកំពុងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនយឺត ភាពអត់ការងារធ្វើខ្ពស់ និងអតិផរណាខ្ពស់ – CNN ៥. រដ្ឋ California ប្តឹងរដ្ឋាភិបាលលោក Donald Trump ជុំវិញវិធានការដំឡើងពន្ធរបស់លោក – AFP #ams1minute
-
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រទានពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ

-
កម្ពុជា និងចិន មានទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ។ ប្រជាជននៃប្រទេសទាំងពីរបានរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនជារួម

ទំនាក់ទំនងរបស់ប្រទេសទាំងពីរជាគម្រូដែលបង្ហាញពីសមភាព ភាពស្មោះត្រង់ ការទុកចិត្តគ្នាទៅវិញទៅមក និងការតម្កល់ទុកផលប្រយោជន៍ជាតិជារួម។ ចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារស្ថិរភាព ពន្លឿនការអភិវឌ្ឍ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងគន្លងអភិវឌ្ឍមួយដែលសមស្របនឹងបរិបទប្រទេសរបស់ខ្លួន។ កម្ពុជា ក៏ដូចជាប្រទេសដទៃនឹងទទួលបានឱកាសកាន់តែច្រើនបន្ថែមទៀត ស្របពេលដែលចិនកំពុងជំរុញការធ្វើទំនើបភាវូបនីយកម្មក្នុងប្រទេស។ ✍️ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning #ams1minute
-
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស មហាកណ្ឋាភណ្ឌឯករាជ្យជាតិ ព្រះរាជាណាចក្រកម្ពុជា

-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា៖ ការផ្សព្វផ្សាយ “ប្រយោគបុរាណចិនដែល លោកប្រធានាធិបតីចិន Xi Jinping ចូលចិត្ត

-
កម្ពុជា-ចិន សម្រេចផ្លាស់ប្តូរឯកសារសរុប ៣៧ ឯកសារ លើវិស័យប្រមាណជាង១០ រួមមាន៖
