-
លោក ត្រាំ គាំទ្ររដ្ឋមន្រ្តីការពារជាតិរឿងលេចធ្លាយផែនការសង្គ្រាម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានចេញមុខបង្ហាញការគាំទ្រដល់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ផេត ហេកសេត ដែលកំពុងផុងខ្លួននឹងរឿងអាស្រូវធ្វើឱ្យបែកធ្លាយផែនការសង្គ្រាមអាមេរិកនៅយេម៉ែន នៅក្នុងគ្រុបឆាតនៃកម្មវិធីផ្ញើសារ Signal។ លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់ថា លោក ហេកសេត កំពុងធ្វើការងារដ៏អស្ចារ្យ ដោយលោកថែមទាំងបានចាត់ទុកសេចក្តីរាយការណ៍ដែលចោទលោក ហេកសេត ធ្វើឱ្យបែកធ្លាយផែនការសង្គ្រាមជាលើកទី២ថា ជា “ព័ត៌មានក្លែងក្លាយ”។ ប្រមុខការពារជាតិអាមេរិក លោក ហេកសេត បានថ្លែងការពារខ្លួនប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រព័ន្ធផ្សព្វផ្សាយបានយកប្រភពអនាមិកពីអតីតមន្ត្រី ដែលមិនសប្បាយចិត្ត ហើយបន្ទាប់មក ពួកគេព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះលោក។ ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីការចោទប្រកាន់នេះទេ។ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក ហេកសេត បានចែករំលែកព័ត៌មានលម្អិត នៃប្រតិបត្តិការយោធានៅប្រទេសយេម៉ែន ក្នុងការជជែកជាក្រុម ដែលរួមបញ្ចូលទាំងប្រពន្ធ និងបងប្រុសរបស់លោកផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
ប្រាសាទតាព្រហ្ម

-
ចិនផលិតបានគ្រាប់បែកអ៊ីដ្រូសែនខ្លាំងជាង TNT ដល់ទៅ ១៥ ដង

ប៉េកាំង ៖ ជារបកគំឃើញថ្មីមួយរបស់ពិភពលោក ក្រុមអ្នកស្រាវជ្រាវចិនផលិតបាន និង ធ្វើតេស្តទទួលជោគជ័យនូវគ្រាប់បែកអ៊ីដ្រូសែនមិនមែននុយក្លេអ៊ែរ ដែលបង្កើតបានជាដុំភ្លើងដ៏ធំ និង មានប្រសិទ្ធភាពខ្ពស់ជាងការផ្ទុះគ្រាប់បែកបែបប្រពៃណីឆ្ងាយណាស់ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត South China Morning Post។ របាយការណ៍បានឱ្យដឹងថា អ្នកជំនាញមួយក្រុមមកពីវិទ្យាស្ថានស្រាវជ្រាវ Shipbuilding Corporation របស់រដ្ឋចិន (CSSC) 705 ដែលជាតួអង្គសំខាន់អភិវឌ្ឍប្រព័ន្ធអាវុធក្រោមទឹក បានបង្កើតគ្រាប់បែកទម្ងន់ ២ គីឡូក្រាម ដែលផ្សំឡើងពីម៉ាញ៉េស្យូមអ៊ីដ្រាត (magnesium hydride) ដោយមានសារធាតុផ្ទុះធម្មតាបម្រើជាកាតាលីករ។ ក្នុងកំលុងការធ្វើតេស្ត គ្រាប់បែកនេះ ត្រូវបានគេរាយការណ៍ថា បានបង្កើតដុំភ្លើងដ៏ធំមានសីតុណ្ហភាពលើសពី ១.០០០ អង្សាសេ ដែលមានរយៈពេលជាង ២វិនាទី ខ្លាំងជាង ១៥ដង បើធៀបនឹងការបំផ្ទុះគ្រាប់បែក TNT។ កាសែត South China Morning Post បានដកស្រង់សម្តីលោក Wang Xuefeng ជាអ្នកវិទ្យាសាស្ត្រនៅ CSSC ថា សមត្ថភាពពិសេសរបស់គ្រាប់បែកនេះ គឺវាអាចបំផ្លាញគោលដៅនៅទូទាំងតំបន់ដ៏ធំយ៉ាងងាយស្រួល ជាពិសេសការកម្ទេចរចនាសម្ព័ន្ធការពារ…
-
ប្រមុខការពារជាតិអាមេរិកធ្វើឲ្យបែកធ្លាយផែនការសង្គ្រាមសាជាថ្មី

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចែករំលែកផែនការលំអិត អំពីប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហ៊ូទីយេម៉ែន នៅក្នុងគ្រុបឆាតទី២ នៃកម្មវិធីផ្ញើសារ Signal ដែលលើកនេះមានរួមបញ្ចូលទាំងភរិយា បងប្រុស និងមេធាវីផ្ទាល់ខ្លួនរបស់លោក នេះបើតាមប្រភពពីមនុស្សចំនួនបីនាក់ក្នុងគ្រុបឆាតប្រាប់ទូរទស្សន៍ CNN។ កាសែត New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការបែកធ្លាយនេះ គឺជាលើកទី២ហើយ ដែលលោក Hegseth ត្រូវបានចោទប្រកាន់ថា បានចែករំលែកព័ត៌មានរសើបយោធាលើកម្មវិធីផ្ញើសារធម្មតាមួយ ជាមួយបុគ្គលដែលមិនត្រូវបានអនុញ្ញាត។ ប្រមុខការពារជាតិអាមេរិករូបនេះ បានចែករំលែកព័ត៌មានអំពីការវាយប្រហារកាលពីថ្ងៃទី១៥ ខែមីនា នៅក្នុងគ្រុបឆាតទី២ នៅលើកម្មវិធី Signal ហើយព័ត៌មានទាំងនោះ រួមមានពេលវេលានៃការចេញធ្វើប្រតិបតិ្តរបស់យន្ដហោះចម្បាំង F-18 ដើម្បីវាយប្រហារលើក្រុមហ៊ូទី។ ប៉ុន្តែខុសប្លែកពីការបែកធ្លាយកាលពីលើកមុន ដែលអ្នកកាសែត Jeffrey Goldberg ត្រូវបានបញ្ចូលក្នុងគ្រុបឆាតដោយចៃដន្យ ដោយគ្រុបឆាតលើកនេះត្រូវបានបង្កើតឡើងដោយលោក Hegseth ផ្ទាល់តែម្ដង។ គ្រុបឆាតទី២នេះ លោក Hegseth បានដាក់បញ្ចូលភរិយារបស់លោក គឺលោកស្រី Jennifer ជាអ្នកសារព័ត៌មានម្នាក់ និងជាអតីតអ្នកផលិតកម្មវិធីសម្រាប់ទូរទស្សន៍…
-
កំណើនសេដ្ឋកិច្ច និងវិនិយោគនឹងជំរុញឱ្យមានតម្រូវការបុគ្គលិកជំនាញ និងបៀវត្សរ៍ខ្ពស់នាថ្ងៃអនាគត

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មេសា ២០២៥

១. ត្រីមាសទីមួយ ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទបុរាណអង្គរទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៥៣១នាក់ កើន១៤,៦៧% និងទទួលបានចំណូល ១៨ ៧១៨ ៧២២ដុល្លារអាមេរិក- AMS Economy ២. ក្នុងរយៈពេល ៣ខែ មានពលរដ្ឋជាង ៣,៥ម៉ឺននាក់សិក្សាពីរឿងរ៉ាវ “ខ្មែរក្រហម” – ថ្មីៗ ៣. ADB កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា រៀបចំគម្រោងអភិវឌ្ឍន៍ចំនួន១៥ ទៅ២០បន្ថែមទៀត ដែលមានតម្លៃជាង ១ពាន់លានដុល្លារ – FN ៤. រុស្ស៊ីសាទរចំពោះជំហរអាមេរិក ដែលបដិសេធមិនឱ្យអ៊ុយក្រែនចូលអង្គការណាតូ – Reuters ៥. កាណាដា បញ្ចេញលុយជិត ៣០ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក ខណៈស្ថានភាពកំពុងតានតឹងជាមួយអាមេរិក – AFP #ams1minute
-
Koh Rong Hill Beach Resort 🏝️

-
ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

-
ក្តីរំភើបរបស់អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង ៦A ចំពោះឥរិយាបទមន្ត្រី និងការផ្តល់សេវាគាប់ចិត្តជូនប្រជាជន

-
“ដំរីជល់គ្នា ងាប់តែស្រមោចសង្អារ”
