-
Abe ទទួលមរណភាពហើយ – NHK

-
ខ្លះៗអំពីការបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រី Shinzo Abe

Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅម៉ោងប្រហែល ១១ និង៣០នាទីព្រឹក ម៉ោងក្នុងប្រទេសជប៉ុន នៅក្នុងទីក្រុងណារ៉ា ភាគខាងកើតនៃទីក្រុងអូសាកា ខណៈពេលដែលលោកកំពុងធ្វើយុទ្ធនាការបោះឆ្នោតនៅតាមដងផ្លូវ គេចាប់បានខ្មាន់កាំភ្លើងឈ្មោះ Tetsuya Yamagami អាយុ៤០ឆ្នាំ ជាអតីតកងទាហានជើងទឹកស្វ័យការពារជប៉ុន Abe ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈស្ថានភាពលោក នៅមិនទាន់ដឹងយ៉ាងណានៅឡើយ Abe កំពុងទទួលការបញ្ចូលឈាម នៅឯមន្ទីរពេទ្យក្នុងទីក្រុងណារ៉ា Abe រងរបួសដោយការបាញ់ប្រហារចំនួន១គ្រាប់ក្នុងចំណោមការបាញ់២គ្រាប់ ចំផ្នែកខាងស្តាំនៃករបស់គាត់ មេដឹកនាំប្រទេសមួយចំនួនបានថ្កោលទោសចំពោះការបាញ់ប្រហារនេះ ហើយបានជូនពរឱ្យលោកឆាប់ជាសះស្បើយក្នុងនោះក៏មានព្រះមហាក្សត្រខ្មែរដែរ ប្រភព៖ Politico360, Royal du Cambodge, CNN
-
ក្រុមម្ចាស់រថយន្តដែលកែចង្កូតរួចរាប់រយគ្រឿង ផ្ទុះការតវ៉ាបិទផ្លូវ ទាមទារឱ្យម្ចាស់រថយន្តចង្កូតស្តាំកែចង្កូត ដើម្បីបង្ហាញសមភាពចំពោះមុខច្បាប់

-
កាំភ្លើងបាញ់លោកអតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ស្រដៀងម៉ាស៊ីនថតរូប

-
Tetsuya Yamagami ដែលជាអ្នកបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅទីក្រុង Nara កាលពីព្រឹកថ្ងៃសុក្រ បាននិយាយថាគាត់មិនពេញចិត្ត Abe ហើយពិតជាចង់សម្លាប់លោក Abe

-
ការងើបឡើងវិញបៃតងបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ នៅតំបន់អាស៊ីអាគ្នេយ៍មានសក្តានុពលយ៉ាងខ្លាំងដែលនឹងអាចបង្កើតការងារបានជាង៣០លានកន្លែងនៅឆ្នាំ២០៣០

វិស័យចំនួន៥ ត្រូវបានកំណត់ក្នុងការគាំទ្រដល់ការស្តារឡើងវិញក្រោយការឆ្លងនៃជំងឺកូវីដ១៩តាមរយៈការអភិវឌ្ឍន៍បៃតង រួមមាន៖ កសិកម្ម សុខភាពមហាសមុទ្រ ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព គម្រូសេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ។ “ការងើបឡើងវិញពណ៌បៃតងពីកូវីដ១៩ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវភាពធន់នៃអនាគតសេដ្ឋកិច្ច និងបរិស្ថាន។” https://www.adb.org/news/southeast-asia-green-recovery-can-create-more-30-million-jobs-2030-adb
-
របៀបវារៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីព្រឹកនេះ

-
របាយការណ៍នៅថ្ងៃទី៧ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៣៧នាក់។ ៤. កូវីដ ករណីថ្មី ១២នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ៣២៦នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី៨ កក្កដា ២០២២
-
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានគេបាញ់ប្រហារពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត

-
BREAKING: អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe ត្រូវបានគេបាញ់កំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន
