-
ក្នុងរយៈពេល៦ខែនេះ កម្ពុជាប្រមូលចំណូលពន្ធ និងអាករបាន ១ ២៩២លានដុល្លារ ស្មើនឹង៥០ភាគរយនៃផែនការច្បាប់ថវិកាជាតិ

-
ប្រជាជននៅមជ្ឈឹមបូព៌ាប្រឈមនឹងព្យុះខ្សាច់ដែលមានស្ថានភាពកាន់តែអាក្រក់ឡើងៗ ដោយបន្ទោសលើការប្រែប្រួលអាកាសធាតុ

អ្នកបរិស្ថាន និងរដ្ឋាភិបាលក្នុងតំបន់មជ្ឈឹមបូព៌ាដូចជាប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី និងរដ្ឋឈូងសមុទ្រផ្សេងទៀត កំពុងតែខ្វល់ខ្វាយយ៉ាងខ្លាំងចំពោះការប្រែប្រួលនៃបាតុភូតធម្មជាតិ ដោយការកើតមានព្យុះខ្សាច់ដ៏ញឹកញាប់ និងមានរយៈពេលវែងជាងមុន ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាជនយ៉ាងខ្លាំង។ លោក Azzam Alwash ស្ថាបនិក Nature Iraq បាននិយាយថា៖ “ខ្ញុំមិនអាចដើរនៅចេញទៅខាងក្រៅ ដោយគ្មានការក្អក ឬខ្ទប់មាត់ឡើយ”។ មន្ទីរពេទ្យបានរាយការណ៍ពីការកើនឡើងនៃការចូលសម្រាកនៅមន្ទីរពេទ្យ ដោយមានអ្នកជំងឺរាប់ពាន់នាក់បានកើតជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ខណៈពេលដែលសាលារៀន និងការិយាល័យត្រូវបិទ ហើយជើងហោះហើរត្រូវបានផ្អាកជាច្រើនថ្ងៃក្នុងពេលតែមួយ។ អ្នកបរិស្ថាន និងមន្ត្រីរដ្ឋាភិបាលនិយាយថា អ្វីដែលជំរុញឱ្យមានការគំរាមកំហែងនេះ គឺការរួមបញ្ចូលគ្នានៃការប្រែប្រួលអាកាសធាតុ និងការអនុវត្តការគ្រប់គ្រងទឹកមិនល្អ ដែលបានប្រែក្លាយដីក្នុងតំបន់កាន់តែច្រើនឱ្យទៅជាខ្សាច់។ https://www.eco-business.com/news/rising-heat-drives-crippling-sandstorms-across-the-middle-east/
-
នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នឹងលាលែងពីតំណែងប្រធានគណបក្ស Conservative បន្ទាប់ពីរូបលោកបានបាត់បង់សំឡេងគាំទ្រពីសំណាក់គណៈរដ្ឋមន្រ្តី

-
ការដែលអាមេរិកប្រគល់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីទៅឱ្យអ៊ុយក្រែនជាអំពើ “ចោរកម្ម”

ប្រទេសស្វីសព្រមានពីអំពើខុសច្បាប់សម្រាប់ការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ក្នុងការផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែន។ លោក Ignazio Cassis ប្រធានាធិបតីស្វីស បានអះអាងអំពីផលប៉ះពាល់អវិជ្ជមាននៃការសម្រេចចិត្តក្នុងការប្រគល់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីទៅឱ្យអ៊ុយក្រែន តាមការស្នើរបស់ភាគីអ៊ុយក្រែន ហើយប្រទេសអាមេរិកក៏ធ្លាប់បានស្នើរឿងនេះក្នុងពេលកន្លងមក។ លោកបាននិយាយថា ការសម្រេចចិត្តបែបនេះនឹងបង្កើតគម្រូដ៏គ្រោះថ្នាក់ និងធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់សេរី (liberal order)។ លោកក៏បានបន្ថែមថា “សិទ្ធិនៃម្ចាស់កម្មសិទ្ធិ និងសិទ្ធិនៃទ្រព្យសម្បត្តិ គឺជាសិទ្ធិមូលដ្ឋាន និងជាសិទ្ធិមនុស្ស។ សិទ្ធិទាំងនោះអាចត្រូវបានរំលោភបានលុះត្រាតែមានមូលដ្ឋានច្បាប់ត្រឹមត្រូវ ឧទាហរណ៍ដូចជាក្នុងករណីការរីករាលដាលនៃមេរោគកូវីដ១៩ជាដើម។” ប្រទេសលោកខាងលិចបានចាប់ផ្តើមដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើរុស្ស៊ីលើប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ២០២២ រួមទាំងការបង្កកទ្រព្យសម្បត្តិបរទេសប្រហែល ៣០០ពាន់លានដុល្លាររបស់ធនាគារកណ្តាលរុស្ស៊ី ក៏ដូចជាទ្រព្យសម្បត្តិក្រៅប្រទេសរបស់ធនាគារ និងក្រុមហ៊ុនរុស្ស៊ីផ្សេងទៀត។ យោងតាមសារព័ត៌មាន TASS អាមេរិកបានសម្រេចចិត្តមិនប្រគល់ទ្រព្យសម្បត្តិដែលរឹបអូសទៅឱ្យម្ចាស់ស្របច្បាប់របស់ពួកគេវិញនៅពេលអនាគត ខណៈដែលសភាតំណាងរាស្រ្តអាមេរិកបានអនុម័តការសម្រេចចិត្តលក់ទ្រព្យសម្បត្តិរឹបអូសមួយចំនួន ដើម្បីផ្តល់ជំនួយដល់ទីក្រុងកៀវ។ យោងតាមអ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី “បង្វែរបទដ្ឋានច្បាប់ទាំងអស់” និងស្មើនឹង “ការដកហូតកម្មសិទ្ធិឯកជន”។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានពិពណ៌នាគំនិតផ្តួចផ្តើមក្នុងការប្រគល់ទ្រព្យសម្បត្តិទាំងនោះទៅឱ្យអ៊ុយក្រែនថាជាអំពើ “ចោរកម្ម”៕ https://tass.com/economy/1476149
-
របាយការណ៍នៅថ្ងៃទី៦ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤២នាក់។ ៣. គ្រឿងញៀន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៦១នាក់។ ៤. កូវីដ ករណីថ្មី ៦នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ៣១៤នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី៧ កក្កដា ២០២២
-
ហ៊ុន ម៉ាណែត៖ លទ្ធិប្រជាធិបតេយ្យគឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជា អ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោត

-
រដ្ឋាភិបាលលោក Borish Johnson ធ្លាក់ក្នុងវិបត្តិ ក្រោយរដ្ឋមន្រ្តីសំខាន់ៗ២រូបលាចេញពីដំណែង

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson រងសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយរដ្ឋមន្រ្តីកំពូលរបស់រដ្ឋាភិបាលខ្លួន២រូប គឺប្រធានរតនាគារលោក Rishi Sunak និងលេខាធិការក្រសួងសុខាភិបាលលោក Sajid Javid បានប្រកាសលាលែងពីតំណែង ដោយនិយាយថា ពួកគាត់មិនអាចធ្វើការឱ្យរដ្ឋាភិបាលដែលជាប់គាំងក្នុងរឿងអាស្រូវបានទៀតឡើយ។ ការលាលែងនេះធ្វើឡើង ខណៈដែលលោក Johnson បានសុំអភ័យទោសចំពោះអ្វីដែលលោកថាជាកំហុសមួយ ដែលលោកមិនបានដឹងថាអតីតរដ្ឋមន្ត្រីទទួលបន្ទុកវិន័យក្នុងបក្ស (Deputy Chief Whip) លោក Chris Pincher មិនស័ក្តិសមបម្រើការងារក្នុងរដ្ឋាភិបាល ក្រោយមានការចោទប្រកាន់ពីបទប្រើអំណាចបៀតបៀនផ្លូវភេទ ដែលជាភាពអាម៉ាស់ចុងក្រោយបង្អស់របស់រដ្ឋាភិបាលលោក Jonhson។ លោក Javid បាននិយាយថា៖ “នេះជាកិត្តិយសរបស់ខ្ញុំក្នុងការបម្រើក្នុងតួនាទីនេះ ប៉ុន្តែខ្ញុំមិនអាចបន្តទៀតបាននោះទេ។ ការបោះឆ្នោតលើសេចក្ដីទុកចិត្តចំពោះលោក Johnson កាលពីខែមុន “គឺជាពេលវេលាមួយសម្រាប់ទិសដៅថ្មី”។ ប៉ុន្ដែ ខ្ញុំសោកស្តាយដែលត្រូវនិយាយថា ក្រោមការដឹកនាំរបស់លោក Johnson ស្ថានភាពនេះនឹងមិនផ្លាស់ប្តូរឡើយ ដូច្នេះអ្នកក៏បាត់បង់ទំនុកចិត្តរបស់មន្ដ្រីដូចជាខ្ញុំផងដែរ”។ ការលាលែងរបស់អ្នកទាំង២ គឺជាបញ្ហាដ៏ធំមួយសម្រាប់នាយករដ្ឋមន្ត្រី ពីព្រោះពួកគាត់ទទួលបន្ទុកលើបញ្ហាធំបំផុតចំនួន២ ដែលអង់គ្លេសកំពុងប្រឈមមុខ នោះគឺវិបត្តិនៃតម្លៃនៃការរស់នៅ និងផលវិបាកក្រោយកូវីដ។ អស់រយៈពេលជាច្រើនខែមកហើយ ដែលរដ្ឋាភិបាលលោក Johnson ប្រឈមមុខនឹងការរិះគន់ចំពោះការប្រព្រឹត្តរបស់លោក និងរដ្ឋាភិបាលរបស់លោករួមទាំងរាំងអាស្រូវជប់លៀងនៅ…
-
អបអរសាទរខួបលើកទី១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

-
ភ្លាមៗបន្ទាប់ពីរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស Rishi Sunak និងរដ្ឋមន្ត្រីសុខាភិបាល Sajid Javid បានលាចេញពីតំណែង មន្ត្រីជាន់ខ្ពស់ប្រាំរូបទៀតបានប្រកាសលាលែងពីជួររដ្ឋាភិបាលលោក Boris Johnson នៅថ្ងៃទី៦ កក្កដា ២០២២

-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី៦ កក្កដា ២០២២

១. តម្លៃលំនៅឋានអភិវឌ្ឍន៍ថ្មីៗរក្សាលំនឹងថេរ ខណៈតម្លៃគ្រឿងសំណង់បានកើនឡើងទៅតាមតម្លៃប្រេងឥន្ធនៈ – AMS Economy ២. សមាជិកសមាគមកសិដ្ឋានស្ត្រីទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំរង្វង់៥.៥% ពីធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា – RFI ៣. ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទំនើបដំបូងនៅខេត្តកំពង់ឆ្នាំងគ្រោងសាងសង់នៅខែកញ្ញា – ភ្នំពេញបុស្តិ៍ ៤. សមាជិកណាតូចុះហត្ថលេខាលើពិធីសារចូលជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ – Washington Post ៥. រុស្ស៉ីចាប់ផ្ដើមវាយប្រហារលើតំបន់ដូណេត ក្រោយយកបានតំបន់លូហាននៃភាគខាងកើតអ៊ុយក្រែន – Reuters