-
អភិបាលខេត្ត Donetsk ក្នុងតំបន់ភាគខាងកើតដុនបាសនៃប្រទេសអ៊ុយក្រែន ជំរុញឱ្យប្រជាជនជាង ៣៥០ ០០០នាក់ជម្លៀសខ្លួនចេញ ខណៈរុស្ស៊ីបង្កើនការលុកលុយដោយទម្លាក់គ្រាប់បែក

អភិបាលខេត្ត Donetsk លោក Pavlo Kyrylenko បាននិយាយថា ការជំរុញឱ្យប្រជាជនជម្លៀសចេញនេះ គឺដើម្បីជួយសង្រ្គោះជីវិតប្រជាជន និងដើម្បីឱ្យកងទ័ពអ៊ុយក្រែនការពារទីក្រុងបានល្អប្រសើរពីការវាយលុករបស់រុស្ស៊ី។ ការអំពាវនាវឱ្យមានការជម្លៀសខ្លួនទ្រង់ទ្រាយធំនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រកាសជ័យជម្នះនៅខេត្តជាប់គ្នា Luhansk បន្ទាប់ពីសង្រ្គាមដ៏តានតឹងជាយូរ។ ខេត្ត Donetsk និង Luhansk គឺជាខេត្ត២នៃតំបន់ដុនបាសដែលជាបណ្ដុំនៃតំបន់ឧស្សាហូបនីយកម្មភាគខាងកើតរបស់អ៊ុយក្រែន ហើយរុស្ស៊ីចង់ដណ្ដើមយកក្រោយដកទ័ពពីជុំវិញក្រុងកៀវ ក្រោមលេស “រំដោះ” ពួកផ្ដាច់ខ្លួន ដែលធ្វើសង្រ្គាមជាមួយកងកម្លាំងអ៊ុយក្រែនតាំងពីឆ្នាំ២០១៤។ យោងតាមអង្គការសហប្រជាជាតិ មកទល់ពេលនេះ ប្រជាជនអ៊ុយក្រែនជាង ៧,១លាននាក់ត្រូវផ្លាស់ទីក្នុងប្រទេស ខណៈ ៤,៨លាននាក់ត្រូវភៀសខ្លួនទៅក្រៅប្រទេស។ https://www.aljazeera.com/news/2022/7/5/ukraine-governor-urges-350000-residents-flee-russian-offensive
-
សម្តេចតេជោ៖ អាល្លឺម៉ង់ប្រកាសងាកទៅប្រើធ្យូងឡើងវិញមុនគេ

-
VannDa៖ “ខ្ញុំគិតថាតន្ត្រីខ្មែរដើរលើផ្លូវត្រូវ ហើយសម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា យើងមិនមានពេលរង់ចាំទៀតទេ យើងត្រូវតែទៅមុខ”

VannDa ជាអ្នកខេត្តព្រះសីហនុ ប៉ុន្តែបានចាកឆ្ងាយពីស្រុកកំណើតដើម្បីស្វែងរកក្តីស្រមៃរបស់ខ្លួន។ “ខ្ញុំដាក់កាយដាក់ចិត្ត ១៥០% នៅក្នុងគម្រោងទាំងអស់ដែលខ្ញុំធ្វើ។ នេះជាការលំបាកព្រោះខ្ញុំចង់ឱ្យពួកគេមានស្តង់ដារ [អន្តរជាតិ]។ ខ្ញុំចង់ឱ្យបទចម្រៀងពីប្រទេសកម្ពុជាល្អ មិនមែនជាអ្វីដែលខ្ញុំចំណាយពេលមួយថ្ងៃធ្វើការ ហើយបំភ្លេចចោលថ្ងៃក្រោយនោះទេ”។ https://www.vice.com/en/article/xgyzp4/cambodia-rapper-vannda-hiphop-music-time-rise-young-man?fbclid=IwAR37Ln2Fa1JHqNKQj2qxs9bD9ZfkpFYKSJ-TR2DufIK0zhWzvobJ6V7fYek&fs=e&s=cl
-
អាមេរិកជឿជាក់ថា វាមិនទាន់ដល់ពេលសមស្របសម្រាប់កិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងក្រុងគៀវ ហើយភាគីទាំងពីរមិនទាន់ត្រៀមខ្លួនសម្រាប់ការចរចាបែបនេះទេ

នេះបើតាមអ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក John Kirby បានប្រាប់ Fox News កាលពីថ្ងៃអាទិត្យ។ នៅពេលសួរថាតើប្រធានាធិបតីអាមេរិក Joe Biden គួរតែជំរុញរុស្ស៊ី និងអ៊ុយក្រែនឆ្ពោះទៅរកការចរចាសន្តិភាពឬអត់នោះ Kirby បាននិយាយថា វាជាពេលវេលាសម្រាប់អាមេរិកបន្តគាំទ្រអ៊ុយក្រែន ហើយគោលដៅរបស់វ៉ាស៊ីនតោនគឺដើម្បីធ្វើឱ្យប្រាកដថាទីក្រុងកៀវនឹងអាចកំណត់ពីជ័យជំនះរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់ NSC បានបន្ថែមថា យើងមិនចង់ឃើញអ៊ុយក្រែនចាញ់រុស្ស៊ីទេ ហើយនេះជាមូលហេតុដែលយើងកំពុងបន្តប្រញាប់ប្រញាល់ផ្តល់ជំនួយ ខណៈមកដល់ពេលនេះ អាមេរិកបានសន្យាផ្តល់ជំនួយជាង ៧ពាន់លានដុល្លារដល់អ៊ុយក្រែនរួចហើយ។ ដោយឡែក នៅថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា អាមេរិក និងសម្ព័ន្ធមិត្តនៅតែចាប់អារម្មណ៍លើការបន្តជម្លោះដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន ដោយបណ្តាប្រទេសលោកខាងលិចហាក់កំពុងរារាំងរដ្ឋាភិបាលទីក្រុងគៀវ ពីពិចារណាការចរចាសន្តិភាព។ https://www.rt.com/news/558309-us-russia-ukraine-peace-talks/
-
អ្នកប្រមាញ់សត្វព្រៃឆ្នើមរបស់អាហ្រ្វិកខាងត្បូង ត្រូវបានសម្លាប់ដោយជនមិនស្គាល់មុខនៅក្បែរឧទ្យានជាតិ Kruger នៃប្រទេសអាហ្រ្វិកខាងត្បូង

អ្នកប្រមាញ់សត្វព្រៃឆ្នើមរបស់អាហ្រ្វិកខាងត្បូង ត្រូវបានសម្លាប់ដោយជនមិនស្គាល់មុខនៅក្បែរឧទ្យានជាតិ Kruger នៃប្រទេសអាហ្រ្វិកខាងត្បូង។ ជនរងគ្រោះរូបនេះ តែងតែបង្ហោះរូបថតខ្លួនគាត់ជាមួយសាកសពសត្វហ្សីរ៉ាហ្វ តោ និងដំរី។ https://www.vice.com/en/article/5d3p75/riaan-naude-trophy-hunter-shot-dead-south-africa?utm_medium=social&utm_source=vice_facebook&fbclid=IwAR0d1HPrFDQZ8nRl7vI9Fs4OjkLzJr0IMDCkGNmtxLwd8QMFzXaZK9jjL14
-
ទំនងណាស់ 😍 កាត់បន្ថយប្លាស្ទិកបានមួយចំណែក

-
របាយការណ៍នៅថ្ងៃទី៥ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ករណីថ្មី ៧នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ៣០៨នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី៦ កក្កដា ២០២២
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៦ កក្កដា ២០២២

ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គឺជាការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំរបស់ជនពិការ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះទេ សម្តេចរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតនៅប្រទេសឥណ្ឌូនេស៊ី ការទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ឬមិនបាន មិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះ គឺការគោរពលក្ខខណ្ឌ និងច្បាប់នៃការប្រកួត ដោយមិនប្រើសារធាតុញៀនផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសទាំងមូលរបស់កម្ពុជា សម្រេចចាត់ចែងផ្តល់ជើងហោះហើរពិសេសដឹកប្រតិភូកីឡាប៉ារ៉ាហ្គេមរបស់កម្ពុជា ទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ី គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានក្លាយទៅជាឧបសគ្គក្នុងការសម្រេចនយោបាយប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍ “របបប្រធាន” មិនតម្រូវឱ្យមានការបោះឆ្នោត ឬឯកភាពពីមតិផ្សេងៗនោះទេ សម្រេចឱ្យអ្នកប្រើប្រាស់រថយន្តចង្កូតស្តាំ ចូលទៅបង់ពន្ធ តែមិនបាច់ដូរចង្កូតនោះទេ។ ការអនុញ្ញាតនេះសម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជាត្រឹមថ្ងៃទី០៦ កក្កដា ២០២២ អំពាវនាវសុំកុំឱ្យមានការនាំរថយន្តចង្កូតស្តាំចូលមកប្រទេសកម្ពុជាបន្តទៀត រលកនៃការឆ្លងជំងឺកូវីដ១៩ បានកម្រើកឡើងវិញ ដែលទាមទារឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារឡើងវិញ សម្រេចឧបត្ថម្ភដល់អាស៊ាននូវម៉ាស់ធម្មតា ២លាន ម៉ាស N95 ចំនួន ២០ម៉ឺន ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិ ៣០០គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន១០០គ្រឿង និងថវិកា ១លានដុល្លារ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសន្សំសំចៃថាមពលអគ្គិសនី អគ្គសិនីកម្ពុជាខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ នៅឆ្នាំ២០២២នេះ បណ្តាលមកពីវិបត្តិសង្គ្រាម និងការដាក់ទណ្ឌកម្ម ធ្វើឱ្យតម្លៃប្រេងឥន្ធនៈថ្លៃ តែរាជរដ្ឋាភិបាលមិនបានដំឡើងថ្លៃអគ្គិសនីទេ…
-
BREAKING៖ ជនដៃដល់ដែលបានបាញ់សម្លាប់បុរសម្នាក់ដែលជាអង្គរក្សនៅខណ្ឌបឹងកេងកង កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី៦ កក្កដា ២០២២ នៅទឹកដីខេត្តកណ្តាល

-
សម្ដេចតេជោយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំ អាចបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់
