-
សង្រ្គាមរុស្សីអ៊ុយក្រែនធ្វើឱ្យបណ្តាប្រទេសនៅអឺរ៉ុបមានកង្វល់នឹងវិស័យថាមពល ដែលជាប្រព័ន្ធសរសៃឈាមចិញ្ចឹមសេដ្ឋកិច្ចជាតិ

អតីតប្រធានាធិបតិអាមេរិក លោក Obama បានលើកឡើងថា “ប្រទេសជាតិមួយដែលមិនអាចគ្រប់គ្រងថាមពលបាន គឺមិនអាចគ្រប់គ្រងអនាគតខ្លួនឯងបានឡើយ។” កម្ពុជាមានសំណាងដែលមានមេដឹកនាំមានភាពចាស់ទ៉ំខាងនយោបាយ មានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហា គិតគូរគ្រប់ជ្រុងជ្រោយធានាបាននូវនិរន្តភាពនៃការប្រើប្រាស់ថាមពល និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ✍🏽-វិស្វករអណ្តូងប្រេង
-
ការបោះឆ្នោតឃុំសង្កាត់ចប់ហើយ ប៉ុន្តែការជួយប្រជាជននៅបន្ត

-
របាយការណ៍នៅថ្ងៃទី៤ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ករណីថ្មី ៣នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ៣០១នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី៥ កក្កដា ២០២២
-
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា អាមេរិក និងសម្ព័ន្ធមិត្តនៅតែចាប់អារម្មណ៍លើការបន្តជម្លោះដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា អាមេរិក និងសម្ព័ន្ធមិត្តនៅតែចាប់អារម្មណ៍លើការបន្តជម្លោះដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន ដោយបណ្តាប្រទេសលោកខាងលិចហាក់កំពុងរារាំងរដ្ឋាភិបាលទីក្រុងគៀវ ពីពិចារណាការចរចាសន្តិភាព។ ដោយហេតុថាអធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron លែងខ្វល់ពីប្រធានាធិបតីរុស្ស៊ីលោក Putin អ្នកនាំពាក្យរូបនេះបានចាត់ទុកវាសញ្ញាមួយទៀត ដែលបង្ហាញថាមេដឹកនាំលោកខាងលិចមិនចាប់អារម្មណ៍ក្នុងការសន្ទនា និងការចរចាដើម្បីស្វែងរកសន្តិភាព។ លោកបន្ថែមថា ជំហររបស់ប្រទេសលោកខាងលិច ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន នាំទៅរកស្ថានភាពមួយដែលពួកគេជំរុញឱ្យប្រជាជនអ៊ុយក្រែន លែងគិត ឬនិយាយពីសន្តិភាព។ https://www.rt.com/russia/558301-west-prevent-kiev-think-peace/
-
មនុស្ស ៣នាក់ស្លាប់ និងច្រើនទៀតរងរបួសនៅក្នុងការបាញ់ប្រហារនៅក្នុងផ្សារទំនើប Field ភាគខាងត្បូងទីក្រុង Copenhagen រដ្ឋធានីនៃប្រទេសដាណឺម៉ាក

-
ស្រុកគិរីវង់

-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី៤ កក្កដា ២០២២

១. ឆមាសទី១ កម្ពុជារកចំណូលបានជាង ២,៤ លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសទៅកាន់រមណីយដ្ឋានអង្គរ កើនជាង ១ ០០០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ – ភ្នំពេញបុស្តិ៍ ២. ពលរដ្ឋខេត្តសៀមរាបងាកមកដាំដំណាំកាកាវ ដែលផ្តល់ផ្លែគ្រប់រដូវ និងមានទីផ្សារល្អ – ថ្មីៗ ៣. រដ្ឋាភិបាល៖ កម្ពុជាខាតបង់កំណើនGDP ជិត ៣% ក្នុងមួយឆ្នាំ ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ – RFI ៤. អូស្ត្រាលីនឹងហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ហើយផ្ដល់រថពាសដែកឱ្យអ៊ុយក្រែនបន្ថែម – CNBC ៥. អធិការបតីអាល្លឺម៉ង់ថា អ៊ុយក្រែននឹងទទួលបានការជួយធានាសន្តិសុខ ប៉ុន្តែមិនដូចសមាជិករបស់ NATO ផ្ទាល់ឡើយ – Reuters
-
ប្រទេសកុងហ្គោបានចោទប្រកាន់ប្រទេសរវ៉ាន់ដា ថាបានគាំទ្រក្រុមឧទ្ទាម M23 ដែលបានសម្លាប់ជនស៊ីវិលនៅក្នុងការវាយប្រហារថ្មីៗ និងដណ្តើមបានទីក្រុងពាណិជ្ជកម្មឆ្លងព្រំដែន

ប្រទេសកុងហ្គោបានចោទប្រកាន់ប្រទេសរវ៉ាន់ដា ថាបានគាំទ្រក្រុមឧទ្ទាម M23 ដែលបានសម្លាប់ជនស៊ីវិលនៅក្នុងការវាយប្រហារថ្មីៗ និងដណ្តើមបានទីក្រុងពាណិជ្ជកម្មឆ្លងព្រំដែន ថែមទាំងបណ្តាលឱ្យមនុស្សជាង ២៥ ០០០នាក់ត្រូវភៀសខ្លួន ហើយទំនងជាបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់អង្គការសហប្រជាជាតិ ដោយបានសម្លាប់កងកម្លាំងរក្សាសន្តិសុខចំនួន ៨នាក់ថែមទៀតផង។ បើទោះជាប្រទេសរវ៉ាន់ដាបានបដិសេធមិនគាំទ្រក្រុមឧទ្ទាមក្ដី ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹង ហើយមន្ត្រីកុងហ្គោម្នាក់ថែមទាំងបានប្រកាសថា បើរវ៉ាន់ដាចង់ធ្វើសង្គ្រាម នោះសង្គ្រាមនឹងកើតមានតាមការចង់បាន។ កាលពីពាក់កណ្តាលខែមិថុនា ប្រធានាធិបតីកុងហ្គោលោក Felix Tshisekedi បានផ្អាកកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសរវ៉ាន់ដា ហើយបានចោទប្រកាន់ប្រទេសនេះថាចង់កាន់កាប់ដីរបស់កុងហ្គោដើម្បីរកប្រាក់ចំណេញពីទ្រព្យសម្បត្តិរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន។ អំពើហិង្សារវាងប្រទេសទាំងពីរបានចាប់ផ្ដើមឡើងជាមួយនឹងការប្រល័យពូជសាសន៍រវ៉ាន់ដាក្នុងឆ្នាំ១៩៩៤ នៅពេលដែលមនុស្សជាង១លាននាក់នៃក្រុមជនជាតិភាគតិចHutu ភៀសខ្លួនពីរវ៉្វាន់ដាទៅកុងហ្គោ។ ក្នុងចំណោមពួក Hutus មានឧក្រិដ្ឋជនប្រល័យពូជសាសន៍ជាច្រើនដែលទទួលខុសត្រូវលើការសម្លាប់ជនជាតិ Tutsis រាប់លាននាក់។ នៅឆ្នាំ១៩៩៦ រវ៉ាន់ដាបានលុកលុយកុងហ្គោ ហើយគាំទ្រការបះបោរដែលនាំទៅដល់ការផ្ដួលរំលំរដ្ឋធានី Kinshasa របស់កុងហ្គោ រហូតដល់មេដឹកនាំយូរឆ្នាំរបស់ប្រទេសលោក Mobutu Sese Seko ដែលគាំទ្រដោយសហរដ្ឋអាមេរិកត្រូវបង្ខំនិរទេសខ្លួន។ ចាប់ពីពេលនោះមក ភាគខាងកើតកុងហ្គោ គឺជាកន្លែងបង្ហូរឈាមសម្រាប់ក្រុមប្រដាប់អាវុធ។ ប៉ុន្តែលើសពីនេះ ក៏មានបញ្ហាជាប់ទាក់ទងនឹងការចោទប្រកាន់របស់កុងហ្គោលើកំណប់ទ្រព្យរ៉ែរបស់ខ្លួន ដែលរដ្ឋាភិបាលរវ៉្វាន់ដាតែងបដិសេធ។ របាយការណ៍ឆ្នាំ២០១៨ចេញផ្សាយដោយក្រុមអ្នកជំនាញអង្គការសហប្រជាជាតិប្រចាំកុងហ្គោនិយាយថា៖ “មួយភាគធំនៃមាសដែលជួញដូរដោយអ៊ូហ្គង់ដា និងរវ៉ាន់ដាត្រូវបានលួចបន្លំពីប្រទេសជិតខាង រួមទាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ”។
-
សម្តេចក្រឡាហោម ស ខេង៖ ការងារអ្វីក៏ថ្លៃថ្នូរដែរ

-
អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងយុត្តិធម៌
