-
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកអង្កេតការណ៍ជាតិមកពីគ្រប់គណបក្សនយោបាយ សមាគមអង្គការមិនមែនរដ្ឋាភិបាលនានា និងមជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកអង្កេតការណ៍ជាតិមកពីគ្រប់គណបក្សនយោបាយ សមាគមអង្គការមិនមែនរដ្ឋាភិបាលនានា និងមជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត ហើយបានធ្វើការវាយតម្លៃប្រកបដោយភាពសត្យានុម័តចំពោះការបោះឆ្នោតនេះ ថាជាការបោះឆ្នោតមានលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌។ សូមអរគុណបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ដែលតែងជួយគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយបានតាមពិនិត្យមើលដំណើរការបោះឆ្នោតនេះ និងបានវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះការបោះឆ្នោត។
-
រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss ថា ប្រទេសលោកខាងលិចត្រូវតែរៀនពីកំហុសរបស់ខ្លួនពីវិបត្តិរុស្ស៊ីអ៊ុយក្រែន ហើយអនុវត្តមេរៀនទាំងនោះដើម្បី “ការពារសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់”

ចំពោះការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅតែបញ្ជាក់ជំហររបស់ចិនថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន ជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយបាននិយាយថា គ្មានកម្លាំងពីខាងក្រៅមានសិទ្ធិជ្រៀតជ្រែកឡើយ។ ភាពតានតឹងរវាងកោះតៃវ៉ាន់ និងចិន បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលចិនបានដាក់សម្ពាធ តាមរយៈការបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់។ ជុំវិញបញ្ហានេះ ការស៊ើបអង្កេតរបស់ Reuters បានរកឃើញកាលពីឆ្នាំមុនថាចក្រភពអង់គ្លេស និងប្រទេសយ៉ាងតិច ៦ទៀត បានជួយតៃវ៉ាន់ក្នុងកម្មវិធីសម្ងាត់មួយដើម្បីបង្កើតនាវាមុជទឹក។ https://www.reuters.com/world/uk/uk-must-avoid-becoming-dependent-china-truss-2022-06-30/
-
របាយការណ៍នៅថ្ងៃទី៣ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៤. កូវីដ ករណីថ្មី ២នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៩៨នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី៤ កក្កដា ២០២២
-
ឃុំត្នោតជុំ ស្រុកបារាយណ៍ មើលពីចម្ងាយស្រស់ស្រាយខ្លាំងណាស់

-
🇰🇭 🤝 🇵🇱 ថ្ងៃនេះ វ៉ាក់សាំងកូវីដ១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ

-
របាយការណ៍នៅថ្ងៃទី២ កក្កដា

-
អបអរសាទរខួប៧១ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNESCO)

-
ស្រឡៅជូនៅជើងភ្នំត្បែង 🌸🇰🇭

-
“បុគ្គលម្នាក់ៗត្រូវមានក្តីសង្ឃឹម និងក្តីស្រម៉ៃ ប៉ុន្តែបើបុគ្គលនោះមិនមានការតស៊ូ លះបង់ និងខិតខំប្រឹងប្រែងនោះទេ មិនអាចដើរដល់គោលដៅដែលប្រាថ្នាបានឡើយ”

-
ពីមុនខ្មែរហូបយកឆ្អែត ឥឡូវខ្មែរហូបយកឆ្ងាញ់
