-
សិលាចារឹកនៃប្រាសាទព្រះខ័ននិយាយពីនាគព័ន្ធថាជា “កោះដ៏ឧត្តម ព្រមទាំងលាងភក់មន្ទិលទាំងពួងនៃអ្នកមកទីនេះឱ្យជ្រះស្រឡះ

-
ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី៣០ មិថុនា ២០២២

១. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២៨/១២២ ដែលបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មក្រោមឆត្រ UN ខណៈកម្លាំង នារីជាប់លេខ ១៣ នាចុងឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍ ២. សហគមន៍ចំនួន៥ នៅឧទ្យានជាតិភ្នំគូលែន កំពុងបានទទួលផលប្រយោជន៍ពី គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” – រស្មីកម្ពុជា ៣. មេសហជីពគ្រោងស្នើដំឡើងប្រាក់ខែកម្មករជាង ២០ដុល្លារ ខណៈអតិផរណាកើនខ្ពស់ – ថ្មីៗ ៤. លោក Putin ព្រមានចាត់វិធានការលើហ្វាំងឡង់ និងស៊ុយអែត បើពួកគេស្វាគមន៍កងទ័ពណាតូ និងហេដ្ឋារចនាសម្ព័ន្ធយោធាមកកាន់ទឹកដីរបស់ពួកគេ – AP ៥. លោក Zelenskyy ទទូចសុំជំនួយយោធាបន្ថែម និងចង់បានថវិកាទ្រទ្រង់ ៥ពាន់លានដុល្លារក្នុង១ខែពី NATO – Xinhua
-
គណៈកម្មការនិយ័តករអាមេរិក FCC បានព្យាយាមជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc (AAPL.O) និង Alphabet Inc (GOOGL.O) Google ឱ្យដកកម្មវិធីរបស់ចិន TikTok ចេញពីកម្មវិធី App Store ដោយសារកត្តាហានិភ័យសន្តិសុខ

មន្ត្រីរបស់អាមេរិកមួយរូបថា កម្មវិធីចែករំលែកវីដេអូ TikTok បានប្រមូលនូវទិន្នន័យរសើបជាច្រើនអំពីអ្នកប្រើប្រាស់អាមេរិក ហើយ បុគ្គលិក ByteDance ដែលស្ថិតនៅទីក្រុងប៉េកាំងអាចចូលប្រើទិន្នន័យទាំងនោះបាន។ កន្លងមក TikTok បានស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកច្បាប់របស់អាមេរិកជុំវិញការប្រមូលទិន្នន័យផ្ទាល់ខ្លួន។ ក្នុងឆ្នាំ ២០២០ គណៈកម្មាធិការវិនិយោគបរទេសនៅអាមេរិក (CFIUS) ដែលពិនិត្យលើហានិភ័យសន្តិសុខជាតិ បានបញ្ជាឱ្យ ByteDance ដក TikTok ដោយសារតែបារម្ភថាទិន្នន័យអ្នកប្រើប្រាស់របស់អាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលកុម្មុយនិស្តចិន។ https://www.reuters.com/technology/us-fcc-commissioner-urges-apple-google-boot-tiktok-app-stores-2022-06-29/
-
រុស្ស៊ីគំរាមសងសឹក ជុំវិញការហាមដឹកទំនិញតាមរយៈកោះនៅអាកទិករបស់ប្រទេសន័រវេស

រុស្ស៊ីចោទប្រកាន់ន័រវេសពីបទរារាំងទំនិញដែលផ្គត់ផ្គង់សម្រាប់ប្រជាជនរុស្ស៊ីនៅលើប្រជុំកោះ Svalbard នៅមហាសមុទ្រអាកទិក ហើយគំរាមចេញ “វិធានការសងសឹក” លុះត្រាតែរដ្ឋាភិបាលក្រុងអូស្លូដោះស្រាយបញ្ហានេះ។ ក្រសួងការបរទេសរុស្ស៊ីនិយាយថា ការរឹតបន្តឹងរបស់ន័រវេសបានរំខានដល់ការងាររបស់អគ្គកុងស៊ុលរុស្ស៊ីនៅលើកោះ Spitsbergen ដែលជាកោះដ៏ធំបំផុតនៃប្រជុំកោះ Svalbard និងជាកន្លែងជីកយករ៉ែធ្យូងថ្មរបស់រុស្ស៊ីនៅទីនោះ។ រថយន្តដឹកស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ដទៅកាន់កោះ Spitsbergen បានជាប់គាំងនៅតាមព្រំដែន។ រដ្ឋមន្ត្រីការបរទេសន័រវែស អ្នកស្រីAnniken Huitfeldt បាននិយាយថា “ន័រវេសមិនបំពានលើសន្ធិសញ្ញារាប់រយឆ្នាំនោះទេ។ ការបញ្ឈប់ការដឹកជញ្ជូននៅព្រំដែនន័រវេស-រុស្ស៊ី ឈរលើមូលដ្ឋាននៃទណ្ឌកម្មដែលហាមឃាត់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោកដោយក្រុមហ៊ុនរុស្ស៊ីប៉ុណ្ណោះ”។ ប្រជុំកោះ Svalbard ដែលស្ថិតនៅចំកណ្តាលរវាងឆ្នេរភាគខាងជើងរបស់ន័រវេស និងប៉ូលខាងជើង គឺជាផ្នែកមួយនៃប្រទេសន័រវេស ប៉ុន្តែប្រទេសរុស្ស៊ីមានសិទ្ធិក្នុងការទាញយកធនធានធម្មជាតិលើប្រជុំកោះក្រោមសន្ធិសញ្ញាឆ្នាំ១៩២០ ហើយប្រជាជនដែលតាំងទីលំនៅនៅទីនោះភាគច្រើនជាជនជាតិរុស្ស៊ី។ https://www.aljazeera.com/news/2022/6/29/russia-threatens-retaliation-against-norway-over-artic-access
-
ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ

-
ការចង់កែទម្រង់លទ្ធិប្រជាធិបតេយ្យទាំងកំរោលសម្លាប់ជនស៊ីវិល ជាង ៣០០ ០០០នាក់នៅស៊ីរី

ជម្លោះក្នុងប្រទេសស៉ីរី បានចាប់ផ្តើមឡើងដោយការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងតំបន់ផ្សេងៗគ្នាដើម្បីទាមទារឱ្យមានការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។ ក្នុងរយៈពេល១០ឆ្នាំដំបូងនៃជម្លោះនៅក្នុងប្រទេសស៉ីរី ពីខែមីនា ២០១១-២០២១ មានជនស៉ីវិលជាង ៣០០ ០០០នាក់ ត្រូវបានសម្លាប់ ខណៈ ១០០នាក់ត្រូវបានសម្លាប់ក្នុងជំរំឃុំឃាំង (របាយការណ៍ UN)។ ដំណើរការប្រជាធិបតេយ្យគ្មានស្តង់ដារសកលដូចកីឡាទេ។ បើវាដំណើរការនៅប្រទេសមួយល្អ មិនប្រាកដថាយកទៅប្រទេសផ្សេងទទួលបានលទ្ធផលល្អទេ។ ប្រជាធិបតេយ្យមិនមែនដូចទឹកក្រូចកូកាកូឡាដែលគេប្រើរូបមន្តតែមួយ ហើយធ្វើលក់ទៅឱ្យគ្រប់ប្រទេសនោះទេ។ ប្រជាធិបតេយ្យត្រូវដំណើរការទៅតាមប្រវត្តិសាស្រ្ត ភូមិសាស្រ្ត វប្បធម៌ ប្រពៃណីរបស់ប្រទេសនីមួយៗ និងអត្តចរិតរបស់ប្រជាជននៃប្រទេសនោះ។ ✍🏽-ចិន្តកវី📷 AP
-
របាយការណ៍នៅថ្ងៃទី២៩ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤៤នាក់។ ៤. កូវីដ ករណីថ្មី ៧នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៧៩នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី៣០ មិថុនា ២០២២
-
ការសម្រេចចិត្តប្រកបដោយសុភវិនិច្ឆ័យរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត បានឆ្លុះបញ្ចាំងនូវការផ្តល់យុត្តិធម៌ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា

ការសម្រេចចិត្តប្រកបដោយសុភវិនិច្ឆ័យរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត បានឆ្លុះបញ្ចាំងនូវការផ្តល់យុត្តិធម៌ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការគាំទ្រយ៉ាងទូលំទូលាយចំពោះគោលនយោបាយ អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា។
-
“សូមប្រទេសមហាអំណាចឈប់ជជែកគ្នាពីគោលនយោបាយថាគួរទទួលយកជនភៀសខ្លួនក្នុងកម្រិតណា សូមធ្វើការរួមគ្នាដើម្បីសន្តិភាព និងបញ្ឈប់សង្រ្គាម នោះបញ្ហាជនភៀសខ្លួននឹងបញ្ចប់ដោយឯកឯង”

-
សម្ផស្សពាមល្វា ស្រុកឱរ៉ាល់ 🍂 💦
