-
២៩ មិថុនា ២០២២

១. ៤ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានជាង៣០០លានដុល្លារពីការនាំចេញកង់ ទៅកាន់ទីផ្សារអន្តរជាតិ – AMS Economy ២. ៥ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចូលប្រេងឥន្ធនៈមានទឹកប្រាក់ជាង៩៧០លានដុល្លារ កើនឡើងជិត៦០% – FN ៣. កម្ពុជារំពឹងនឹងអាចកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបានក្នុងកម្រិត ២០% នៅឆ្នាំ២០៣៥ – ភ្នំពេញបុស្តិ៍ ៤. តួកគីបើកភ្លើងខៀវឱ្យស៊ុយអែត និងហ្វាំងឡង់ចូលណាតូ ប៉ុន្តែទំនាស់ផ្ទៃក្នុងនៅតែបន្ត – New York Times ៥. ប្រធានាធិបតីម៉ិកស៉ិក បន្ទោសអាមេរិកថា គ្រប់គ្រងច្រកព្រំដែនមិនបានល្អ ក្រោយករណីជនចំណាកស្រុក ៥១នាក់ស្លាប់ក្នុងរថយន្តដឹកទំនិញ – RT
-
ក្នុងខែឱសភា ឥណ្ឌាបង្កើនការនាំចូលប្រេងរុស្ស៊ីរហូតដល់ជាង ៨១៩ ០០០បារ៉ែលក្នុង១ថ្ងៃ ខណៈកាលពីខែមីនា លោក Biden បានជំរុញកុំឱ្យឥណ្ឌាបង្កើនការទិញថាមពលពីរុស្ស៊ី ប៉ុន្តែត្រូវឥណ្ឌាមិនអើពើ

ឥណ្ឌាទិញប្រេងឆៅលក់បញ្ចុះតម្លៃពីរុស្ស៊ីប្រហែល ៧៦លានបារ៉ែលក្នុងរយៈពេល៤ខែ ដោយតម្លៃនោះថោកជាងតម្លៃប្រេងសកលរហូតដល់ ៣០% នៅខែឧសភា និងដើមខែមិថុនា។ ឥណ្ឌាចាត់ទុកការទិញទាំងនេះជាមធ្យោបាយមួយដើម្បីបញ្ចៀសផលប៉ះពាល់នៃតម្លៃអាហារ និងឥន្ធនៈខ្ពស់សម្រាប់ប្រជាជន។ រដ្ឋមន្ត្រីប្រេងឥណ្ឌា លោក Hardeep Singh Puri និយាយថា៖ “យើងមិនទាន់ងើបស្រួលបួលពីជំងឺរាតត្បាតទេ ឥណ្ឌានៅតែត្រូវផ្ដល់អាហារដល់មនុស្សរាប់រយលាននាក់។ យើងត្រូវតែមើលថែផលប្រយោជន៍ខ្លួនយើង។” https://www.nytimes.com/2022/06/28/world/asia/india-russia-war.html
-
ក្រសួងយុត្តិធម៌កំពុងរៀបចំតុលាការជំនាញចំនួន២បន្ថែមទៀត គឺតុលាការការងារ និងតុលាការពាណិជ្ជកម្ម ដើម្បីសម្រួលដល់ភាពយឺតយ៉ាវនៃសំណុំរឿង និងផ្ដល់យុត្តិធម៌ពេញលេញក្នុងវិវាទការងារ និងវិវាទពាណិជ្ជកម្ម

-
មិនមែនផ្តល់ជំនួយដើម្បីលើកកម្ពស់ជីវភាពប្រជាជនទេ តែដើម្បីប្រឆាំងនឹងភាពរីកចម្រើនរបស់ប្រទេសមួយទៀតទៅវិញ។

-
យ៉ាងហោចណាស់មនុស្ស ១២នាក់បានស្លាប់ និង ២៥១នាក់ទៀតបានរងរបួស ក្នុងករណីធ្លាយឧស្ម័នក្លរីនចេញពីធុងស្តុកទុក នៅឯកំពង់ផែ Aqaba របស់ប្រទេសហ្ស៊កដានី

-
អាជ្ញាធរអាមេរិករកឃើញជនចំណាកស្រុកចំនួន ៤៦នាក់ស្លាប់ក្នុងឡានត្រាក់ទ័រកាលពីថ្ងៃទី២៧ កក្កដា ២០២២ ក្នុងទីក្រុង San Antonio រដ្ឋតិចសាស់ ខណៈមនុស្ស ១៦នាក់ផ្សេងទៀត រួមទាំងអនីតិជនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ

-
“សិប្បកម្មភូមិចន្ទីបន្ទាយស្រី”

-
របាយការណ៍នៅថ្ងៃទី២៨ មិថុនា

-
កំណត់យកថ្ងៃអាទិត្យទី២៣ កក្កដា ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

-
UN ព្រមានពីវិបត្តិគ្រោះអត់ឃ្លានជាសកល – មនុស្ស ២៧៦លាននាក់អាចនឹងខ្វះអាហារ

ប្រទេសអេហ្ស៊ីបដែលមានតម្រូវការនាំចូលស្រូវសាលីច្រើនបំផុតក្នុងពិភពលោកបានបង្កើនការបម្រុងទុកស្រូវសាលីដែលសម្រាប់ប្រើប្រាស់ដល់ទៅ៦ខែ ដោយបង្កើនពីកម្រិតបម្រុងទុកមធ្យមរយៈពេល៤ខែ ខណៈពេលដែលអង្គការសហប្រជាជាតិបានព្រមានពីវិបត្តិគ្រោះអត់ឃ្លានជាសកល។ លោក Ali Moselhi រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសអេហ្ស៊ីប បានលើកឡើងថា ប្រទេសនេះបានផ្តោតលើការប្រមូលទិញស្រូវសាលីដែលដាំដុះនៅក្នុងប្រទេស ចាប់តាំងពីដើមរដូវកាលប្រមូលផល ដែលមានបរិមាណដល់ទៅ ៣,៩លានតោន។ ប្រទេសអេហ្ស៊ីបជាប្រទេសនាំចូលស្រូវសាលីច្រើនបំផុត ជាមួយការប្រើប្រាស់សរុបប្រចាំឆ្នាំមានចំនួន ២២,៥លានតោន។ ផលិតកម្មស្រូវសាលីសរុបរបស់ប្រទេសនេះ មានប្រមាណ១៣,៥លានតោន។ ស្រូវសាលីសកលលោក និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិបានរងផលប៉ះពាល់អវិជ្ជមានដោយសារសង្រ្គាមរុស្ស៊ីអ៊ុយក្រែង។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានពីវិបត្តិគ្រោះអត់ឃ្លានជាសកលដែលមិនធ្លាប់កើតមាន ហើយមនុស្ស ២៧៦លាននាក់អាចនឹងប្រឈមនឹងអសន្តិសុខស្បៀង។ ប្រភព៖ Middle East Monitor