-
អស់រយៈពេល ៤ខែ ក្រោយពេលរុស្ស៊ីចាប់ផ្ដើមវាយអ៊ុយក្រែន ការប្រជែងគ្នាដើម្បីរកអ្នកផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីលជំនួសរុស្ស៊ីបានក្លាយជាបញ្ហាប្រឈមដ៏ចម្បងមួយ ចំពោះសកម្មជនអាកាសធាតុដែលព្យាយាមប្រឆាំងតវ៉ាឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ប្ដេជ្ញាកាត់បន្ថយការបំភាយឧស្ម័នសកល

ផ្ទុយពីផែនការបញ្ឈប់ការដុតធ្យូងថ្ម ប្រទេសនានាកំពុងស្វែករកប្រេងបន្ថែមទៀត និងកំពុងធ្វើការប្តេជ្ញាចិត្តលើគម្រោងរាប់ពាន់លានលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិ (LNG)។ នៅក្នុងកិច្ចប្រជុំមួយរវាងមេដឹកនាំប្រទេស G-7 នៅរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ គេមើលឃើញថា មេដឹកនាំប្រទេសទាំងនោះទំនងជាផ្ដោតទៅលើការទម្លាក់តម្លៃប្រេង និងឧស្ម័ន ជាជាងការកាត់បន្ថយការបំភាយឧស្ម័ន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ អ្នកស្រី Jennifer Morgan អតីតប្រធានអង្គកា រGreenpeace International និយាយថា៖ “យើងកំពុងស្ថិតនៅក្នុងសមរភូមិមួយ។ យើងកំពុងស្ថិតក្នុងកាលៈទេសៈដែលជាការរំខានដ៏ធំមួយ ដោយសារការលុកលុយ[របស់រុស្ស៊ីលើអ៊ុយក្រែន ដែលនេះជាហានិភ័យដ៏ធំលើបញ្ហាអាកាសធាតុ”។ ប្រភព៖ New York Times
-
សូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចនៅគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់លទ្ធភាពជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការរៀបចំការបោះឆ្នោត

សូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចនៅគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់លទ្ធភាពជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការៀបចំការបោះឆ្នោត ជាពិសេស ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ធ្វើឱ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូនតាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់ ។
-
ប្រាសាទភ្នំបូកសាងសង់ឡើងនៅសតវត្សទី១០ ក្នុងរាជព្រះបាទយសោវម៌្មទី១

ប្រាសាទនេះស្ថិតនៅលើកំពូលភ្នំបូក ក្នុងស្រុកបន្ទាយស្រី និងមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទនេះមានប្រាង្គធំបី ប្រាង្គកណ្ដាលកសាងដើម្បីឧទ្ទិសដល់ព្រះសិវៈ ប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិស្ណុ និងប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម។ ភ្នំបូក ជាភ្នំមួយក្នុងចំណោមភ្នំទាំងបីនៃយសោធរបុរៈ។ ភ្នំពីរផ្សេងទៀតគឺភ្នំក្រោម និងភ្នំបាខែង។ 📷 ams1minute/គឹម បញ្ញារ័តន៍
-
ស្រីលង្កាប្រាប់ប្រជាជនឱ្យនៅផ្ទះ ដើម្បីបញ្ជៀសភាពចលាចល

ប្រទេសស្រីលង្កាដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ ថាមពល និងស្បៀងអាហារ បានឈានដល់ការដាក់កំហិតការផ្គត់ផ្គង់ប្រេងឥន្ធនៈភ្លាមៗ ហើយប្រាប់ឱ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីបញ្ជៀសភាពចលាចលក្នុងប្រទេសដែលអាចកើនឡើងកាន់តែខ្លាំង។ លោក Bandula Gunawardena អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីស្រីលង្កា បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ប្រកាសជាសាធារណៈថា ខុទ្ទកាល័យគណៈរដ្ឋមន្ត្រី បានកំណត់ការចែកចាយប្រេងឥន្ធនៈដល់សេវាកម្មសំខាន់ៗរហូតដល់ថ្ងៃទី១០ កក្កដា ដោយបន្ថែមថា ការដឹកជញ្ជូនសាធារណៈអាចនឹងមានការផ្អាក។ លោកក៏បាននិយាយថា៖ “កំពង់ផែ សេវាសុខភាព ការដឹកជញ្ជូនម្ហូបអាហារ នឹងត្រូវបានផ្តល់ជូនប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ខណៈដែលវិស័យផ្សេងទៀតទាំងអស់ត្រូវបានស្នើសុំឱ្យស្នាក់នៅផ្ទះ និងផ្តល់សេវាកម្មតាមប្រព័ន្ធអនឡាញវិញ។ ប្រទេសរបស់យើងកំពុងប្រឈមមុខនឹងស្ថានភាពហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក”។ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបាន “ដួលរលំទាំងស្រុង” ហើយ។ នេះបើតាមការអះអាងនាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe។ ប្រទេសនេះបានធ្លាក់ចូលក្នុងវិបត្តិជាបន្តបន្ទាប់ ចាប់តាំងវិបត្តិជំងឺកូវីដ១៩បានផ្ទុះឡើង ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ដែលជាវិស័យចម្បងក្នុងការបង្កើតរូបិយប័ណ្ណអន្តរជាតិដើម្បីបញ្ជាទិញឧស្ម័ន និងម្ហូបអាហារពីទីផ្សារអន្តរជាតិ។ ប្រភព៖ Aljazeera
-
២៨ មិថុនា ២០២២

១. អតិផរណាជាមធ្យមប្រចាំត្រីមាសទី១ ឆ្នាំ២០២២ មានអត្រា ៥.៩% កើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹម ២.១% – AMS Economy ២. កត្តាអាកាសធាតុ ជំរុញឱ្យផលម្រេចកំពតក្នុងឆ្នាំនេះអាចកើនឡើងប្រមាណ ១០% បើធៀបនឹងឆ្នាំ២០២១ ខណៈការប្រមូលផលសម្រេចបានជាង ៩០% – ភ្នំពេញបុស្តិ៍ ៣. ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ អនុវត្តបានលទ្ធផល ៤៤% នៃគម្រោងទាំងមូល – រស្មីកម្ពុជា ៤. ក្រុមប្រទេស G7 និង UN ថោ្កលទោសការវាយប្រហាររបស់រុស្ស៉ី លើផ្សារទំនើបក្នុងទីក្រុង Kremenchuk របស់អ៊ុយក្រែន – Aljazeera ៥. ស្រីលង្កាផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈ រយៈពេល២សប្តាហ៍ លើកលែងតែសម្រាប់សេវាកម្មសំខាន់ៗ – The Guardian
-
សារសំឡេង សម្តេចតេជោជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពកូវីដ១៩

-
សេចក្តីជូនព័ត៌មាន និងការក្រើនរំលឹកស្តីពី ការចាក់វ៉ាក់សាំងកូវីដ១៩

-
០៣/៣០៖ ភាពផុយស្រួយនៃលទ្ធិប្រជាធិបតេយ្យនៅអាស៊ីអាគ្នេយ៍

-
លិខិតមិត្តអ្នកអាន៖ សមត្ថកិច្ចគួរតែចាត់វិធានការក្តៅទៅលើក្រុមអតីតបុគ្គលិក NagaWorld

-
បណ្តាប្រទេសក្នុងលោកដែលជំពាក់បំណុលចិនច្រើនជាងគេ
