-
ទីក្រុងតូក្យូ និងខេត្តជុំវិញចំនួនប្រាំបីនៅភាគខាងកើតប្រទេសជប៉ុន កំពុងជួបប្រទះការខ្វះខាតថាមពលប្រើប្រាស់ដោយសារការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន ព្រោះតែអាកាសធាតុឡើងកំដៅខ្លាំងដែលមិនធ្លាប់មាននៅក្នុងប្រទេស

ទីក្រុងតូក្យូ និងខេត្តជុំវិញចំនួនប្រាំបីនៅភាគខាងកើតប្រទេសជប៉ុន កំពុងជួបប្រទះការខ្វះខាតថាមពលប្រើប្រាស់ដោយសារការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន ព្រោះតែអាកាសធាតុឡើងកំដៅខ្លាំងដែលមិនធ្លាប់មាននៅក្នុងប្រទេស ខណៈដែលប្រជាជនដែលមានវ័យចំណាស់ជាច្រើនប្រឈមនឹងការស្លាប់ បណ្ដាលមកពីកម្ដៅ។ កាលពីថ្ងៃទី២៦ មិថុនាកន្លងទៅ រដ្ឋាភិបាលជប៉ុនបានព្រមានថាការផ្គត់ផ្គង់ថាមពលអគ្គិសនីនឹងមានភាពតានតឹងនៅក្នុងទីក្រុងតូក្យូហើយបានអំពាវនាវឱ្យប្រជាជនសន្សំសំចៃថាមពល ខណៈដែលកម្ដៅក្នុងរដូវក្តៅកំពុងវាយប្រហារទីក្រុងនេះ។ បុរសអាយុ ៩៤ឆ្នាំម្នាក់នៅទីក្រុង Kawagoe ចម្ងាយ ២០ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងតូក្យូ បានស្លាប់ ដោយសង្ស័យថាជាជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាសន្លប់នៅក្នុងបន្ទប់ដែលគ្មានម៉ាស៊ីនត្រជាក់របស់គាត់។ គិតត្រឹមពាក់កណ្តាលរសៀលថ្ងៃទី២៦ មិថុនា មនុស្សចំនួន ៤៦នាក់នៅទីក្រុងតូក្យូត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសង្ស័យថាមានជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែកម្ដៅឡើងខ្លាំង។ ប្រភព៖ Reuters
-
កម្ពុជាទទួលគណៈប្រតិភូប្រទេសនេប៉ាល់ ដឹកនាំដោយលោក Suman Subedi អនុរដ្ឋលេខាធិការនៃក្រសួងព្រៃឈើ និងបរិស្ថាន មកសិក្សាស្វែងយល់អំពីកម្មវិធីរេដបូក REDD+( ឥណទានកាបូន) ដែលអនុវត្តបានល្អកន្លងមកនៅកម្ពុជា

-
សារពិសេសសម្តេចតេជោ៖ រយៈពេល ៥១ថ្ងៃហើយដែលកម្ពុជាមិនមានការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩

-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរាជធានី ខេត្ត និងគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ អព្យាក្រឹតឥតលម្អៀង តម្លាភាព និងយុត្តិធម៌

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរាជធានី ខេត្ត និងគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ អព្យាក្រឹតឥតលម្អៀង តម្លាភាព និងយុត្តិធម៌ ក្នុងជំហរទទួលខុសត្រូវ ខ្ពស់ចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជន ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាលបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។
-
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩ ៣៧៦អាសនៈ លើអាសនៈសរុបចំនួន ១១ ៦២២ ហើយទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន ១ ៦៤៨ នៃឃុំ-សង្កាត់សរុបចំនួន ១ ៦៥២

លទ្ធផលនេះបានកើតចេញពីទឹកចិត្ត ឆន្ទៈ និងវិចារណញ្ញាណរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដ ដែលមានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំចំពោះការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនបន្តទៀត។ លទ្ធផលនេះក៏បានបដិសេធនូវការកុហកបោកប្រាស ញុះញង់ មួលបង្កាច់ការពិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលតែងតែរារាំងដំណើរអភិវឌ្ឍន៍កម្ពុជា។
-
កម្ពុជាកំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩ និងសម្រេចបានសមិទ្ធផលថ្មីៗបន្តទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

-
ត្រីបបែលទឹកសាបដែលបានរកឃើញនៅខេត្តស្ទឹងត្រែង ត្រូវបានដាក់ឈ្មោះថា “បរមី” មានន័យថា “ពេញវង់”

-
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទូចឱ្យបញ្ជូនលោកស្រី Aung San Suu Kyi ត្រឡប់ទៅលំនៅដ្ឋានវិញ

-
ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០២២ ឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃដំណើរការប្រជាធិបតេយ្យជាទៀងទាត់នៅកម្ពុជា ជាពិសេសនៅថ្នាក់មូលដ្ឋានក្រោមពន្លឺនៃសន្តិភាព

-
របាយការណ៍នៅថ្ងៃទី២៦ មិថុនា
