-
សហគមន៍អន្តរជាតិបានថ្កោលទោសអាមេរិកភ្លាមៗ បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកលើការហាមឃាត់ការរំលូតកូន

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ការសម្រេចចិត្តរបស់តុលាការអាមេរិកគឺជាជំហានថយក្រោយដ៏ធំសម្បើមមួយ និងជាការប៉ះទង្គិចដ៏ធំចំពោះសិទ្ធិមនុស្ស និងសមភាពយេនឌ័រ។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការខកចិត្ត ដោយលោករំពឹងលើអាមេរិកខ្លាំងណាស់ នៅពេលនិយាយអំពីការការពារសិទ្ធិស្ត្រី។ មេដឹកនាំបារាំង អង់គ្លេស អេស្ប៉ាញ និងន័រវេសក៏បានថ្កោលទោសការសម្រេចនេះថាជាបញ្ហាប្រឈមចំពោះសេរីភាពស្ត្រី។ នាយករដ្ឋមន្ត្រីកាណាដាបានចាត់ទុកព័ត៌មាននេះថាគួរឱ្យរន្ធត់ ហើយបានអះអាងថា “គ្មានរដ្ឋាភិបាល អ្នកនយោបាយ ឬបុរសណាម្នាក់គួរប្រាប់ស្ត្រីអំពីអ្វីដែលនាងអាចធ្វើបាន និងមិនអាចធ្វើជាមួយនឹងរាងកាយរបស់នាងបានទេ។ ខ្ញុំចង់ឱ្យស្ត្រីនៅកាណាដាដឹងថា យើងគាំទ្រសិទ្ធិជ្រើសរើសរបស់អ្នកជានិច្ច”។ ប្រភព៖ Aljazeera
-
ថ្លែងនៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ស្តីពីអ៊ុយក្រែន លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ចិន

ថ្លែងនៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ស្តីពីអ៊ុយក្រែន លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថាការបញ្ជូនអាវុធឱ្យអ៊ុយក្រែនមិនត្រឹមតែបញ្ឆេះកំហឹងជម្លោះកាន់តែធ្ងន់ធ្ងរនោះទេ តែវាអាចបង្កជាវិបត្តិមនុស្សធម៌កាន់តែធំធេង និងឆក់យកជីវិតជនស្លូតត្រង់កាន់តែច្រើន។ សហគមន៍អន្តរជាតិគួរតែធ្វើការរួមគ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍ ពន្លត់ភ្លើងជម្លោះ និងសម្រួលដល់ការចរចាសន្តិភាព និងសម្រេចឱ្យបាននូវបទឈប់បាញ់។ ប្រេសិតចិនបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនត្រូវក្លាយជាកន្លែងគ្មានច្បាប់សម្រាប់ការផ្សព្វផ្សាយការស្អប់ខ្ពើម និងញុះញង់ឱ្យមានអំពើហិង្សានោះទេ។ ប្រភព៖ CGTN
-
ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

-
ប្រជាជននៅប្រទេសស្រីលង្កា រងចាំចាក់សាំងខណៈដែលនាយករដ្ឋមន្រ្តីប្រកាសថា សេដ្ឋកិច្ចប្រទេសដួលរលំទាំងស្រុងហើយ មិនអាចទិញប្រេងសាំងបានទេ

-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ មិថុនា ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និង យុត្តិធម៌

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ មិថុនា ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និង យុត្តិធម៌ ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។ គ្រប់គណបក្សដែលបានចូលរួមបោះឆ្នោត មានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទបញ្ញត្តិនៃច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋខ្មែរជាង៨០%នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងពេញ លេញនូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ដោយបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសតាំងតំណាងដែលខ្លួនពេញចិត្តឱ្យបន្តដឹកនាំឃុំសង្កាត់ពី ឆ្នាំ២០២២-២០២៧ បន្តទៀត។
-
ជ័យជម្នះពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ បានបង្ហាញថា ប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍដែលមានតម្លៃលើសអ្វីៗទាំងអស់

ជ័យជម្នះពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ បានបង្ហាញថា ប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍដែលមានតម្លៃលើសអ្វីៗទាំងអស់ ព្រមជាមួយនោះបានពង្រឹងមូលដ្ឋានសម្រាប់គណបក្សប្រជាជនកម្ពុជា ឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខ។
-
វ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ១៩ បានជួយជីវិតមនុស្សជាង ២០លាននាក់ក្នុងឆ្នាំដំបូងនៃការប្រើប្រាស់

-
គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

-
របាយការណ៍នៅថ្ងៃទី២៥ មិថុនា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១៣៦ ២៦២នាក់ អ្នកជាសះស្បើយ ១៣៣ ២០៦នាក់ អ្នកស្លាប់ ៣ ០៥៦នាក់ ចេញផ្សាយ ថ្ងៃទី២៦ មិថុនា ២០២២
-
សារលិខិតសម្តេចតេជោក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
